Menu
League Member? Sign In now or Join the League.
គោលជំនឿ

និមិត្តយូរជាងគេនៃគោលជំនឿរបស់ពួកយើងគឺ
ឃើញមានក្នុងសៀវភៅដំណឹងល្អលោកយ៉ូហាន

គោលជំនឿរបស់ពួកយើង

ទំព័រដើម  >  អំពី

សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត ប្រកាន់ខ្ជាប់ទៅនឹងគោលជំនឿដូចខាងក្រោម៖

  • ការបណ្តាលអោយតែង និងអំណាចនៅក្នុងព្រះគម្ពីរទាំងមូល (សញ្ញាចាស់ និងសញ្ញាថ្មី) គឺជាការបើកសំដែងទាំងស្រុងពីព្រះអង្គតាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ។
  • មរណៈភាពរបស់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទ ការចាប់កំណើតពីស្ដ្រីព្រហ្មចារីរបស់ទ្រង់ ការសុគតជំនួសដោយរងទណ្ឌកម្មនៅលើឈើឆ្កាង និងការមានព្រះជន្នរស់ឡើងវិញ និងការយាងត្រឡប់មកវិញរបស់ទ្រង់ ។
  • ការកើតជាថ្មីគឺជាភាពចាំបាច់សម្រាប់ចូលទៅក្នុងនរគរបស់ព្រះអង្គ (ដូចបានចែងនៅក្នុងព្រះគម្ពីរយ៉ូហាន ជំពួក ៣)
  • កាតព្វកិច្ចគឹមានចំពោះអ្នកជឿគ្រប់ៗគ្នា ដើម្បីធ្វើជាទីបន្ទាល់របស់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងស្វែងរកសេចក្តីសង្រ្គោះសម្រាប់មនុស្សដ៏ទៃ។

សម្រាប់កំណែថ្មីដែលមានលក្ខណៈលម្អិតថែមទៀត នៃគោលជំនឿរបស់យើង នោះយើង​គិតថាគ្មានអ្វីដែលល្អប្រើសើរជាងសៀវភៅដំណឹងល្អលោកយ៉ូហាននោះទេ។

ប្រវត្តិដ៏អស្ចារ្យរបស់យើង

នៅក្នុងឆ្នាំ ១៨៩៣ មានក្មេងស្រីម្នាក់ឈ្មោះ ហេលិន កាឌប៊័រី បានដេរហោប៉ៅមួយនៅក្នុងរ៉ូបរបស់នាងដើម្បីទុកព្រះគម្ពីរនៅក្នុងនោះ ។ នាងអាចសរសេរបានបទគម្ពីរមួយចំនួនរាល់ថ្ងៃ ហើយអធិស្ថានទៅដល់មនុស្សម្នាក់ដែល នាងបានផ្សាយដំណឹងល្អជាមួយ ។ នាងបានបញ្ចូលឈ្មោះមិត្តភ័ក្ររបស់នាងដាក់ជា ក្រុមមួយដែលហៅថា សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត ។ កេរ្តិ៍ដំណែលរបស់ ហេលិន នៅតែរស់នៅរហូតមកដល់សព្វថ្ងៃនេះ ដូចជាសម្ព័ន្ធដែលបានបំពាក់បំប៉នទៅដល់គ្រីស្ទ បរិស័ទរាប់លានអ្នកនៅជុំវិញពិភពលោក ដើម្បីផ្សព្វផ្សាយសៀវភៅដែលសំខាន់បំផុត ដែលធ្លាប់កត់ត្រាជាមួយមនុស្សដទៃទៀតរហូត ។

ការថ្វាយបង្គំឥតគិតថ្លៃ។ ចុះឈ្មោះបង្កើត >

ការសិក្សាព្រះគម្ពីរឥតគិតថ្លៃតាមរយៈសៀវភៅយ៉ូហាន ។ ចុះឈ្មោះបង្កើត >

ការបញ្ជាទិញសៀវភៅដំណឹងល្អផុកឃីតតាមទំហំដើម្បីផ្សព្វផ្សាយ! ការបញ្ជាទិញ>