យើងអាចមានលទ្ធភាពចែកជូនសៀវភៅដំណឹងល្អរបស់លោកយ៉ូហាន និងចែករំលែកធនធានផ្សេងៗទៀតជារៀងរាល់ឆ្នាំពីព្រោះតែមិត្តភ័ក្រដែលចិត្តពេញដោយសេចក្តីសប្បុរសរបស់សម្ព័ន្ធឧបត្ថម្ភដើម្បីធ្វើកិច្ចការនេះអាចកើតឡើងបាន។ តើអាចគិតអំពីវិធីណាមួយដែលចំណាយតម្លៃសមរម្យបំផុតដើម្បីចែកចាយព្រះបន្ទូលរបស់ព្រះអង្គជាមួយពិភពលោកដែលនៅជុំវិញអ្នក?
ការផ្តល់មកតាមអនឡាញ
ដង្វាយផ្ញើតាមសំបុត្រប្រៃសណីយ៍
ដង្វាយតាមទូរស័ព្ទ
ការឧបត្ថម្ភប្រចាំខែដែលបានអនុញ្ញាតជាមុន
ទ្រព្យសម្បត្តិ និងប្រាក់បំណាច់ប្រចាំឆ្នាំ
ឱកាសពិសេស
អ្នកអាចផ្តល់មកតាមអនឡាននៅពេលណាមួយក៏បាន តាមរយៈម៉ាស៊ីនបម្រើដែលមានសុវត្ថិភាពរបស់យើង ដោយប្រើកាតឥណទានរបស់អ្នក។ ដង្វាយអាចបរិច្ចាគម្តង ឬដង្វាយធ្វើឡើងជាមួយនឹងជម្រើសមួយចំនួន។
យើងសូមលើកទឹកចិត្តអ្នក ធ្វើជាអ្នកឧបត្ថម្ភរបស់សមាជិក ដែលពួកគេជាអ្នកខ្វះមធ្យោបាយខាងហិរញ្ញវត្ថុដើម្បីចំណាយលើសៀវភៅដំណឹងល្អ ព្រោះពួកគេជាសិស្សវិទ្យាល័យ មនុស្សវ័យចំណាស់ ពួកគាត់មានប្រាក់ចំណូលថេរ ជនពិការ ឬអ្នកអត់ការងារធ្វើ។ អ្នកទាំងអស់នេះ គឺជាសមាជិកសកម្មបំផុតរបស់យើង ហើយពួកគេពឹងផ្អែកលើអ្នកឧបត្ថម្ភដើម្បីអាចមានលទ្ធភាពចែកចាយព្រះបន្ទូលរបស់ព្រះអង្គជាមួយអ្នកដទៃ។ អ្នកឧបត្ថម្ភទទួលបានអ៊ីម៉ែលថ្មីៗបំផុតបង្ហាញអំពីរបៀបប្រើប្រាស់ដង្វាយរបស់ពួកគេដើម្បីជួយអ្នកដទៃចែកចាយសេចក្តីជំនឿរបស់គេ។
ដើម្បីផ្តល់មកពួកយើងដោយប្រើសំបុត្រប្រៃសណីយ៍តាមសម័យចាស់បុរាណ គ្រាន់តែសរសេរសែកដាក់ជូនសម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត ហើយផ្ញើវាទៅ៖
សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត
PO Box 800
Lititz PA 17543-7026
ដើម្បីផ្តល់មកពួកយើងតាមទូរស័ព្ទដោយប្រើកាតឥណទានរបស់អ្នក សូមហៅទូរស័ព្ទដោយឥតគិតថ្លៃ 1-800-636-8785។
បងប្អូនមួយចំនួនជ្រើសរើសរៀបចំការឧបត្ថម្ភរបស់ពួកគេជាប្រចាំ។ វិធីនេះអាចចៀសវាងអោយអ្នកត្រូវបំពេញសែក (មូលប្បទានប័ត្រ) ជារៀងរាល់ខែ និងទៅរកស្រោមសំបុត្រ តែមសំបុត្រដើម្បីផ្ញើវាមក។ យើងមានដំណើរការដង្វាយដោយស្វ័យប្រវត្តិ ដែលអាចផ្ទេរប្រាក់ឧបត្ថម្ភដោយស្វ័យប្រវត្តិរៀងរាល់ខែទៅកន្លែងដែលអ្នកបានជ្រើសរើសដើម្បីឧបត្ថម្ភ។ ជាធម្មតាអ្នកអាចបញ្ឈប់ការឧបត្ថម្ភនៅពេលណាមួយក៏បាន ហើយអ្នកអាចផ្លាស់ប្តូរចំនួនទឹកប្រាក់នៃដង្វាយប្រចាំខែរបស់អ្នកនៅពេលណាមួយក៏បាន។
ដើម្បីទទួលបានច្បាប់ចម្លងនៃទម្រង់ការឧបត្ថម្ភដែលបានអនុញ្ញាតជាមុន សូមទាក់ទងមក ។ អ្នកអាចធ្វើការបន្តបរិច្ចាគដង្វាយតាមអនឡាញដោយស្វ័យប្រវត្តិដោយប្រើកាតឥណទានរបស់អ្នក។ អ្នកអាចកំណត់ដង្វាយរបស់អ្នកឲ្យវាកើតឡើងជាប្រចាំខែ ប្រចាំត្រីមាស ឬប្រចាំឆ្នាំ។ ដើម្បីកំណត់ជាការបន្តបរិច្ចាគដង្វាយតាមអនឡាញ សូមចូលទៅកាន់គេហទំព័រនៃការឧបត្ថម្ភរបស់យើងនៅលើអនឡាន www.ptl.org/give/
តើវាមិនអស្ចារ្យទេឬអី ប្រសិនបើបន្ទាប់ពីអ្នកត្រូវបានហៅឲ្យទៅឋានសួគ៌ ហើយប្រាក់ដែលនៅសល់អាចបន្តឈោងចាប់ព្រលឹងដែលបាត់បង់នៅលើផែនដីនេះ? វាអាចធ្វើបាន តាមរយៈដង្វាយទ្រព្យសម្បត្តិ! មានមនុស្សជាច្រើនប្រាថ្នាចង់ទុកទ្រព្យសម្បត្តិមួយផ្នែកជូនមកសម្ព័ន្ធ។ នេះគឺជាវិធីដ៏ល្អបំផុតដើម្បីធានាថាទ្រព្យសម្បត្តិមួយចំនួនដែលអ្នកខំប្រឹងរកស៊ីដោយសន្សំទុកក្នុងកំឡុងពេលអ្នករស់នៅ ត្រូវបានប្រើនៅក្នុងវិធីមួយដ៏មានប្រយោជន៍បំផុត ដើម្បីបន្តព័ន្ធកិច្ចនៃការខិតខំប្រឹងប្រែងរបស់អ្នកបន្ទាប់ពីព្រះយេស៊ូវបានទទួលយកអ្នកត្រឡប់ទៅផ្ទះវិញ ។
យើងក៏មានផែនការប្រចាំឆ្នាំ ដែលអ្នកអាចបរិច្ចាគដង្វាយ ហើយទទួលបានការលែកលែងពន្ធនិងការធានាការប្រាក់ចំណូលសម្រាប់ពេញមួយជីវិតរបស់អ្នក។ ដង្វាយរបស់អ្នកត្រូវបានប្រើដើម្បីទំនុកបម្រុងដល់កិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធ ការធ្វើដង្វាយរបស់អ្នកបង្កើតជាប្រាក់ចំណូលសម្រាប់អ្នក ណៅខណៈពេលដែលវាត្រូវបានដើម្បីឈោងចាប់ព្រលឹងដែលបាត់បង់ថ្វាយព្រះយេស៊ូវគ្រិស្ទនៅទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែមអំពីទ្រព្យសម្បត្តិ ឬ ប្រាក់បំណាច់ប្រចាំឆ្នាំ សូមធ្វើសំណើសុំព័ត៌មានដោយប្រើទម្រង់ ផ្តល់មតិវេបងាយស្រួលរបស់យើង ។ គ្រាន់តែជ្រើសរើសយក «ទ្រព្យសម្បត្តិ ឬ ប្រាក់បំណាច់ប្រចាំឆ្នាំ» ពីម៉ឺនុយលេចឡើងនៅដើមដំបូងនៃទម្រង់នេះ។
បងប្អូនមួយចំនួនចង់ឧបត្ថម្ភដល់កម្មវិធីឱកាសពិសេស គឺជាវិធីនៃការដាក់ដង្វាយរបស់ពួកគេដល់ការងារណាដែលមានទំហំការងារធំ។
ឧទាហរណ៍ អ្នកប្រហែលជាជ្រើសរើសឧបត្ថម្ភសៀវភៅដំណឹងល្អដែលបានចែកចាយដោយសមាជិករបស់យើងសម្រាប់ពេញមួយសប្ដាហ៍ ឬពេញមួយខែ។ ប្រហែលជាអ្នកបានប៉ះពាល់ចិត្តជាពិសេសដោយមានបំណងចង់បោះពុម្ពសៀវភៅដំណឹងល្អមួយលានក្បាល (ការបោះពុម្ពដែលមានទំហំធំ គឺគេគិតតម្លៃពិសេស) ឬដើម្បីជួយឧបត្ថម្ភដល់ការផ្តួចផ្តើមថ្មី ដែលបង្កើនប្រសិទ្ធភាពការងាររបស់យើងក្នុងការឈានអ្នកបាត់បង់។ អ្នកអាចជួយឧបត្ថម្ភលើតម្លៃពិសេស ឬធ្វើជាតំណាងឲ្យក្រុមគ្រីស្ទបរិស័ទ។
បញ្ជីលម្អិតនៃការផ្តួចផ្តើមថ្មីសំខាន់របស់យើងមាន នៅទីនេះ។ សូមចូលមើលវា ថាតើវាមានអ្វីមួយដែលអាចប៉ះពាល់ដល់របស់អ្នក។
ដើម្បីពិភាក្សាពីឱកាសបរិច្ចាគពិសេស សូមប្រើ ទម្រង់ផ្តល់មតិវេប ងាយស្រួលរបស់យើង ឬទាក់ទងមក ។