សម្ព័ន្ធព្រះគម្ពីរគឺជាសហគមន៏គ្រីស្ទបរិស័ទមួយ ដែលយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនអំពីទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះគ្រីស្ទ។ ក្នុងនាមជាសមាជិក លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ក្នុងរបៀបមួយចំនួន។ សមាជិកភាពឥតគិតថ្លៃ។
នៅពេលលោកអ្នក ក្លាយជាសមាជិករបស់សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត
គំនិតគឺថា ត្រូវថ្វាយហោប៉ៅមួយរបស់លោកអ្នកដល់ព្រះអម្ចាស់ ហើយបំពេញវារាល់ព្រឹកជាមួយដំណឹងល្អមួយ ហើយស្វែករក ឱកាសមួយពេញមួយថ្ងៃ ដើម្បីធ្វើអោយហោប៉ៅនោះនៅទទេ ដោយអោយនរណាម្នាក់នូវសៀវភៅ ដំណឹងល្អនោះជាអំណោយឥតគិតថ្លៃ។ ជូនដំណឹងល្អមួយក្នុងមួយថ្ងៃដោយឥតថ្លៃ។ គឺតែប៉ុណ្ណឹង។ យ៉ាងឆាប់នោះលោកអ្នកនឹងបានដឹងថា លោកអ្នកបានអភិវឌ្ឍន៏របៀបរស់នៅនៃការផ្សាយដំណឹងល្អផ្ទាល់ខ្លួន។
លោកអ្នកក៏ទទួលបានអត្ថប្រយោជន៍ពីការផ្គត់ផ្គង់ដែលលោកអ្នកនឹងរកបានពីសមាជិកដទៃៗទៀត។ លក្ខណៈជាក់លាក់នៅលើគេហទំព័រនេះដូចជាសមត្ថភាពចែកចាយរឿង ផ្សាយដំណឹងល្អផ្ទាល់ខ្លួនរបស់លោកអ្នកចែកចាយសំណូមអធិស្ឋានជាមួយសមាជិក ដទៃៗទៀត ហើយសមត្ថភាពមើលឃើញប្រសិទ្ធិភាពនៃព័ន្ធកិច្ចចែកចាយ ផ្ទាល់ខ្លួនរបស់លោកអ្នកមានតែសំរាប់សមាជិកប៉ុណ្ណោះ។ លោកអ្នកនឹងអាចមើល ការបញ្ជាទិញនិងប្រវត្តិវិភាគទានរបស់លោកអ្នកតាមអនឡាញគ្រប់ពេលវេលាបាន។
តើលោកអ្នកចង់ធ្វើការប្តេជ្ញាចិត្តជាមួយយើងខ្ញុំ ទៅចំពោះព្រះអម្ចាស់ ដោយយកវាជាគោលដៅជីវិតមួយក្នុងការអាន យកតាមខ្លួន ចែកចាយ ® ព្រះបន្ទូលព្រះឬទេ? សូមពិចារណាដោយសេចក្តីអធិស្ឋាន ដើម្បីចូលរួមជាមួយយើងខ្ញុំ ជាសមាជិកម្នាក់របស់សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត។ សមាជិកភាពគឺឥតគិតថ្លៃ!