Menu
League Member? Sign In now or Join the League.

របៀបទទួលបានបទពិសោធន៍ជីវិត
ជាមួយព្រះយេស៊ូវ២១ថ្ងៃ

កម្មវិធីការជំរុញទឹកចិត្តអានព្រះគម្ពីរ ២១ ថ្ងៃ

ទំព័រដើម  >  ឥតគិតថ្លៃ  >  ការជំរុញទឹកចិត្តអានព្រះគម្ពីរ ២១ ថ្ងៃ

កម្មវិធីការជំរុញទឹកចិត្តអានព្រះគម្ពីរ ២១-ថ្ងៃ គឺជាកម្មវិធីមួយដែលបានបង្កើតឡើងដោយអ្នកស្រី អានីតា គីហ្គី របស់ ព័ន្ធកិច្ចហាងចយសប។ គ្រប់មេរៀនព្រះគម្ពីរប្រចាំថ្ងៃតាមអ៊ីម៉ែលទាំងអស់រៀបចំដោយលោក ស្ទីវ វីហ្គហ្គីនស៍ (Steve Wiggins)។ គាត់ជាបេក្ខជនឈរឈ្មោះដែលទទួលបានពានរង្វាន់ប្រាំលើកពីកម្មវិធី ហ្គរាមី (Grammy) រួមជាមួយក្រុមតន្រ្តីរបស់គាត់ឈ្មោះ ប៊ីគ ថិន រិហ្វាយវ៉ល (Big Tent Revival) គាត់បានសរសេរបទចម្រៀងចំនួនដប់បទដែលបានក្លាយជាបទចំរៀងល្បីល្បាញជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងវិទ្យុគ្រីស្ទបរិស័ទមួយ បទចំរៀងទាំងនោះមានដូចជាបទ "Two Sets Of Joneses," "Choose Life," និង "W.W.J.D."។ គាត់ជាសមាជិកបុគ្គលិកម្នាក់នៅក្នុងក្រុមហ៊ុនភាពយន្ត វីលឡូហ្គ្រីក (Willow Creek) ភូមិ សោតប៉ារីងថុន រដ្ឋ អ៊ៀលីណយ (South Barrington, Il) និងព័ន្ធកិច្ច ហាវេស គ្រីស្ទាន ហ្វែលឡូស្ស៉ីប (Harvest Christian Fellowship) ទីក្រុង រីវ៊័រសាយរដ្ឋ កាលីហ្វ័រញ៉ា (Riverside CA) ហើយនឹងថ្មីៗនៅព្រះវិហារបាបទ្ទីសប៊ែលឡេវ៉ូ (Bellevue Baptist Church) ទីក្រុងមឹមហ្វីស រដ្ឋ ថិនណេសស្សី (Memphis Tn.) គាត់ជាស្ថាបនិកនៅព័ន្ធកិច្ចបន្ទប់សិក្សា (Living Room Study) និងព័ន្ធកិច្ចក្រោនវក (Groundworks) ដែលជាព័ន្ធកិច្ចការបង្កើតសិស្សធ្វើការផ្តោតទៅលើអក្ខរកម្មក្នុងព្រះគម្ពីរ។ លោក ស្ទីវ ក៏ជាអ្នកសរសេរអត្ថបទអោយទៅព័ន្ធកិច្ច ការជំរុញទឹកចិត្តអានព្រះគម្ពីរ ,ការជំរុញទឹកចិត្តប្រកដដោយក្តីសង្ឃឹម ហើយមិនយូរ ប៉ុន្មាន នឹងមានព័ន្ធកិច្ចមួយទៀតគឺព័ន្ធកិច្ចការប្តេជ្ញាចិត្តសិក្សាព្រះគម្ពីរប្រចាំថ្ងៃ SOF (SOF ministries ' Surrender Daily) ដែលធ្វើការផ្តោតទៅលើបង្កើតសិស្សដែលជាទាហាននៅក្រុមប្រតិបត្តិការពិសេសជាលក្ខណៈបុគ្គល និងលក្ខណៈគ្រួសាររបស់ពួកគេ។ អត្ថបទរបស់លោកស្ទីវដែលមានចំណងជើងថា ការកសាងវប្បធម៌នៃការផ្សាយបង្គំ (Building A Culture Of Worship) នាពេលថ្មីៗនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុង«ទស្សនាវដ្ដី» របស់វិទ្យាស្ថានមីឌ-អាមេរិកឃ័របាបទីស្ទនៃថ្នាក់សិក្ខាសាលាព្រះគម្ពី។ លោក ស្ទីវ រស់នៅក្នុង ទីក្រុងមឹមហ្វីស រដ្ឋ ថិនណេសស្សីជាមួយប្រពន្ធនិងកូនរបស់គាត់។

របៀបដំណើរការរបស់កម្មវិធីនេះ

សូមប្រើព្រះគម្ពីរសញ្ញាផុកឃីតរបស់លោកអ្នកដើម្បីអានសៀវភៅ យ៉ូហាន មួយជំពូកជារៀងរាល់ថ្ងៃរយៈពេល២១ថ្ងៃ។រាល់លំហាត់មេរៀនក្នុងកម្មវិធី ការជំរុញទឹកចិត្តអានព្រះគម្ពីរ ២១ ថ្ងៃនឹងត្រូវបានផ្ញើមកកាន់លោកអ្នកតាមរយៈអ៊ីមែល។ លោកអ្នកនឹង ត្រូវបានសូមឲ្យអានកណ្ឌសៀវភៅយ៉ូហានមួយ ជំពូក -- គ្រាន់តែប្រើព្រះគម្ពីរដំណឹងល្អសញ្ញាផុកឃីតរបស់លោកអ្នក -- ហើយសញ្ជឹងគិតអំពីចំនុចសំខាន់ៗមួយចំនួន។ គ្រប់អ៊ីម៉ែលទាំងអស់ដែលបានផ្ញើរជូនទៅលោកអ្នកមានចំណុចយកមកអនុវត្តខ្លីៗ និងសំណើការអធិស្ឋានសម្រាប់ជំពូកនីមួយៗ។

លោកអ្នកអាចប្រើពេលវេលាបញ្ចប់ជំពូកនិមួយៗយូរតាមដែលលោកអ្នកចង់បាន ប៉ុន្តែយើងខ្ញុំលើកទឹកចិត្តអោយលោកអ្នកបញ្ចប់កម្មវិធីនេះក្នុងរយៈពេល២១  ថ្ងៃប្រសិនជា លោកអ្នកអាចធ្វើបាន។

នៅពេលណាដែលលោកអ្នកបានបញ្ចប់ជំពូកនិមួយៗហើយ សូមចុចលើប៊ូតុង "បន្ត"នៅខាងក្រោមអ៊ីម៉ែលរបស់អ្នក ហើយមេរៀនសំរាប់ជំពូកបន្ទាប់នឹងត្រូវបានផ្ញើមកកាន់លោកអ្នកដោយស្វ័យប្រវត្តិតាមសារអ៊ីមែលមួយថ្មីទៀត។

នៅពេលដែលលោកអ្នកបានបញ្ចប់រួចរាល់ហើយ នោះលោកអ្នកនឹងយល់យ៉ាងច្បាស់លាស់អំពីអ្វីដែលព្រះយេស៊ូវបានបង្រៀន និងអំពីរបៀបដែលជីវិតរបស់ទ្រង់ សារនៃសេចក្តីស្រលាញ់ និងសេចក្តីអត់ទោសដែលទ្រង់បានចែកចាយ បានផ្លាស់ប្រែជីវិតមនុស្សរាប់លាននាក់កន្លងមក។ ចាប់ផ្តើមនៅថ្ងៃនេះ!

ចាប់ផ្តើម

សំគាល់៖ ប្រសិនលោកអ្នកបានបញ្ចប់កម្មវិធី ចុចនៅទីនេះ ដើម្បីមើលឡើងវិញនូវមេរៀនមុនៗ ឬទទួលបានសញ្ញាប័ត្រចំពោះមុខវិជ្ជារបស់លោកអ្នក (តម្រូវឲ្យ ចូល)

ប្រវត្តិដ៏អស្ចារ្យរបស់យើង

នៅក្នុងឆ្នាំ ១៨៩៣ មានក្មេងស្រីម្នាក់ឈ្មោះ ហេលិន កាឌប៊័រី បានដេរហោប៉ៅមួយ នៅក្នុងរ៉ូបរបស់នាងដើម្បីទុកព្រះគម្ពីរនៅក្នុងនោះ ។ នាងអាចសរសេរបានបទគម្ពីរមួយ ចំនួនរាល់ថ្ងៃ ហើយអធិស្ថានទៅដល់មនុស្សម្នាក់ដែលនាងបានផ្សាយដំណឹងល្អជាមួយ ។ នាងបានបញ្ចូលឈ្មោះមិត្តភ័ក្ររបស់នាងដាក់ជាក្រុមមួយដែលហៅថាសម្ព័ន្ធព្រះគម្ពីរសញ្ញា ផុកឃីត ។ កេរ្តិ៍ដំណែលរបស់ហេលិននៅតែរស់នៅរហូតមកដល់សព្វថ្ងៃនេះ ដូចជា​សម្ព័ន្ធដែលបានបំពាក់បំប៉នទៅដល់គ្រីស្ទបរិស័ទរាប់លានអ្នកនៅជុំវិញពិភពលោក ដើម្បីផ្សព្វផ្សាយ សៀវភៅដែលសំខាន់បំផុតដែលធ្លាប់កត់ត្រាជាមួយមនុស្សដទៃទៀត​រហូតមក ។

​ការថ្វាយបង្គំឥតគិតថ្លៃ។ ចុះឈ្មោះបង្កើត >

​ការសិក្សាព្រះគម្ពីរឥតគិតថ្លៃតាមរយៈសៀវភៅលោកយ៉ូហាន ។ ចុះឈ្មោះបង្កើត >

​​​​ ការបញ្ជាទិញសៀវភៅដំណឹងល្អផុកឃីតតាមទំហំដើម្បីផ្សព្វផ្សាយ! ការបញ្ជាទិញ>