Menu
League Member? Sign In now or Join the League.
ប្រតិទិន

ការអបអរខួប ១០០ ឆ្នាំនៃការដាក់
អំណាចក្នុងហោប៉ៅរបស់លោកអ្នក

សម្ព័ន្ធត្រឡប់ទៅជា ១០០

ទំព័រដើម  >  អំពី  >  100 Years of Ministry

ការចេញផ្សាយថ្មី

ទាក់ទង៖ ម៉ៃហ្គល ប្រីកឃ្លី (Michael Brickley) 717-468-3700

ទីក្រុងលីតធីស្ស រដ្ឋ ភិនស៊លវែនញា ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០០៨ -- សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីតកំពុងតែធ្វើការអបអរ ខួប១០០ នៃព័ន្ធកិច្ចដែលមិនគួរឲ្យជឿទាល់តែសោះនៅក្នុងសហរដ្ឋអាមេរិក។ ដែលបានបង្កើតឡើងនៅប្រទេសអង់គ្លេសក្នុងឆ្នាំ ១៨៩៣ ព័ន្ធកិច្ចនេះបានបើកការិយាល័យរបស់ខ្លួនដំបូងនៅសហរដ្ឋអាមេរិកជានៅក្នុងរដ្ឋ ភិនស៊លវែនញា ក្នុងខែមេសាឆ្នាំ ១៩០៨ ។

ដែលបានសរសេរចុះផ្សាយដោយសាលាមួយដែលមានឈ្មោះថា « Sunday School Times» នៅក្នុងឆ្នាំ ១៩២០ " ដែលជាចលនាដ៏អស្ចារ្យបំផុតរបស់ព្រះអង្គចាប់តាំងពីសតវត្សទី ១៤ មក ," សម្ព័ន្ធនេះមានបេសកកម្មប្រមូល និងការបំពាក់បំប៉នគ្រីស្ទបរិស័ទអោយ អាន យកព្រះគម្ពីរតាមខ្លួន និងចែកចាយព្រះបន្ទូលរបស់ព្រះអង្គ

ចាប់តាំងពីបើកការិយាល័យដំបូងរបស់ខ្លួននៅរដ្ខ ភីឡាដែលភ្យា ក្នុងឆ្នាំ ១៩០៨ នោះមានមនុស្សប្រមាណជាង ៨ លាននាក់បានសន្យាធ្វើការប្តេជាយ៉ាងមឿងម៉ាត់ក្នុងអានព្រះគម្ពីរជាប្រចាំថ្ងៃ យកព្រះគម្ពីរដែលមានទំហំប៉ុនហោប៉ៅដាក់តាមខ្លួននៅគ្រប់ទីកន្លែងដែលពួកគេទៅ ហើយចែកចាយព្រះបន្ទូលរបស់ព្រះអង្គជាមួយនឹងមនុស្សផ្សេងៗទៀត ប្រសិនបើព្រះអង្គបានបណ្តាលអោយធ្វើ។ ចំណែកប្រមាណជាង ១០០ លានរបស់អត្ថបទគម្ពីរត្រូវបានចែកចាយចាប់តាំងពីពេលនោះមក ហើយមានជីវិតមនុស្សជាច្រើនត្រូវបានផ្លាស់ប្តូររហូត។

សម្ព័ន្ធនេះត្រូវបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៨៩៣ ដោយក្មេងស្រីជំទង់ម្នាក់ឈ្មោះថា ហេលិន ខេប៊័រី (Helen Cadbury) ដែលជាកូនស្រីរបស់ប្រធានក្រុមហ៊ុនកូកាកូឡា របស់លោកខេប៊័រី។ នាងចង់ចែករំលែកនូវសេចក្ដីជំនឿរបស់នាងនៅសាលារៀន ប៉ុន្តែព្រះគម្ពីរប្រចាំគ្រួសារធំសំពីងសំពោងពេកក្នុងការយកទៅតាមខ្លួន។ ឪពុករបស់នាងមានកូនព្រះគម្ពីរមួយប៉ុនហោប៉ៅ ដែលគាត់បានព្រីន ហើយនាង បានដេរហោប៉ៅដាក់នៅលើរ៉ូបរបស់ខ្លួនដែលអាចដាក់កូនសៀវភៅទាំងនេះទៅជាមួយបាន នោះហើយដែលបណ្តាលឲ្យមានឈ្មោះក្លិបថ្មីមួយរបស់ពួកគេ។ សមាជិករបស់សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត (សមាជិកគឺមិនគិតថ្លៃទេនៅក្នុងឆ្នាំ ១៨៩៣ ហើយវានៅតែមិនគិតថ្លៃរហូតមកដល់ថ្ងៃនេះ) បានសន្យាធ្វើការប្តេជាយ៉ាងមឿងម៉ាត់ក្នុងអានផ្នែកខ្លះនៅក្នុងព្រះគម្ពីរជារៀងរាល់ថ្ងៃ យកព្រះគម្ពីរដែលមានទំហំប៉ុនហោប៉ៅដាក់តាមខ្លួននៅគ្រប់ទីកន្លែងដែលពួកគេទៅ។ពួកគេបានលើកទឹកចិត្តដើម្បីចែកជូនកូនសៀវភៅដំណឹងល្អទៅដល់នរណាម្នាក់ផ្សេងទៀតក្នុងរយៈពេលថ្ងៃរបស់ពួកគេ។

លោកប្រធានាធិបតី ភាលី ស្សាតមែន (Parley Zartman) ដែលជាប្រធានាធិបតីទីមួយនៅក្នុងឆ្នាំ ១៩០៨ បានមានប្រសាសន៍ថា " ការដែលបានបើកព្រះគម្ពីរច្រើនដង គឺមានន័យថា វាធ្វើអោយមាននិមិត្តច្បាស់លាស់ សេចក្តីជំនឿរឹងមាំ ការអធិស្ថានជាក់លាក់ ការថ្វាយបង្គំយ៉ាងអស់ពីចិត្ត ជីវិតរស់នៅរឹងមាំ មានសេចក្តីស្រលាញ់បន្ថែមទៀត និងថ្វាយបង្គំទៅព្រះអង្គដោយស្មោះត្រង់ ដែលបានបញ្ចេញពន្លឺពីព្រះភ័ក្រទ្រង់នៅគ្រប់ទំព័រទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ ស្មារតីបែបនេះមិនបានផ្លាស់ប្តូរអស់រយៈពេល ១០០ មកហើយ ។

សម្ព័ន្ធនេះមានកេរ្តិ៍តំណែដ៏ល្បីល្បាញ ដោយផ្តល់កូនសៀវភៅដំណឹងល្អរបស់លោកយ៉ូហានសម្រាប់ជាបូជនីយកិច្ចលើកដំបូងលោក ប៊ីលលី ហ្គ្រាហាំ (Billy Graham) នៅក្នុងរដ្ឋ ឡូស អាន់ជែលឡេស ក៏ដូចជាការផ្គត់ផ្គង់ព្រះគម្ពីរសញ្ញាថ្មី ១០ លានក្បាល សម្រាប់ប្រទេសជប៉ុន តាមសំណើរបស់លោកឧត្ដមសេនីយ៍ ដាក់លីស ម៉ាក់ អាតស៊័រ(Douglas McArthur) ។ មានរឿងដែលមិនគួរឲ្យជឿជាច្រើននៃការផ្លាស់ប្តូរជីវិត។ សូមចូលទៅមើលការអស្ចារ្យរបស់សម្ព័ន្ធសារមន្ទីរនិម្មិតតាមអនឡាញ www.pocketpower.org/museum។ សារមន្ទីរនេះមានរឿងទាក់ទងនឹងការវាយប្រហារនៅកំពង់ផែ ភើល ហាប៊័រ (Pearl Harbor) សេវាទៅឲ្យកងយោធាចាប់តាំងពី WWI ដែលមានការគាំទ្រពីមេដឹកនាំពិភពលោក និងប្រធានាធិបតីអាមេរិក និងរូបភាពរបស់ព្រះគម្ពីរ PTL ដែលបានបញ្ឈប់ការបាញ់ និងបានជួយសង្គ្រោះជីវិតរបស់ទាហាន។

ទោះជាមានអាយុកាលចាស់ ប្រវត្តិសាស្រ្តដ៏ល្បីល្បាញរបស់ខ្លួនក៏ដោយ នៅពេលបច្ចុប្បន្ននេះសម្ព័ន្ធនេះគឺជាបណ្ដាញតាមគេហទំព័រ និងមានបច្ចេកវិទ្យាខ្ពស់។708,190 ពេលនេះមនុស្សដែលបានចូលរួមក្នុងសម្ព័ន្ធនេះ ពួកគេក៏បានចែករំលែកជំនឿរបស់គេរួចទៅហើយជាមួយនឹងមនុស្សជាង ៩.០០០.០០០ នាក់។ នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ សមាជិកបានផ្សាយបង្ហោះនៅលើគេហទំព័រសម្ព័ន្ធច្រើនជាង ៤០.០០០ ទីបន្ទាល់នៃជីវិតផ្លាស់ប្រែរជីវិត។(សូមមើលwww.pocketpower.org/code/stories.php).

ចាប់តាំងពីពេលសម្ព័ន្ធបានបើកទ្វាររបស់ខ្លួននៅក្នុងរដ្ឋ ភីឡាដែលភ្យា ក្នុងឆ្នាំ ១៩០៨ មានរឿងដ៏អស្ចារ្យជាច្រើនបានបង្កើតឡើងដើម្បីធ្វើអោយប្រសើរឡើងនូវបទពិសោធន៍របស់មនុស្សជាតិនៅលើភពផែនដីនេះ៖ រថយន្ត ទូរស័ព្ទ យន្តហោះ អ៊ីនធើណេត ថ្នាំអង់ទីប៊ីយ៉ូទិក និង វេជ្ជសាស្ត្រដែលល្បីឈ្មោះមួយចំនួនទៀត។ ទោះជាយ៉ាងណា ព្រះបន្ទូលរបស់ព្រះអង្គ គឺជាក្តីសង្ឃឹមដ៏ពិតប្រាកដតែមួយគត់ដែលមានសម្រាប់ជីវិតអស់កល្បជានិច្ច។ មនុស្សដែលចង់បានសេចក្ដីសង្ឃឹមនេះ និងចែករំលែកសេចក្តីសង្ឃឹមនេះ លោកអ្នកអាចរៀនបានច្រើនបន្ថែមទៀតនៅគេហទំព័រ www.pocketpower.org

លោកអ្នកប្រហែលជាចូលចិត្ត៖