យើងបានអបអរសាទរ សៀវភៅផកឃីត តាំងពីឆ្នាំ១៨៩៣ មកម្ល៉េះ។ តាមរយៈប្រវត្តិដ៏យូរអង្វែងរបស់យើង ប្រមាណច្រើនជាង 110 លាននៃទំហំ សៀវភៅដំណឹងល្អសញ្ញាផុកឃីតបានចែកចាយដោយសមាជិករបស់យើងដែលស្ថិត នៅគ្រប់ទីកន្លែងទាំងអស់នៅពិភពលោក ។ ខាងក្រោមនេះគឺជាប្រវត្តិសង្វេបដ៏យូរ អង្វែងរបស់សម្ព័ន្ធ។ អ្នកអាចរៀនបានច្រើនបន្ថែមទៀត ដោយនៅក្នុងនោះរួមមាន សមត្ថភាពក្នុងការមើល និងអានអត្ថបទរនៃការលើកទឹកចិត្តពី សំណាក់ប្រធានាធិបតី អាមេរិកជាច្រើនរូបនៅបណ្តាញអនឡាញតែមួយគត់របស់យើង សារមន្ទីរនិម្មិត.
ព័ន្ធកិច្ចនេះ បានចាប់ផ្តើមឡើងនៅឆ្នាំ ១៨៩៣ ដែល ជាទនិមត្តបស់ក្មេងស្រីជំទង់ម្នាក់ឈ្មោះ ហេលិន ខេតបឺរី ជាកូនស្រីរបស់លោកប្រធានាធិបតី ខេតបឺរី ឆូខូឡេត។ នាងពិតជាមានសេចក្តីអំណរខ្លាំង ក្រៃលែងក្នុងការចែក ចាយអំពីសេចក្តីជំនឿរបស់នាង ដែលនាងបានបង្កើត ឡើងជាក្រុមស្ត្រី ដែលដេរហោប៉ៅភ្ជាប់ក្នុងសំលៀកបំពាក់ របស់ពួកគេ ដើម្បីទុកកូនព្រះគម្ពីរ សញ្ញាថ្មី ដែលឪពុករបស់ នាងបានអោយនាង។ ក្មេងស្រីៗជំទង់ទាំងនោះបានដាក់ឈ្មោះ អោយក្រុមរបស់នាងថា " សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត។" ដោយប្រើប្រាស់ប័ណ្ណសមាជិកតូចមួយ ដែលពួកគេបានសន្យា ថានឹងអានផ្នែក មួយនៃព្រះគម្ពីរអធិស្ឋាននិងដើម្បីចែករំលែកសេចក្ដីជំនឿរបស់ពួកគេជារៀងរាល់ថ្ងៃតាមដែលព្រះជាម្ចាស់បានផ្ដល់ឱកាស។
ដោយនិមិត្តដូចគ្នានៅតែជំរុញព័ន្ធកិច្ចមួយ នេះអោយមានដំណើរការរហូតដល់សព្វថ្ងៃ។ ជាច្រើនឆ្នាំកន្លងមកព័ន្ធកិច្ចមួយនេះ មានសេចក្តីអំណរអរដ៏អស្ចារ្យដោយទទួលជ័យ ជំនះក្នុងការឈោងចាប់មនុស្សថ្វាយដល់ ព្រះយេស៊ូវគ្រីស្ទ។
នៅក្នុងឆ្នាំ ១៩០៤ កញ្ញា ហេលិន ខេតបឺរី បានរៀបការជាមួយអ្នកផ្សាយដំណឹងល្អ ម្នាក់ឈ្មោះលោក ឆាលែស អាឡិចស្សានដឺរ ដែលបានរៀបចំសម្ពន្ធផ្លូវការជាមួយនិង លោកបណ្ឌិត ជេ វីបឺរ ឆាបមែន នៅក្នុងទីក្រុង ហ្វីលឡាដេលហ្វៀ នៅក្នុងខែមីនា ឆ្នាំ ១៩០៨ ។អាឡិចស្សានដឺរ (Alexander) បានទំនាក់ទំនងជាមួយជាមួយអ្នកផ្សាយដំណឹងល្អដ៏ល្បីល្បាញមួយរូបគឺលោក ដាយ អ៊ិល មូតឌី។ បទពិសោធន៏របស់គាត់នៅក្នុងការផ្សាយដំណឹង ល្អទូទាំងពិភពលោកបានផ្ដល់ជាកម្លាំងដ៏ធំធេងដល់សម្ព័ន្ធ។
សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត បានបើកការិយាល័យផ្ទាល់ខ្លួន នៅទីក្រុង ឡុង ក្នុងឆ្នាំ ១៩១៤ ហើយសម្ព័ន្ធនេះចាប់ផ្តើមចែកចាយអំពីដំណឹងល្អ ដែលជាផ្នែកមួយ នៃការផ្សព្វផ្សាយ WWI របស់ខ្លួន។ នៅក្នុងខែតុលានៃឆ្នាំដដែលយុទ្ធនាការផ្សាយ ដំណឹងល្អមួយបានផ្ដល់ឲ្យចេញព្រះគម្ពីរសញ្ញាថ្មី ចំនួន ៤០០,០០០ ក្បាល ដើម្បីចែក ចាយដល់ទាហាន នៅ សាលីប៊័រី ផ្លែន។
ដោយភាពល្បីខ្ទរខ្ទារនៃសមាជិករបស់សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត បានបង្កើតឡើងជាក្រុមអ្នកបម្រើព័ន្ធកិច្ច ដើម្បីជួយដល់កម្មករនៅក្នុងរោងចក្រ និង ការិយាល័យ ដោយផ្សព្វផ្សាយអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងសហ កម្មកររបស់ខ្លួន ដោយការផ្សាយដំណឹងល្អចេញពីក្នុងទៅក្រៅ និងការរៀបចំពេលវេលា សិក្សាព្រះគម្ពីរ។ សូមអាន របាយការណ៍ជាក់ស្តែងចាប់ពីឆ្នាំ១៩២០ នៅក្នុងសារមន្ទីរសម្បនិម្មិតរបស់យើង។ ក្នុងសម័យកាលនៃអំឡុង ១៩៣០ ត្រូវបានគេស្គាល់ថា មហាដាក់សម្ពាធ (Great Depression ) ទៅលើសមាជិករបស់សម្ព័ន្ធដែលបានចែកចាយសៀវ ដំណឹងល្អតាម រយៈទីភ្នាក់ងារអភិរក្សសង្គមស៊ីវិល (Civilian Conservation Corps) នៅភាគ ខាងត្បូង និងនៅទូទាំងប្រទេសអង់គ្លេសថ្មី។ ទីភ្នាក់ងារ ខប គឺជាកិច្ចខិតខំប្រឹងប្រែងរៀប ចំមួយរបស់រដ្ឋាភិបាលដើម្បីផ្តល់អោយបុរសដែលគ្មានការងារធ្វើទៅធ្វើការនៅលើគម្រោងជាសាធារណៈ។
សង្រ្គាមលោកលើកទី២ បានផ្ទុះឡើងឆ្លងកាត់ទូទាំងទ្វីបអឺរ៉ុប ដោយផល ប៉ះពាល់របស់វាត្រូវបានចាប់អារម្មណ៍ដោយសម្ព័ន្ធ។ កាលពីថ្ងៃទី ២៩ ខែធ្នូឆ្នាំ ១៩៤១ ការិយាល័យកណ្ដាលអន្ដរជាតិរបស់សម្ព័ន្ធ នៅក្រុង ប៊័រមីងហាំ នៃប្រទេសអង់គ្លេសត្រូវ បានបំផ្លាញដោយសារការបំផ្ទុះគ្រាប់បែក។ ស្ថិតក្នុងស្ថានភាពសង្គ្រាមនៅឡើយ ក្រុមសម្ព័ន្ធបានទៅសួរសុខទុក្ខជំរុំយោធា ដែលបានបោះទីតាំងជុំវិញប្រទេសសហរដ្ឋ អាមេរិកជាមួយនឹងការចែកចាយពិសេសរបស់ព្រះគម្ពីរសញ្ញាថ្មី។
ដោយដឹងថាសង្គ្រាមនឹងឈានចូលជិតដល់ទីបញ្ចប់នោះ សម័្ពន្ធបានពង្រីក ក្រុមរបស់ខ្លួនដើម្បីឈោងចាប់មនុស្យទៅ ដល់ឯប្រទេសនាយសមុទ្រ។ មួយឆ្នាំក្រោយមក បន្ទាប់ពីការបង្កើតផែនការដោយប្រុងប្រយ័ត្ន និង ការអធិស្ឋាន នោះនាំអោយការផ្សាយអត្ថបទព្រះគម្ពី ដោយបានចាប់ផ្តើមបើកបេសកកម្មនៅប្រទេសចិន ដោយប្រើប្រាស់ជាការកែប្រែភាសាចិនយ៉ាងពិសេស របស់សៀវភៅព្រះគម្ពីរដំណឹងល្អរបស់លោកយ៉ូហាន។ ពីរបីឆ្នាំក្រោយមកសម្ព័ន្ធបានចាប់ផ្តើមផ្តល់សៀវភៅ ដំណឹងល្អ និងព្រះគម្ពីរសញ្ញាថ្មី នៅកោះ ហ្វូម៉ូសា និងប្រទេសជប៉ុន។ អគ្គមេបញ្ជាការ ម៉ាក់អាស្ស័របាន សើ្នរសុំពីសម្ព័ន្ធ ព្រះគម្ពីរដំណឹងល្អនៃព្រះបន្ទូលរបស់ ព្រះអង្គចំនួន ១០លានក្បាល។ សមាជិករបស់សម្ព័ន្ធព្រះគម្ពីរ សញ្ញាផុកឃីតបានចូលរួមចំណែកក្នុងការបោះពុម្ពផ្សាយ សៀវភៅដំណឹងល្អចំនួន ១១លានក្បាលសម្រាប់ប្រជាជាតិ ជប៉ុនតាមរយៈអំណោយតំលៃ នឹងការអធិស្ឋាន។ នេះគឺជាការ គួរឱ្យកត់សម្គាល់មួយ ជាពិសេសដោយសារ សៀវភៅដំណឹងល្អ នៅកាលទាំងនោះ មានតម្លៃថ្លៃច្រើនជាងសព្វថ្ងៃនេះ ហើយសមាជិកចេញថ្លៃទាំងអស់។
លទ្ធផលរបស់សៀវភៅដំណឹងល្អទាំងនេះដែលបានចែកនៅប្រទេសជប៉ុនទាំងនោះ លោកអនុសេនីយឯក មីតសូ ហ្វូឆីឌា ជាអ្នកដែលបានដឹកនាំការវាយប្រហារនៅនៅ លើកំពង់ផែភើល (Pearl Hardbor) បានទទួលយកព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះ របស់គាត់។ លោកថែមទាំងបានធ្វើការជួយដល់សម័្ពន្ធថែមទៀតផង។ លោកអ្នកក៏អាចធ្វើ បានផងដែរ។ សូមអានសេចក្តី លម្អិតអំពីទីបន្ទាល់ផ្ទាល់ខ្លួនរបស់គាត់ ដែលស្ថិតនៅក្នុងសារមន្ទីសម្បនិម្មិតរបស់យើង។អត្ថបទរបស់ព្រះគម្ពីរក៏បានផ្សព្វផ្សាយនៅក្នុងប្រទេសកូរ៉េខាងត្បូងបន្ទាប់ពី សង្គ្រាមជនជាតិកូរ៉េផងដែរ។ លោក Syngman Rhee ដែលជាប្រធានាធិបតិយនៃ សាធារណរដ្ឋកូរ៉េបាននិយាយថា “ការទទួលស្គាល់អំពីអំណាចនៃព្រះបន្ទូលដ៏រស់របស់ ព្រះជាម្ចាស់ ដូចដែលខ្ញុំបានធ្វើនេះ ហើយខ្ញុំពិជាអន្ទះរងចាំការទទួលដោយភាពរស្វាគមន៍ ចំពោះផែនការរបស់សម្ពន្ធមេត្រីសញ្ញាផកឃីតដើម្បីចែកចាយរាប់លាននៃច្បាប់ចម្លង នៃបទគម្ពីរបរិសុទ្ធនៅក្នុងប្រទេសរបស់យើង”។
លោកប្រធានាធិបតី ឌីវ៉ាយ ឌី. អាយសិនហោវ័រ (Dwight D. Eisenhower) បានយល់ដឹងអំពីសារៈសំខាន់នៃការផ្សាយព្រះបន្ទូលរបស់ព្រះអង្គ។ លោកបានថ្លែងថា: “អត្ថន័យខ្ពស់បំផុតរបស់ព្រះគម្ពីរគឺ ... ប្រភពដ៏សំខាន់បំផុត នឹងមិនអាចខ្វះបាន នៃការបំផុសគំនិតសម្រាប់ជីវិតរបស់ជនជាតិអាមេរិកគឺសេរីភាព”។ លោកបានទទួលស្គាល់ជាសាធារណៈនូវកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធនេះ លោកបានបន្តទៀតថា "សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត និងមនុស្សផ្សេងទៀតទាំងអស់ដែលបានចូលរួមក្នុងការផ្តល់វិភាគទានព្រះគម្ពីរ គឺនេះហើយពិតជាបានបង្ហាញថាពួគគេបានធ្វើការងារដ៏ថ្លៃថ្នូមួយសម្រាប់ពួកគេ"។ អ្នកអាចអានលិខិតទាំងស្រុងអំពីប្រធានាធិបតី អាយសិនហោវ័រ ក៏ដូចជាលិខិតយល់ស្របពីសំណាក់ប្រធានាធិបតីចំនួនបួនផ្សេងទៀតនៅក្នុងសារមន្ទីសម្បនិម្មិតរបស់យើង។.
នៅក្នុងអំឡុងឆ្នាំ ១៩៥០ នៃគ្រិស្តសករាជ លេខាធិការអន្តរជាតិរបស់សម្ព័ន្ធ មនុស្សម្នាក់ដែលមានឈ្មោះថា លោក ហ្គែន ហ្វាកន័រ (Glenn Wagner) ដែលមួយបានធ្វើដំណើរដើម្បីលើកទឹកចិត្ត ដល់អ្នកដឹកនាំក្នុងការនាំប្រជាជនរបស់ពួកគេ អោយត្រឡប់ទទួលជឿលើព្រះគម្ពីរ។ វតាមរយៈឥទ្ធិពលរបស់លោក គំនិតផ្តួចផ្តើម ជាច្រើនត្រូវបានបង្កើតឡើងនៅជុំវិញពិភពលោក ហើយមានមនុស្សជាច្រើន បានចាប់ផ្តើម មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូវគ្រីស្ទ ដោយ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ។ នៅក្នុងទ្វីបអាហ្រ្វិក តែមួយប៉ុណ្ណោះ មានចំនួនសៀវភៅដំណឹងល្អច្រើនជាងដល់ ប្រមាណ ៥លានក្បាល ត្រូវបានចែកចាយនៅក្នុងមួយចំនួនក្នុងអំឡុងទសវត្សទី ១៩៥០ នៃគ្រិស្តសករាជ ។ នៅក្នុងឆ្នាំ ១៩៦២ ដែលជាកំឡុងពេលនៃសង្គ្រាមត្រជាក់ដ៏ខ្លាំងបំផុត ព័ន្ធកិច្ចឈោងចាប់យុវជនបានបង្កើតគំនិតផ្តួចផ្តើមដើម្បីចែកចាយសៀវភៅ ដំណឹងល្អដល់មនុស្សក្នុងវ័យកណ្តាលនៅក្នុងតំបន់កុម្មុយនិស្ត ដែលមានចំនួនមនុស្ស ១៨,០០០ នាក់មកពី ១៣៧ ប្រទេស។ នៅពេលសង្រ្គាមត្រជាក់បានបញ្ចប់ក្នុងឆ្នាំ ១៩៨៨ សម្ព័ន្ធបានគ្រប់គ្រង ដោយទទួលបាន សៀវភៅដំណឹងល្អលោកយ៉ូហានចំនួន ១០០,០០០ និង ១៥,០០០ ជាព្រះគម្ពីរភាសារុស្ស៊ី ហើយបានបញ្ចូលទៅក្នុងសហភាពសូវៀត។
កម្មវិធីវិទ្យុមួយដែលគេហៅថា "ពត៌មាននៅក្នុងទំហំផ្សេងគ្នា" មានលោក វ៉ិចទ័រ បីធី បានចាក់ផ្សាយនៅក្នុងឆ្នាំ ១៩៦៣ បាននាំយកនូវការយល់ដឹងនៃសម្ព័ន្ធទៅ តាមស្ថានីយ៍វិទ្យុចំនួន ២០០ ស្ថានីយ៍ ដោយនាំការលឺអំពីសម្ព័ន្ធនៅក្នុងខេត្តចំនួន ៣៩ និងបណ្តាប្រទេសអន្តរជាតិចំនួន ១៥ ។ រាយការណ៍ពីពត៌មាននៃ “សារៈសំខាន់ខាង វិញ្ញាណ” លោក បីធី ក៏អាចបង្ហាញពីរបាយការកត់ត្រាពីសកម្មភាពរបស់សម្ព័ន្ធ។
លោក ប៊ីលី ហ្គ្រាហាំ គឺជាអ្នកផ្តល់កម្លាំងចិត្តដ៏អស្ចារ្យរបស់សម្ព័ន្ធ ដោយលោកបានផ្ដល់ជាមតិយោបល់ថា "ខ្ញុំបានធ្វើការងារសម្រេចទាំងស្រុងលើ ការងាររបស់សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត និងបន្តការអធិស្ឋានសម្រាប់គ្រប់មនុស្ស ជាប់ទំនាក់ទំនងជាមួយវា”។
ក្នុងអំឡុងពេលសង្គ្រាមវៀតណាមចំនួនពីលានកន្លះនៃសៀវភៅដំណឹងល្អត្រូវបានចែកចាយជាមួយនឹងកងទ័ព រួមជាមួយនិងជនជាតិវៀតណាម។ សៀវភៅដំណឹងល្អដែលបានបោះពុម្ពឡើង២ឆ្នាំម្តង ត្រូវបានចែកចាយជាមួយនឹងសមាជិកទាំងអស់របស់ សភាក្នុងឆ្នាំ ១៩៧៦ ។ ចំនួនរាប់រយ រាប់ពាន់នាក់នៃអ្នកគាំទ្រកីឡាអូឡាំពិក ត្រូវបានផ្សព្វផ្សាយនៅក្នុងចំនួននៃការប្រកួត កីឡាអូឡាំពិកមួយ។
អ្នកស្រី ហ៊ីលែន ខេតបឺរី អាឡិចសានដឺរ បានទទួលមរណៈភាពនៅក្នុង ឆ្នាំ ១៩៦៩ ក៏ប៉ុន្តែសម្ព័ន្ធ ហើយនឹងមាជិកសម្ព័ន្ធនៅតែបន្តផ្សព្វផ្សាយសៀវភៅដំណឹងល្អ របស់ ព្រះយេស៊ូវគ្រីស្ទប្រកបដោយភាពរីករាយ។ ការបោះពុម្ពចម្លងដែលមានចំនួនច្រើន ជាង ១១០លានក្បាលនៃសៀវភៅដំណឹងល្អត្រូវបានផ្សព្វផ្សាយដោយសមាជិកសម្ព័ន្ធ ចាប់តាំងពីការ ចាប់ផ្តើមនៃការផ្លាស់ប្តូរព័ន្ធកិច្ចពិភពលោក។ ភាពជាសមាជិកឈរយ៉ាងរឹង មាំគឺជា 801,352គ្រីស្ទបរិស័ទដែលមានបំណងចិត្តដូចជា អ្នកស្រី ហេលិន ក្នុងការផ្សព្វផ្សាយនូវដំណឹងល្អអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទាំងអស់នេះ គឺបានកើតឡើងចេញពីស្ត្រីក្លាហានវ័យក្មេង ដែលនាងមាននិមិត្តក្នុងការនំា ព្រះបន្ទូល របស់ព្រះជាម្ចាស់ទៅដល់ព្រលឹងវិញ្ញាណ ដែលកំពុងបាត់បង់ស្ថិតនៅ ជុំវិញនាង។ នាងបាននិយាយថា “ប្រសិនបើមានតែយើងអាចជំរុញមនុស្សអោយអាន សៀវភៅ ដោយខ្លួនឯង នោះជាការច្បាស់ណាស់ថា វានឹងជួយនាំពួកគេទៅរក ព្រះយេស៊ូវគ្រីស្ទ ដូច្នេះផងដែរ”។
ចុះអ្នកវិញ? តើអ្នកចង់ចូលរួមជាមួយចលនាដ៏គួរឱ្យរំភើបនេះ ហើយបន្ត កេរ្តិ៍តំណែលបានចាប់ផ្តើមដោយអ្នកស្រី ហេលិន ខេតបឺរី អាឡិចសានដឺរបានដែរឬទេ? ការចូលរួមជាសមាជិកគឺឥតបង់ថ្លៃនោះទេ។ វាត្រូវការចំណាយនោះ គឺគ្រាន់តែមានទឹក ចិត្តចែកចាយអំពីជំនឿរបស់អ្នក។ យើងធ្វើវាអោយក្លាយជាការងាយស្រួលដូចជាមាន នរណាម្នាក់ផ្តល់អំណោយដោយឥតគិតថ្លៃនៅក្នុងន័យមិត្តភាព, ការជួបម្នាក់ ទល់នឹង ម្នាក់។ សូមចូលរួមនៅថ្ងៃនេះ!