តើអ្វីជាសម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត?
ខ្ញុំគ្មានបទពិសោធន៍ក្នុងការផ្សាយដំណឹងល្អ ដូច្នេះតើខ្ញុំពិតជាអាចការចែករំចាយសេចក្ដីជំនឿរបស់ខ្ញុំបានទេ?
តើខ្ញុំត្រូវការវគ្គវគ្គបណ្តុះបណ្តាលពិសេសដែរទេ?
តើវាត្រូវការចំណាយអ្វីដែរឬទេ?
តើខ្ញុំត្រូវបានគេគិតថ្លៃក្នុងការផ្ទើតាមយន្តហោះ ការប៉ាល់ ឬប្រៃសនីយ៍ដែរទេ?
តើអ្វីទៅជាការឧបត្ថម្ភ?
សូមជួយ! ខ្ញុំមិនចាំលេខសម្ងាត់របស់ខ្ញុំទេ?
ខ្ញុំជាសមាជិកមួយ ប៉ុន្តែគ្មានបណ្តាញចូល។ តើខ្ញុំចាប់ផ្តើមដោយរបៀបណា?
តើខ្ញុំអាចបញ្ជាទិញសៀវភៅដំណឹងល្អបានចំនួនប៉ុន្មាន?
តើខ្ញុំអាចទទួលបានការរចនាគ្របផ្ទាល់ខ្លួនបានទេ?
តើខ្ញុំអាចលក់សៀវភៅដំណឹងល្អបានទេ?
តើអ្នកជួល ឬលក់បញ្ជីឈ្មោះសមាជិករបស់អ្នកទេ?
ប្រសិនបើខ្ញុំចូលរួមក្នុងសម្ព័ន្ធនេះ ខ្ញុំនឹងទទួលបានសំណើលើប្រាក់ជំនួយទេ?
តើខ្ញុំ ចូល គេហទំព័រនេះបានយ៉ាងដូចម្តេច?
តើខ្ញុំអាចបញ្ជាទិញតាមអនឡាញដោយរបៀបណា?
តើខ្ញុំអាចមើលប្រវត្តិនៃការបញ្ជាទិញ ឬការបរិច្ចាករបស់ខ្ញុំពីមុនបានទេ?
ខ្ញុំបានផ្លាស់ប្តូរទីកន្លែងរស់នៅ ហើយមានអាស័យដ្ឋានថ្មី។ តើខ្ញុំធ្វើបច្ចុប្បន្នភាពគណនីរបស់ខ្ញុំយ៉ាងដូចម្តេច?
តើខ្ញុំបញ្ជាទិញសៀវភៅដំណឹងល្អតាមទូរស័ព្ទដោយរបៀបណា?
សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត គឺជាព័ន្ធកិច្ចដែលគ្មាននិកាយ ដែលចាប់ផ្តើមនៅឆ្នាំ ១៨៩៣ ។ ការិយាល័យកណ្តាលនៅ ទីក្រុងលីតធីស្ស រដ្ឋ ភិនស៊លវែនញា ។ លោកអ្នកអាចអានអំពីសម្ព័ន្ធថែមទៀតនៅក្នុងអំពីផ្នែក នៃគេហទំព័តនេះ។ សម្ព័ន្ធត្រូវគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលចំនួន ១៥ ម្នាក់។
សម្ព័ន្ធនេះគឺជាព័ន្ធកិច្ចដែលពឹងផ្អែកទៅលើសេចក្ដីជំនឿដោយផ្តោតលើការជួយមើលឲ្យឃើញព្រះបន្ទូលរបស់ព្រះអង្គម្ចាស់ ត្រូវបានផ្សព្វផ្សាយ និងដើម្បីលើកទឹកចិត្តដល់ពួកគ្រីស្ទបរិស័ទ ដើម្បី អាន យកព្រះគម្ពីរតាមខ្លួន និងផ្សាយព្រះបន្ទូលរបស់ព្រះអង្គម្ចាស់។ អស់អ្នកដែលពិតជាចង់រស់នៅខាងសេចក្តីជំនឿរបស់ពួកគេ ដើម្បីចូលរួមក្នុងការសិក្សាខគម្ពីរ ផ្សាយដំណឹងល្អនិងត្រូវបានបំពាក់បំប៉នសម្រាប់ជីវិតរស់នៅជាអ្នកផ្សាយដំណឹងល្អ។ អ្នកដែលចង់ឧបត្ថម្ភដល់អ្នកដទៃទៀតបានរីករាយជាមួយនឹងតួនាទីរបស់ពួកគេក្នុងការផ្តល់សិទ្ធិអំណាចដល់មនុស្សឲ្យចែករំលែកសេចក្តីជំនឿរបស់ពួកគេ។ បំណងចិត្តរបស់យើងគឺដើម្បីផ្តល់អំណាចដល់គ្រីស្ទបរិស័ទ គ្រប់រូប ដោយមិនគិតពីកាលៈទេសៈហិរញ្ញវត្ថុ ដើម្បីផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលគ្មានឧបសគ្គនៅក្នុងវិធីនេះឡើយ។ សមត្ថភាពរបស់យើងគឺដើម្បីផលិតសៀវភៅដំណឹងល្អឲ្យមាន ដោយជាអំណោយសម្រាប់បុគ្គល ព្រះវិហារ អាជីវកម្ម ក្រុមបេសកកម្ម ក្រុមប្រឹក្សាភិបាល មូលដ្ឋានគ្រឹះ និងទ្រព្យ។ គ្មានកាតព្វកិច្ចដើម្បីផ្តល់ឲ្យ ដើម្បីទទួលបាននូវការចែករំលែកធនធាននោះទេ។
បាទ/ចា៎ស អ្នកអាចធ្វើបាន! សមាជិករាប់ពាន់នាក់របស់យើងគឺដូចជាអ្នកអញ្ចឹង គ្មានទទួលបានការបណ្តុះបណ្តាលពីផ្សាយដំណឹងល្អ ឬបទពិសោធន៍នោះទេ ហើយពួកគេកំពុងតែផ្លាស់ប្តូរជីវិតរបស់ពួកគេ! គ្រាន់តែ តាមរយៈមនុស្សធម្មតាដូចជាអ្នកអញ្ចឹង ព្រះបាននាំឲ្យមនុស្សរាប់រយ រាប់ពាន់នាក់ ចូលមកកាន់ព្រះគ្រីស្ទ។ សូមចាំថា ព្រះទ្រង់ជាអ្នកធ្វើការងារទាំងអស់។ សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត នៅទីនេះដើម្បីជួយអ្នក។ អ្នកអាចប្រហែលភ្ញាក់ផ្អើលពីរបៀបដែលព្រះអង្គប្រើជីវិតនិងស្ថានភាពរបស់អ្នក ដើម្បី អណាចក្ររបស់ទ្រង់។ (សូមអានរឿងពិតរបស់សមាជិក ដើម្បីមើលពីគំរូរ
មិនត្រូវការវគ្គវគ្គបណ្តុះបណ្តាលពិសេសនោះទេ។ ព្រះអង្គម្ចាស់ផ្ដល់នូវការបណ្តុះបណ្តាលនេះ។ ក្នុងករណីជាច្រើន នេះគឺជា "ការបណ្តុះបណ្តាល " នៅពេលធ្វើការងារ ។ សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីតនឹងនៅជាមួយលោកអ្នកធ្វើការជាបណ្តាញគាំទ្រតាមរយៈការអធិស្ឋាន ការណែនាំ និងធនធានផ្សេងទៀត។ លោកអ្នកប្រហែលជាអាចនឹងការចាប់អារម្មណ៍ទៅនឹងភាពច្នៃប្រឌិត របស់យើង និងកម្មវិធីបណ្តុះបណ្តាការផ្សាយដំណឹងល្អ ប៊ូតខេម ។ នេះជាវគ្គសិក្សាដែលមាន ៧ ផ្នែក ដ៏មានអំណាចនឹងជួយលោកអ្នករៀនពីរបៀបចែកចាយសេចក្ដីជំនឿរបស់លោកអ្នក ដែលត្រូវផ្ញើជូនតាមរយៈអ៊ីមែល និងរៀនទៅតាមល្បឿនខ្លួនឯង ដូច្នេះ លោកអ្នកអាចចំណាយពេលតាមដែលអ្នកចង់រៀនមេរៀននីមួយ។
ការបរិច្ចាកត្រូវបានស្នើសុំនៅក្នុងពេលនៃការបញ្ជាទិញប៉ុន្តែវាក៏អាចទទួលបានសៀវភៅដំណឹងល្អដោយឥតគិតថ្លៃផងដែរ។ យើងមិនចង់ឲ្យបញ្ហាហិរញ្ញវត្ថុក្លាយទៅជាឧបសគ្គសម្រាប់នរណាម្នាក់ដែលចង់ចែកចាយព្រះបន្ទូលរបស់ព្រះអង្គទៅអោយអ្នកដទៃទៀតនោះ។ ការបរិច្ចាកដែលបានស្នើរបស់ពួកយើងគឺ 65 សេន សម្រាប់សៀវភៅដំណឹងល្អ មួយក្បាល បើទោះបីជាតម្លៃពិតប្រាកដដែលព័ន្ធកិច្ចរបស់យើងចំណាយខ្ពស់ជាងក៏ដោយ ។ រាល់ធនធាននៅលើអនឡាញរបស់យើងគឺឥតគិតថ្លៃលើរាល់សំណើនៃការស្នើសុំបរិច្ចាកណាមួយ។
សមាជិកទាំងឡាយណាដែលស្ថិតនៅក្នុងស្ថានភាពហិរញ្ញវត្ថុមិនអាចធ្វើទៅរួចក្នុងទិញ អាចស្នើសុំសម្រាប់ ការឧបត្ថម្ភ ដូច្នេះដើម្បីឲ្យពួកគេអាចទទួលបានសៀវភៅដំណឹងល្អរបស់ពួកគេដោយឥតគិតថ្លៃ។ យើងមានអ្នកឧបត្ថម្ភជាច្រើនដែលស្វែងដើម្បីលើកទឹកចិត្តទៅដល់អ្នកដែលសកម្មក្នុងការចែកចាយសេចក្ដីជំនឿរបស់ពួកគេតាមរយៈការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ នៅក្នុងបែបធនធាននៃសៀវភៅដំណឹងល្អ។ ត្រឡប់មកវិញ អ្នកឧបត្ថម្ភត្រូវបានទទួលរង្វាន់តាមរយៈការទទួលបាននូវទីបន្ទាល់រឿងអំពីជីវិតដែលបានផ្លាស់ប្រែរពីមនុស្សដែលពួកគេកំពុងតែបានឧបត្ថម្ភ។
ដើម្បីទទួលបានការឧបត្ថម្ភ នោះគ្រាន់តែធ្វើការបញ្ជាទិញរបស់លោកអ្នក និងនៅលើទំព័រចេញ ជ្រើស «កម្មវិធីឧបត្ថម្ភ» ជាជម្រើសបង់ប្រាក់។ លោកអ្នកនឹងត្រូវបានដាក់នៅក្នុងបញ្ជរមួយ ហើយនៅពេលដែលការបញ្ជាទិញរបស់លោកអ្នកកើនឡើងដល់កំពូលបញ្ជី (ជាធម្មតាចន្លោះពី ៧-១០ ថ្ងៃ) ការបញ្ជាទិញរបស់លោកអ្នកនឹងត្រូវបានឧបត្ថម្ភនូវការឧបត្ថម្ភបន្ទាប់មួយទៀត និងត្រូវបានបញ្ជូនវាទៅ។ ម្ចាស់ឧបត្ថម្ភរបស់លោកអ្នកគឺជាដៃគូនៅក្នុងព័ន្ធកិច្ចរបស់លោកអ្នក ដូច្នេះលើកទឹកចិត្តដល់ពួកគេតាមរយៈការបង្ហោះផ្សាយទីបន្ទាល់រឿងនៃសកម្មភាពរបស់លោកអ្នក ដែលពួកគេនឹងទទួលបានតាមអ៊ីម៉ែល នៅក្នុងមតិព័ត៌មាន SponsorConnect របស់ពួកគេ។
ការបញ្ជាទិញដែលទទួលបានការឧបត្ថម្ភត្រូវបានដាក់កំណត់ក្នុងមួយខែម្តង ដោយអាចបញ្ជាទិញសៀវភៅដំណឹងល្អរបស់លោកយ៉ូហានច្រើនបានបំផុតតែ ៣០ ក្បាល ក្នុងការបញ្ជាទិញម្តង។
ដើម្បីការពារសមាជិកឯកជនភាព នោះអាចប្រើបានតែ នាមខ្លួន និងតួអក្សរនាមត្រកូលដំបូងនៅពេលដែលបង្ហាញទីបន្ទាល់រឿងសមាជិក ឬព័ត៌មានទៅឲ្យអ្នកដទៃទៀត។ ម្ចាស់ឧបត្ថម្ភ គឺជាជនអនាមិក។
អត់ទេ ការដឹកជញ្ជូនតាមប្រៃសណីយ៍ដោយកញ្ចប់ស្ដង់ដារគឺឥតគិតថ្លៃ។ លោកអ្នកអាចជ្រើសការបញ្ជាទិញរបស់លោកអ្នកតាមការដឹកជញ្ជួនរហ័ស ដោយប្រើប្រាស់ការដឹកជញ្ជូន UPS ដែលក្នុងករណីដែលលោកអ្នកនឹងត្រូវចំណាយគ្របដណ្តប់នៃការបញ្ជាទិញរបស់លោកអ្នក ដោយរួមបញ្ចូលទាំងការដឹកជញ្ជូនដោយប្រើកាតឥណទាន។
យើងចង់ឃើញពួកគ្រីស្ទបរិស័ទគ្រប់រូប ចែកចាយសេចក្ដីជំនឿរបស់ពួកគេយ៉ាងសកម្ម។ ជាអកុសលវាគឺជាភាពពិតប្រាកដផ្នែកហិរញ្ញវត្ថុមាន។ ព័ន្ធកិច្ចពិតជាមិនអាចមានលទ្ធភាពក្នុងការដឹកជញ្ជួនសៀវភៅដំណឹងល្អដោយឥតគិតថ្លៃដល់មនុស្សគ្រប់គ្នា ដែលជាអ្នកចង់បានវា នេះវាត្រូវចំណាយប្រាក់រាប់លានដុល្លារជារៀងរាល់ឆ្នាំ។ដំណោះស្រាយគឺជាប្រព័ន្ធនៃការឧបត្ថម្ភមួយប្រកបដោយភាពច្នៃប្រឌិត។ សមាជិកដែលមានទឹកចិត្តសម្រាប់ជួយអ្នកដទៃទៀត អោយចែកចាយជំនឿរបស់គេ នោះអាចឧបត្ថម្ភសមាជិកដទៃទៀត ដែលមិនមានមធ្យោបាយក្នុងការបរិច្ចាកផ្នែកហិរញ្ញវត្ថុបាន។ លោកអ្នកក៏អាចកំណត់គោលដៅព័ន្ធកិច្ចមួយ និងមើលពីដំណើរការរីកចំរើនរបស់លោកអ្នក ខណៈដែលលោកអ្នកបានផ្តល់អំណាចដល់អ្នកដទៃចែកចាយសេចក្តីជំនឿរបស់ពួកគេ។ ម្ចាស់ឧបត្ថម្ភបានទទួលអ៊ីម៉ែលបង្ហាញពីរបៀបដែលមូលនិធិរបស់ពួកគេត្រូវបានប្រើដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងមានទីបន្ទាល់រឿងពេញលេញពីអ្នកដែលកំពុងតែទទួលបានការឧបត្ថម្ភ។ វាគឺជាវិធីដ៏អស្ចារ្យមួយសម្រាប់រូបកាយរបស់ព្រះគ្រីស្ទក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីឈោងចាប់មនុស្សរាប់លាននាក់ជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គម្ចាស់។
យើងបានធ្វើឲ្យវាមានភាពងាយស្រួល ដើម្បីទទួលបានឈ្មោះអ្នកប្រើប្រាស់ លេខសម្ងាត់ និងលេខ ID របស់លោកអ្នក នៅលើគេហទំព័រ ដែលផ្ញើរដោយស្ម័យប្រវត្តិ តាមអ៊ីម៉ែលនៅគ្រប់ពេលវេលាដែលលោកអ្នកត្រូវការវា។ គ្រាន់តែទៅមើលទំព័របាត់លេខសម្ងាត់របស់យើង និងបញ្ចូលអាសយដ្ឋានអ៊ីម៉ែលរបស់លោកអ្នក។ ប្រព័ន្ធនេះនឹងផ្ញើទៅលោកអ្នកភ្លាមៗនូវអ៊ីម៉ែលមួយដែលឈ្មោះអ្នកប្រើប្រាស់ លេខសម្ងាត់ និងលេខ ID របស់លោកអ្នក នៅលើគេហទំព័រសម្រាប់ជាឯកសារយោង។
ប្រសិនបើលោកអ្នកបានចូលរួមជាមួយសម្ព័ន្ធ ប៉ុន្តែមិនទាន់បានរៀបចំកំណត់បណ្ដាញគណនីរបស់លោកអ្នកនៅឡើយទេ នោះគ្រាន់តែចូលទៅមើលទំព័រនៃការបង្កើតបណ្ដាញគណនីរបស់យើង។ ដាក់ឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ដោយខ្លួនឯង នោះលោកអ្នកនឹងអាច ចូល បានភ្លាម ដូច្នេះលោកអ្នកអាចរីករាយជាមួយអត្ថប្រយោជន៍ទាំងអស់នៃបណ្ដាញសមាជិក របស់លោកអ្នក។ លោកអ្នកនឹងត្រូវបានគេសួរអំពីលេខ ID សមាជិករបស់លោកអ្នក ដើម្បីធ្វើឲ្យប្រាកដថា យើងស្គាល់ថាលោកអ្នកជានរណា។ ប្រសិនបើលោកអ្នកមិនស្គាល់លេខ ID សមាជិករបស់លោកអ្នក សូមប្រើទំព័របាត់លេខសម្ងាត់យ៉ាងងាយស្រួលរបស់យើង ដើម្បីមានព័ត៌មានទាំងនោះ ដែលនឹងបានផ្ញើទៅលោកអ្នកតាមរយៈអ៊ីមែល។
វាគ្មានដែនកំណត់នោះទេ បើសិនជាលោកអ្នកចង់បរិច្ចាគនៅពេលដែលលោកអ្នកបញ្ជាទិញ ប៉ុន្តែយើងសូមសួរថា តើលោកអ្នកបញ្ជាទិញ នោះលោកអ្នកគិតថាលោកអ្នកនឹងចែកចាយដោយខ្លួនក្នុងពេលវេលាមួយខែឬ ពីព្រោះជាធម្មតា ចែកចាយ សៀវភៅដំណឹងល្អ ៣០ ក្បាលក្នុងមួយខែ។ លោក អ្នកកំពុងតែបានទទួលការលើកទឹកចិត្តក្នុងការកសាងរបៀបរស់នៅដោយចេះផ្សាយដំណឹងល្អផ្ទាល់ខ្លួន។ សម្រាប់មនុស្សភាគច្រើននេះមានន័យថាការយកសៀវភៅដំណឹងល្អមួយក្បាល ដាក់ក្នុងហោប៉ៅរបស់លោកអ្នកដោយយកតាមខ្លួនរៀងរាល់ព្រឹកហើយស្វែងរកឱកាសដើម្បីអោយវាទៅនរណាម្នាក់ ជាអំណោយដោយឥតគិតថ្លៃនៅក្នុងមួយថ្ងៃនោះ។.
ប្រសិនបើលោកអ្នកត្រូវការសៀវភៅដំណឹងល្អបន្ថែមទៀតសម្រាប់ឱកាសផ្សព្វផ្សាយពិសេសមួយ នោះមិនអីទេ។ យើងសូមអោយលោកអ្នកប្រើប្រាស់កាតឥណទានរបស់លោកអ្នក ដើម្បីធ្វើការបរិច្ចាកម្តងនៅពេលនៃការបញ្ជាទិញនៅក្នុងចំនួនទឹកប្រាក់ដែលជាស្មើ ឬធំជាងចំណាយទៅលើព័ន្ធកិច្ច។
យើងអាចធ្វើជាដៃគូជាមួយនឹងព្រះវិហារ ឬព័ន្ធកិច្ចរបស់លោកអ្នកក្នុងការបោះពុម្ពគ្របតម្រូវតាមអតិថិជន (ជាមួយនឹងព័ត៌មាននៃព័ន្ធកិច្ចរបស់លោកអ្នក) នៅពេលដែលយើងព្រីនបានមួយជាគំរូនៃដំណើរការនៃការបោះពុម្ពសៀវភៅដំណឹងល្អរបស់យើង។ ព័ន្ធកិច្ចដែលមានបំណងធ្វើគ្របតាមការរចនារបស់ខ្លួន នោះត្រូវបានសូមអោយចំណាយរាល់ចំណាយដែលទាក់ទងទាំងអស់ ជាមួយនឹងការផ្តល់នូវប្រាក់ជំនួយដំណាលគ្នាផងដែរ។ ដើម្បីរក្សាតម្លៃទាបក្នុងសៀវភៅដំណឹងល្អមួយក្បាល យើងត្រូវតែបោះពុម្ពអប្បរមានូវសៀវភៅដំណឹងល្អចំនួន ១០.០០០ ក្បាល នៅក្នុងដំណើការបោះពុម្ពម្តង បូកជាមួយនឹងតម្លៃនៃការដំឡើងផងដែរ។ សូមគ្រាន់តែទាក់ទងពួកយើង តាមអ៊ីម៉ែល សម្រាប់ពត៌មាន និងឯកសារពណ៌នាអំពីគោលណាណែនាំពីការរចនាបន្ថែមទៀត។
អត់ទេ សៀវភៅដំណឹងល្អនេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ហើយមិនអាចលក់បានទេ។ កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណរបស់យើងមិនអនុញ្ញាតអោយលក់សៀវភៅដំណឹងល្អទាំងនេះទេទោះជានៅពេលណាក៏ដោយ ។ ប្រសិនបើលោកអ្នកឃើញនរណាម្នាក់លក់វាសូម អនុញ្ញាតអោយពួកយើងដឹង។
អត់ទេ យើងផ្តល់តម្លៃ ឯកជនភាពរបស់សមាជិករបស់យើងហើយសូមកុំចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិករបស់យើង ជាមួយនឹងដៃគូផ្សេងទៀតអោយសោះ។
អត់ទេ យើងកម្រផ្ញើសំណើប្រាក់ជំនួយណាស់ ទោះបីជាយើងបង្ហាញពីជម្រើសនៃការឧបត្ថម្ភនៅក្នុងសាររបស់យើងជាច្រើនក៏ដោយ។ យើងមិនចង់ឲ្យនរណាម្នាក់មានអារម្មណ៍ថានេះជាកាតព្វកិច្ចត្រូវតែផ្តល់ការបរិច្ចាកនោះទេ។ សមាជិករបស់យើង គឺមានសារៈសំខាន់ចំពោះយើង ហើយយើងប្រុងប្រយ័ត្នបំផុត រាល់ការសរសេរ នឹងបរិមាណនៃការទំនាក់ទំនងដែលលោកអ្នកបានទទួលពីយើង រួមទាំងការស្នើសុំការបរិច្ចាកផងដែរ។ នៅពេលដូចគ្នានេះដែរ ដែលយើងបានដឹងថាការនិយាយអំពីឱកាសដើម្បីបរិច្ចាក និងតម្រូវការដែលយើងមាននេះ អាចជួយអ្នកដែលប្រាថ្នាដើម្បីអោយ ។ នៅក្នុងការសន្ទនាររបស់យើង ជាមួយនឹងសមាជិករបស់យើង ដូចជាការឧបត្ថម្ភនោះទេ ប៉ុន្តែយើងព្យាយាមរក្សាវាទម្រង់ទាប។
យើងក៏បានផ្ញើអ៊ីមែលចេញទៅដូចជាសារអំពីការងារដែលយើងធ្វើសម្រាប់ព្រះអង្គ អនុញ្ញាតអោយលោកអ្នកដឹងពីរបៀបដែលមនុស្សកំពុងតែចែកចាយ ។ ប៉ុន្តែលោកអ្នកក៏អាចបិទវាមិនអោយផ្ញើទៅលោកអ្នកវិញបាននៅក្នុងទម្រង់ប្រវត្តិរូបរបស់លោកអ្នក។
ការទំនាក់ទំនងមួយចំនួនរបស់យើងដូចជា ប្រតិទិននៃការអធិស្ឋាន និងព្រឹត្តិបត្រ ផ្តល់នូវឱកាសទៅអោយព័ន្ធកិច្ច ក្នុងវិធីផ្សេងៗគ្នា ប៉ុន្តែយើងធ្វើការសាកសួរលោកអ្នកសិន ដោយមិនទាន់ប្រគល់ជូននៅទេ លុះត្រាតែលោកអ្នកមានអារម្មណ៍ថាគាំទ្រដល់ព័ន្ធកិច្ចនៅក្នុងវិធីនេះ។
គ្រាន់តែចុចលើប៊ូតុងមែនញូ " ចូល" នៅខាងលើអេក្រង់ ហើយបំពេញឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ ដែលលោកអ្នកបានបំពេញនៅពេលលោកអ្នកចូលរួមដំបូងជាមួយសម្ព័ន្ធ។ប្រសិនបើលោកអ្នកភ្លេចពត៌មានលម្អិតអំពី ចូល របស់លោកអ្នក នោះលោកអ្នកអាចទាញយកពត៌មានដោយស្វ័យប្រវត្តិ តាមរយៈការប្រើទំព័រលេខសម្ងាត់របស់យើង។
ប្រព័ន្ធបញ្ជាទិញតាមគេហទំព័ររបស់យើង ធ្វើការដូចគេហទំព័រផ្សេងទៀតដែលលោកអ្នកឃើញនៅលើប្រព័ន្ធទិញទំនិញតាមអនឡាញផ្សេងទៀត ។ លោកអ្នកដាក់ទំនិញដែលលោកអ្នកចង់បានទៅក្នុង" កន្រ្កកទំនិញ " ហើយបន្ទាប់មក នៅពេលដែលលោកអ្នកបំពេញការបញ្ជាទិញរបស់លោកអ្នករួចរាល់ លោកអ្នកចុចលើ" ចេញ " មាតិកានៃកន្រ្តករបស់លោកអ្នក នូវមានឱកាសបន្ថែមឬបន្ថយចំនួនទំនិញនៅក្នុងរយៈពេលណាមួយនៃដំណើការ ។
បាន! ប្រសិនបើលោកអ្នកបញ្ជាទិញតាមអនឡាញ នោះលោកអ្នកអាចពិនិត្យមើលឡើងវិញនូវការបញ្ជាទិញពីមុនរបស់លោកអ្នក ឬការបរិច្ចាកតាមអនឡាញនៅពេលណាមួយក៏បាន រួមទាំងលទ្ធភាពក្នុងការព្រីនវិក័យប័ត្រពីមុនចេញ។ ដើម្បីចូលទៅមើលប្រវត្តិសាស្រ្តគណនីរបស់លោកអ្នក ចូល ហើយចូលទៅកន្លែងប្រវត្តិរូបរបស់លោកអ្នក បន្ទាប់មកចុច " សកម្មភាពចែកចាយ " ឬ "សកម្មភាពបរិច្ចាក" នៅខាងឆ្វេងមែនញូត្រាច់រកតាមវ៉េប។
វាងាយស្រួលណាស់! គ្រាន់តែចូល ហើយលោកអ្នកចូលទៅកាន់កន្លែងប្រវត្តិរូបផ្ទាល់ ។ ប្រសិនបើលោកអ្នកបានចូលរួចហើយ ចុចលើតំណភ្ជាប់ដែលបានសម្គាល់ "ប្រវត្តិរូបរបស់ខ្ញុំ" ដែលបង្ហាញនៅជិតផ្នែក ខាងលើទំព័រ បន្ទាប់ពីឈ្មោះរបស់អ្នក ។ ប្តូររាល់ពត៌មានទាំងអស់ដែលបានផ្លាស់ប្តូរ ហើយចុចលើប៊ូតុង"ធ្វើបច្ចុប្បន្នភាព"នៅខាងក្រោមទំព័រ។
គ្រាន់តែទូរសព្ទ 1-800-636-8785។ យើងបានបញ្ជាក់ពីការបញ្ជាទិញនៅលើអនឡាញដោយសារតែវាគឺជាការចំណាយដែលមានប្រសិទ្ធិភាពបន្ថែមទៀត។ សូមទទួលបានការលើកទឹកចិត្តថាយើងកំពុងតែធ្វើជាអ្នកគ្រប់គ្រងបានល្អជាមួយនឹងមូលនិធិរបស់យើង។