Menu
League Member? Sign In now or Join the League.

ដំណឹងល្អលោកយ៉ូហានយើង៖
ឧបរកណ៍ផ្សាយដំណឹងល្អដ៏ល្អ

បានបង្កើតឡើងដើម្បីបង្កើតឲ្យមានឥទ្ធិពលសំរាប់ព្រះគ្រីស្ទ

ទំព័រដើម  >  បញ្ជាទិញផលិតផលដំណឹងល្អ

 ផែនការសេចក្តីសង្រ្គោះ
ដំណឹងល្អរបស់យើងខ្ញុំដាក់បញ្ចូលផែនការសេចក្តីសង្រ្គោះមួយ ងាយយល់ដើម្បីឲ្យអ្នកអានដឹងច្បាស់ពីអ្វីត្រូវធ្វើនឹងពត៌មាននេះ

គ្មានអ្វីសាមញ្ញ អំពីសៀវ ភៅដំណឹងល្អរបស់លោក យ៉ូហានរបស់​យើង ខ្ញុំទេ។ លោកអ្នក អាចបានឃើញ ឬបានប្រើខិតប័ណ្ណឬការ បោះពុម្ភផ្សាយផ្សេងៗដើម្បី ចែកចាយសេចក្តី​ជំនឿរបស់ លោកអ្នករួចហើយ។ ប្រហែលជាលោកអ្នក​បានប្រើដំណឹងល្អពី​ ប្រភពផ្សេងៗទៀត។ បើដូច្នេះលោកអ្នកអាចសួរ ខ្លួនឯងអ្នកអំពីអ្វីដែល ធ្វើអោយ​​​ផលិតផលរបស់ យើងខ្ញុំមានភាពខុសប្លែក

តើហេតុអ្វីដំណឹងល្អរបស់សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីតមានប្រសិទ្ធិភាពម៉្លេះ? មានមូល ហេតុមួយចំនួនជាលទ្ធផលនៃសេចក្តីលំអិតតូចៗដែលធ្វើការជាមួយគ្នាដើម្បីធ្វើឲ្យឧបករណ៍ របស់យើងខ្ញុំមានប្រសិទ្ធិភាពល្អសំរាប់លោកអ្នក

ការរចនា​ក្របប្រកបដោយការថ្នៃប្រឌិត

រាល់ដំណឹងល្អ ដែលអាចដាក់ក្នុងហោប៉ៅបាន មានក្របថ្មីនិងចម្រុះពណ៌ ដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៏របស់អ្នកទទួល។ តើលោកអ្នកនឹងផ្តល់ដំណឹងល្អដល់មនុស្សដែលស្រលាញ់សត្វឆ្កែឬ? ពាណិជ្ជករ? ទាហ៊ាន? អ្នកលេងប៉ាតាំង? អ្នកស្រលាញ់ផ្កា? យើងខ្ញុំមានក្របដំណឹងល្អដ៏ល្អប្រណិត​សំរាប់លោកអ្នក!​មានជាង១០០ក្របដែលមានភាសាផ្សេងៗសំរាប់លោកអ្នក​ ជ្រើសរើស។ មានក្របគ្រប់តាមស្ថានភាពចែកចាយរបស់លោក!

រចនាបថក្របសំខាន់ចាំបាច់ ដែលនឹងធ្វើអោយមនុស្សភាគច្រើនសំរេចចិត្តទទួល ឬមិនទទួលយកអំណោយរបស់លោកអ្នកក្នុងពេលពីរវិនាទី។ ការរចនាល្អឯកនិងមាន ភាពទាក់ទាញបង្កើនអត្រាដែលមនុស្សទទួលយកសៀវភៅដំណឹងល្អរបស់ លោកយ៉ូហានរបស់លោកអ្នក។

យើងខ្ញុំខិតខំចំណាយពេលវេលានិងកំឡាំង ដើម្បីជ្រើសរើសរូបភាពនិងរចនាក្រប អោយមាន ភាពទាក់​ទាញតាមដែលអាចធ្វើបាន ដើម្បីបំពេញសេចក្តីត្រូវការរបស់ គោលដៅមនុស្ស ។ ក្នុងករណីខ្លះយើងខ្ញុំក៏ប្រើក្រុមគោលដៅឬការស្ទង់មតិ ដើម្បីទទួល បានការបញ្ចេញយោបល់របស់អតិថិជនលើជម្រើស រចនាក្របផងដែរ។ នៅពេលមនុស្សមានអារម្មណ៍ថា លោកអ្នកយកចិត្តទុកចំពោះ ចំណូលចិត្តរបស់ ពួកគេដោយ អោយពួកគេនូវអ្វីដែលពួកអាចទាក់ទងជាមួយ នោះពួកគេទំនងជាឆ្លើយតបដោយ ការពេញចិត្ត។ ហើយពួកគេទំនងជានឹងអានពាក្យដ៏ មានតំលៃនៅក្នុងសៀវភៅដំណឹងល្អនោះផងដែរ។

សៀវភៅដំណឹងល្អរបស់យ៉ូហានទាំងមូល

គ្មានពាក្យរបស់មនុស្សណាអាចមានប្រសិទ្ធិភាពសំរាប់ការផ្សាយដំណឹងល្អដូចជាព្រះបន្ទូលរបស់ព្រះនោះឡើយ។ នៅពេលលោកអ្នកជូននរណាម្នាក់នូវសៀវភៅដំណឹងល្អមួយមានរចនាបថក្របតាមចំណូលចិត្តរបស់ពួកគេ នោះអាចធ្វើអោយពួកគេចង់បើកសៀវភៅនិងមើលអ្វីដែលនៅក្នុង ហើយវាក៏ជាឱកាស​ កាន់តែល្អសំរាប់ពួកគេស្វែងយល់អំពីសារដ៏អស្ចារ្យនៃព្រះគុណ របស់ព្រះ។

សៀវភៅដំណឹងល្អមានបក ប្រែរជាភាសារអង់គ្លេស King James Version, English Standard Version និង New Living Translation។

មានភាសាច្រើនរួមមាន អេស្បាញ អ៊ីតាលី ជប៉ុន ចិនបុរាណ ចិនងាយស្រួល ព័រទុយហ្គាល់ អាឡឺម៉ង់ និងរុស្សី។

ទំព័រការសំរេចចិត្តនិង ផែនការសេចក្តីសង្រ្គោះ

រួមជាមួយអត្ថបទនៃកណ្ឌគម្ពីរយ៉ូហាន ដំណឹងល្អរបស់យើង ខ្ញុំដាក់បញ្ចូលផែនការសេចក្តីសង្រ្គោះ។ នេះគឺជាផ្នែកទាំងមូលដែលពណ៌នា ដោយដ្យាក្រាមនិងខគម្ពីរបញ្ជាក់ អំពីខ្លឹមសារនៃការសំរេចចិត្តទទួល យកសេចក្តីសង្រ្គោះ។ យើងខ្ញុំផ្តល់សំណើរសេចក្តីអធិស្ឋានមួយ និងជំហាននានា ដែលអ្នកជឿថ្មីគួរតែអនុវត្តបន្ទាប់ បានសំរេចចិត្តទទួលយកព្រះគ្រីស្ទហើយ។

សៀវភៅដំណឹងល្អរបស់យើងខ្ញុំសូម្បីតែទំព័រទម្រង់ "ការសម្រេចចិត្ត" ដែលអស់អ្នកដែលបានសំរេចចិត្តទទួលជឿព្រះគ្រីស្ទ អាចថតចំឡងពត៌មានជាការរំលឹកដល់ការសំរេចចិត្តរបស់ពួកគេ។ ដំណើរការអន្តរៈកម្ម នៃការបំពេញសេចក្តីលំអិតជួយធ្វើអោយការសំរេចចិត្តកាន់តែពេញលេញឡើង ហើយបង្កើតជំនឿ មុះមុតកាន់តែខ្លាំក្លាក្នុងការរស់នៅសំរាប់ព្រះគ្រីស្ទ។

ឱកាសបន្តតាមដាន

ចំនុចសំខាន់បំផុតមួយនៃការផ្សាយដំណឹងល្អមានប្រសិទ្ធិភាពគឺត្រូវផ្តល់របៀបមួយដល់អ្នកជឿថ្មី ដើម្បីបន្តតាមដានការសំរេចចិត្តរបស់ពួកគេដូច្នេះពួកគេអាចរីកចំរើនសេចក្តីជំនឿ របស់ខ្លូនបាន។ យើងខ្ញុំផ្តល់ជូននូវមុខវិជ្ជាសរសេរ ឆ្លើយឆ្លងដែលមានបួនផ្នែកដើម្បី សំរេចបានចំនុចសំខាន់បំផុតនេះ។ ទំរង់មួយត្រូវបានដាក់ជាមួយដំណឹងល្អ របស់យើងខ្ញុំ ដើម្បីចុះឈ្មោះសំរាប់មុខវិជ្ជាឥតគិតថ្លៃ ឬមនុស្សអាចចុះឈ្មោះតាមអនឡាញបាន។

យើងខ្ញុំក៏ផ្តល់ជូននូវ ទំរង់ផ្តល់យោបល់មួយ សំរាប់មនុស្សដែលបានទទួលយកព្រះគ្រីស្ទ ដែលកំពុងប្រើដំណឹងល្អមួយរបស់យើងខ្ញុំ។ នៅពេលបញ្ចប់ មនុស្សទាំងនេះទទួល បានអ៊ីមែលមួយដែលមានពត៌មានបន្តតាមដាន ដើម្បីចំរើនសេចក្តីជំនឿរបស់ ពួកគេទៅមួយកំរឹតបន្ទាប់ទៀត។

ការចែកចាយសេចក្តីជំនឿថ្មីរបស់លោកអ្នកក៏ជាផ្នែកសំខាន់ចាំបាច់នៃ ការប្តេជ្ញាធ្វើជា គ្រីស្ទបរិស័ទម្នាក់។ មានអ្វីធម្មតាជាងការចូលរួមសម្ព័ន្ធព្រះ គម្ពីរសញ្ញាផុកឃីត ហើយចាប់ ផ្តើមបរិច្ចាគដំណឹងល្អដែលនាំទៅដល់ការសំរេច ចិត្តទទួលសេចក្តី សង្គ្រោះរបស់លោកអ្នកនោះ? ក្នុងនាមជាសមាជិក គ្រីស្ទបរិស័ទថ្មីៗ អាចទទួលបាន​ គុណប្រយោជន៏ពី សារការថ្វាយបង្គំផុកឃីតរាល់ថ្ងៃរបស់យើងខ្ញុំ ដែលធ្វើដំណើរឆ្លងកាត់ បទគម្ពីរដោយខមួយៗ ដើម្បីសាងសង់ការយល់ដឹងកាន់តែស៊ីជម្រៅ អំពីគុណតំលៃ នៃព្រះបន្ទូលព្រះ។ កម្មវិធីផ្សាយដំណឹងល្អប៊ូតខែម ត្រូវបានបង្កើតឡើង ដើម្បីជួយបង្រៀន គ្រីស្ទបរិស័ទអំពីរបៀបចែកចាយ សេចក្តីជំនឿរបស់ខ្លួន។