Menu
League Member? Sign In now or Join the League.
PTL Children's Discipleship Page

ប្រមូលផ្តុំ និងបំពាក់បំប៉នកុមារ

តើអ្នកបង្កើតសិស្សដែលជាកុមារៗដែរឬទេ? យើងមានធនធានមួយចំនួនជូនដល់អ្នកដោយមិនគិតថ្លៃ!

...ហើយ​ថា តាំង​ពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទី​សង្គ្រោះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ​ផង។ ធីម៉ូថេ ២ ៣៖១៥


កំណាព្យអំពីសេចក្តីសង្គ្រោះ (វីឌីអូជាបទចម្រៀង)

សូមពាំនាំយកវាទៅដល់កម្រិតបន្ទាប់៖

  • • សម្រាប់កុមារតូចៗ៖ សូមគិតពិចារណាអំពីការបង្រៀនជាបទចម្រៀងទៅដល់ពួកគេ ធ្វើដូច្នេះពួកគេអាចច្រៀងតាម
  • • សម្រាប់កុមារធំៗ (ដែលចេះអាន)៖ សូមគិតអំពីការផ្តល់ជូនពួកគេនូវកូនសៀវភៅមួយនៃអំណះអំណាងអំពីពួកគេផ្ទាល់។ ក្នុងទំព័រចុងក្រោយនៃសៀវភៅនោះ ពួកគេអាចរកឃើញនូវកំណាព្យអំពីសេចក្តីសង្គ្រោះ ហើយអាចច្រៀងតាមដោយការអានតាមពាក្យពេចន៍ទាំងនោះ។


ហេតុអ្វីបានជាខ្ញុំកំពុងស្ថិតនៅទីនេះ?

អំពីអ្នក

តើខ្ញុំមកពីណា? ហេតុអ្វីបានជាខ្ញុំកំពុងស្ថិតនៅទីនេះ? តើខ្ញុំកំពុងធ្វើដំណើរទៅណា? តើធ្វើរបៀបណា ឲ្យជីវិតរបស់ខ្ញុំមានគោលបំណង? សូមស្វែងរកបន្ថែមនៅក្នុងការបង្ហាត់បង្ហាញសាមញ្ញនេះ នៅលើក្តារខៀនអំពីដំណឹងល្អនៃព្រះយេស៊ូគ្រិស្ត។

សូមពាំនាំយកវាទៅដល់កម្រិតបន្ទាប់៖

  • សម្រាប់កុមារធំៗ (ដែលចេះអាន)៖ នៅក្នុងផ្ទះរបស់អ្នក ឬក្នុងក្រុមរបស់អ្នក តើអ្នកមានអ្នកណាដែលចូលចិត្តផ្នែកគំនូរសិល្បៈដែរឬទេ? សូមស្នើសុំពួកគេឲ្យគូររូបគំនូរសាមញ្ញមួយច្បាប់ដែលនិយាយអំពីកំណាព្យអំពីសេចក្តីសង្គ្រោះខាងលើ។ បន្ទាប់មក សូមពិភាក្សាអំពីរបៀបដែលពួកគេអាចចែកចាយអំពីគំនូររបស់ពួកគេ នៅពេលពួកគេកំពុងចែកចាយដំណឹងល្អ។


តើធ្វើដូចម្តេចខ្ញុំអាចចងចាំខគម្ពីរបាន?

ការចងចាំខគម្ពីរ

ទំនុកដំកើង ១១៩: ១១ សូមអាន “ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្តប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ”។ ប៉ុន្តែតើធ្វើដូចម្តេចឲ្យខ្ញុំកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្តនោះ? លោក ជែក លែននុម ជាអ្នកធ្វើការអត្ថាធិប្បាយ និងជាអ្នកនិពន្ទផងដែរ លោកបានបង្កើតជំហ៊ានសម្រាប់ការចងចាំខរគម្ពីរអ្វីមួយ។ ។ សូមមើលពីរបៀបដែលលោក “បង្ហាញអ្នកឲ្យបានឃើញ” អំពីក្រឹត្យវិន័យទាំងដប់ប្រការ ដើម្បីឲ្យពួកគេងាយស្រួលក្នុងការចងចាំ។

សូមពាំនាំយកវាទៅដល់កម្រិតបន្ទាប់៖

  • សម្រាប់កុមារទាំងតូចទាំងធំ៖ សម្រាប់កុមារទាំងតូចទាំងធំ៖ សូមប្រើក្រដាសកាតដើម្បីឲ្យពួកគេរៀនអំពីក្រឹត្យវិន័យទាំងដប់ប្រការ។
  • សម្រាប់កុមារធំៗ (ដែលចេះអាន)៖
    1. សូមនិយាយអំពីមូលហេតុអ្វីបានជាការចងចាំខគម្ពីរមានសារសំខាន់។
    2. (សូមចងចាំថាព្រញគម្ពីរសញ្ញាចាស់ចង្អុលបង្ហាញយើងអំពីសេចក្តីត្រូវការចង់បាននូវព្រះអង្គសង្គ្រោះមួយអង្គ និងការយាងមកនៃព្រះមែស៊ី)។
    3. សូមជ្រើសរើសខគម្ពីរមួយ (ដូចជា យ៉ូហាន ៣:១៦) ហើយសូមធ្វើក្រដាសកាតដោយខ្លួនអ្នកផ្ទាល់សម្រាប់ចងចាំខគម្ពីរនោះ។


ការចែកចាយអំពីកូនសៀវភៅព្រះគម្ពីរសញ្ញាផុកឃីត

ភាពរលាយសូន្យ

ទំនុកដំកើង 90:12 ប្រាប់យើងថាus, “ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុនៃ​យើង​ខ្ញុំដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាតឲ្យ​បាន​សតិបញ្ញា។” នេះគឺជាវីដេអូកំប្លែងដែលអាចលើកទឹកចិត្តឲ្យ​ពួកយើង​ចែករំចាយព្រះបន្ទូលរបស់ព្រះ ... មុនពេល​វា​​យឺតពេល។

ភាពរលាយសូន្យ

តើអ្នកភ្ជាប់មកនូវអ្វី ដើម្បីជានិច្ចជាកាលអ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីចែកចាយព្រះបន្ទូលព្រះ?

សូមពាំនាំយកវាទៅដល់កម្រិតបន្ទាប់៖

  • សម្រាប់កុមារធំៗ (ដែលចេះអាន)៖ សូមសួរពួកគេតើមូលហេតុអ្វីដែលគ្រិស្តបរិស័ទមាន ចំពោះការមិនបានចែកចាយដំណឹងល្អ? សូមគិតពិចារណាដោយឲ្យពួកគេអត្ថបទខ្លីដែលពួកគេសម្តែងជា វីឌីអូ “ឌីណូ” ផ្ទាល់ៗខ្លួនពួកគេ អំពីមូលហេតុដែលយើងគួរតែចែកចាយដំណឹងល្អ។ យើងចង់មើលវា!


កូនសៀវភៅព្រះគម្ពីរសញ្ញាផុកឃីរ អំណះអំណាងសម្រាប់កុមារ និងកុមារជំទង់


កំណាព្យអំពីសេចក្តីសង្គ្រោះសម្រាប់កុមារកម្រិតមត្តេយ្យភាព (ជាភាសាអង់គ្លេស)

• សម្រាប់កុមារអាយុទៅដល់6ឆ្នាំ៖ សូមប្រើធនធាននេះដើម្បីជួយកុមារតូចៗឲ្យរៀន និងឆ្លើយតបទៅនឹងកិច្ចការសង្គ្រោះរបស់ព្រះជាម្ចាស់តាមរយៈព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូគ្រិស្ត។ កុមារតូចៗនឹងចូលចិត្តពេលវេលាអានរឿងជាកូនសៀវភៅនេះ។ នៅក្នុងទំព័រសៀវភៅរឿងទាំងនេះ ពួកគេនឹងរកបានរឿងដែលនិយាយអំពីព្រះគ្រិស្ត អំពីអ្នកបង្កើត និងអ្នកដោះឲ្យមានសេរីភាព ដោយមានភ្ជាប់ជាមួយនូវកំណាព្យអំពីសេចក្តីសង្គ្រោះនៃជីវិតដែលផ្លាស់ប្រែ។ ប្រយោគទាំង៦នៃកំណាព្យអំពីសេចក្តីសង្គ្រោះ បង្ហាញអំពីសារអស់កល្បជានិច្ចអំពីកូនចៀមគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់។ កុមារ (និងមនុស្សពេញវ័យ) ដែលរៀនកំណាព្យសាមញ្ញនេះ នឹងពាំនាំយកនូវសារនៃជីវិតដែលផ្លាស់ប្រែអំពីសេចក្តីសង្គ្រោះមកដាក់ក្នុងចិត្តរបស់ពួកគេ។ ហើយដោយព្រោះវាមានភាពងាយស្រួលក្នុងការរៀន ហើយពិបាកនឹងភ្លេចនោះ កំណាព្យអំពីសេចក្តីសង្គ្រោះនឹងត្រូវបានប្រើជាឧបករណ៍មួយដ៏អស្ចារ្យដើម្បីជួយគ្រិស្តបរិស័ទមានភាពងាយស្រួយនៅក្នុងការនាំមនុស្សដទៃទៀតទៅឯព្រះគ្រិស្ត។ មានឯកសារជាភាសាអង់គ្លេស និងភាសាអេស្ប៉ាញ។

បញ្ជាទិញឥឡូវ

ធនធាននេះ ត្រូវបានរៀបចំដោយសហការជាដៃគូជាមួយអ្នកនិពន្ធកំណាព្យអំពីសេចក្តីសង្គ្រោះ លោកមែត និង ស្ស៊ែរី មែកផឺសិន។ លោកមែកផឺសិន ជាគ្រិស្តបរិស័ទដែលជាម្ចាស់មុខជំនួញ លោកជាអ្នកសរសេរបទចម្រៀង ជាអ្នកដឹកនាំក្រុមថ្វាយបង្គំ និងជាអ្នកសិល្បះខាងផ្នែកថតសម្លេង។ កំណាព្យអំពីសេចក្តីសង្គ្រោះ ត្រូវបានបោះពុម្ភជាច្រើនរហូតទៅដល់ជាងសាមសិបលានដង និងជិត៣០ភាសា ហើយបានក្លាយជាឧបករណ៍ដែលគេប្រើសម្រាប់ការផ្សាយដំណឹងល្អនៅទូទាំងពិភពលោក។

ព្រះបន្ទូលរបស់ព្រះអង្គមកកាន់អ្នក

ព្រះបន្ទូលព្រះមកកាន់អ្នក គឺជាដំណឹងល្អដែលមានភាពសប្បាយរីករាយមួយ ត្រូវបានរៀបចំជាពិសេសសម្រាប់កុមារតូចៗ។ វាបង្ហាញនូវសារច្បាស់មួយអំពីសេចក្តីសង្គ្រោះ ដោយការប្រើនូវការគូររូបភាពដែលមានពណ៍ប្រណិត និងភ្ជាប់នូវខគម្ពីរដែលដកស្រង់ចេញពីព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។ វាជារបស់វិសេសសម្រាប់ឪពុកម្តាយ ឬអ្នកដែលធ្វើការជាមួយកុមារអានជាមួយកុមារ ដូច្នេះអ្នកអាចពន្យល់ការបង្ហាញដែលមានតាមខរគម្ពីរនីមួយៗ។ គម្របសៀវភៅនៅផ្នែកខាងក្រោយ អនុញ្ញាតឲ្យកុមារព្រីនជាឈ្មោះរបស់ពួកគេ និងថ្ងៃខែឆ្នាំដែលរំលឹកអស់មួយជីវិតអំពីការសម្រេចចិត្តដើរតាមព្រះយេស៊ូរបស់ពួកគេ។

បញ្ញាទិញឥឡូវ

សៀវភៅនេះ គឺមានជីវិត

ព្រះបន្ទូលរបស់ព្រះបានកាត់ផ្តាច់រាល់បញ្ហាដែលមាននៅក្នុងចិត្ត គ្មានអ្វីផ្សេងអាចធ្វើបានឡើយ។ គ្មានពាក្យពេចន៍មនុស្សអាចចូលមកក្បែរអំណាចព្រះចេស្តានៃព្រះបន្ទូលព្រះនៅក្នុងការនាំអ្នកនោះទៅឯព្រះគ្រិស្តបានឡើយ។ គម្របសៀវភៅនេះ បញ្ជាក់អំពីលក្ខណៈចំណងជើងនៃរឿង“សៀវភៅនេះ គឺមានជីវិត” ដោយមានភ្ជាប់មកជាមួយនូវរូបភាពនៃយុវវ័យដ៏ស្រស់ស្រាយ ដើម្បីបង្កើតចំណាប់អារម្មណ៍តើនៅក្នុងសៀវភៅនេះនិយាយអំពីអ្វី។។ ដូចជាដំណឹងល្អរបស់យើងទាំងអស់គ្នា វាមានគម្រោងផែនការមួយអំពីសេចក្តីសង្គ្រោះ ទំព័រនៃការសម្រេចចិត្ត និងឱកាសដើម្បីចុះឈ្មោះរៀនមេរៀនរបស់យើងនៅផ្ទះដោយខ្លួនឯងបានដោយមិនគិតថ្លៃ។

បញ្ញាទិញឥឡូវ


តើធ្វើដូចម្តេចឲ្យខ្ញុំមានទំនាក់ទំនងជាមួយកុមារធំៗ?

កុមារធំៗ អាចមានបំណងចែកចាយព្រះបន្ទូលព្រះតាមរយៈកូនសៀវភៅនៃអំណះអំណាងផ្ទាល់របស់ពួកគេ ប៉ុន្តែពួកគេអាចមានអារម្មណ៍ខ្លាច។ ភាពក្លាហាន សៀវភៅភាពឥតខ្លាច គឺជាសៀវភៅដ៏អស្ចារ្យមួយ ដើម្បីបង្រៀនកុមារធំៗ និងមនុស្សពេញវ័យនូវមូលហេតុដែលយើងចែកចាយ និងពីរបៀបដែលយើងអាចចែកចាយ និងដោយមិនមានភាពភ័យខ្លាច។ មេរៀននីមួយៗ ភ្ជាប់ជាមួយនឹងវីឌីអូមួយដែលមានរយៈពេលពី១ទៅ២នាទី ដើម្បីមើល និងមេរៀនមួយដើម្បីរំលឹក និងសាកល្បងមួយ។

ប្រវត្តិដ៏អស្ចារ្យរបស់យើង

នៅក្នុងឆ្នាំ ១៨៩៣ មានក្មេងស្រីម្នាក់ឈ្មោះ ហេលិន កាឌប៊័រី បានដេរហោប៉ៅមួយនៅក្នុងរ៉ូបរបស់នាងដើម្បីទុកព្រះគម្ពីរនៅក្នុងនោះ ។ នាងអាចសរសេរបានបទគម្ពីរមួយចំនួនរាល់ថ្ងៃ ហើយអធិស្ថានទៅដល់មនុស្សម្នាក់ ដែលនាងបានផ្សាយដំណឹងល្អជាមួយ ។ នាងបានបញ្ចូលឈ្មោះមិត្តភ័ក្ររបស់នាងដាក់ ជាក្រុមមួយដែលហៅថា សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត ។ កេរ្តិ៍ដំណែលរបស់ ហេលិន នៅតែរស់នៅរហូតមកដល់សព្វថ្ងៃនេះ ដូចជាសម្ព័ន្ធដែលបានបំពាក់បំប៉នទៅដល់គ្រីស្ទ បរិស័ទរាប់លានអ្នកនៅជុំវិញពិភពលោក ដើម្បីផ្សព្វផ្សាយ សៀវភៅដែលសំខាន់បំផុត ដែលធ្លាប់កត់ត្រាជាមួយមនុស្សដទៃទៀតរហូត ។

ការថ្វាយបង្គំឥតគិតថ្លៃ។ ចុះឈ្មោះបង្កើត >

ការសិក្សាព្រះគម្ពីរឥតគិតថ្លៃតាមរយៈសៀវភៅយ៉ូហាន ។ ចុះឈ្មោះបង្កើត >

ការបញ្ជាទិញសៀវភៅដំណឹងល្អផុកឃីតតាមទំហំដើម្បីផ្សព្វផ្សាយ! ការបញ្ជាទិញ>