Menu
League Member? Sign In now or Join the League.

ក្លាយជាផ្នែកនៃសហគមន៍
គ្រីស្ទបរិស័ទដែលរស់រវើកមួយ

អត្ថប្រយោជន៍ផ្សេងៗចំពោះសមាជិកភាពរបស់សម្ព័ន្ធព្រះគម្ពីរ

សម្ព័ន្ធព្រះគម្ពីរគឺជាសហគមន៏គ្រីស្ទបរិស័ទមួយ ដែលយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនអំពីទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះគ្រីស្ទ។ ក្នុងនាមជាសមាជិក លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ក្នុងរបៀបមួយចំនួន។ សមាជិកភាពឥតគិតថ្លៃ។

  1. តាមរយៈការស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់(សូមមើល ម៉ាថាយ ២២:៣៧)និង  មហាបេសកកម្ម (សូមមើលម៉ាថាយ ២៨:១៩-២០) លោកអ្នកនឹងមានបទសោធន៏ជាមួយជីវិតគ្រីស្ទបរិស័ទដែលរីកចំរើន រស់រវើក និងរីករាយនៅពេលលោកអ្នកចាប់ផ្តើមដាក់គោលការណ៏ទាំងនេះ នៅក្នុងជីវិតរបស់លោកអ្នកផ្ទាល់។
  2. លោកអ្នកនឹងរីករាយដោយដឹងថាលោកអ្នកបានជួយ អោយអ្នកដទៃអោយ រីកចំរើននៅក្នុងសេចក្តីជំនឿរបស់ពួកគេ។
  3. លោកអ្នកនឹងទទួលបានការរំភើបដែលចេញពីការជួយទៅដល់ពិភពក្រឡាប់ចាក់ " (សូមមើលកិច្ចការ ៧)ពីព្រោះលោកអ្នកបានបង្កើតការផ្លាស់ប្រែសំរាប់ ព្រះគ្រីស្ទ។ .
  4. លោកអ្នកនឹងដឹងថាការចែកចាយសេចក្តីជំនឿរបស់ លោកអ្នកងាយស្រួល ជាងអ្វីដែលលោកអ្នកធ្លាប់គិត ហើយមានប្រសិទ្ធិភាពច្រើនជាងដែល លោកអ្នកធ្លាប់គិតពីមុន។
  5. លោកអ្នកនឹងរីករាយដោយដឹងថា រូបកាយរបស់ព្រះគ្រីស្ទត្រូវបានស្អាងឡើង និងចំរើនឡើង ដែលជាលទ្ធផលដែលចេញពីការខិតខំប្រឹងប្រែងរបស់លោកអ្នក។
  6. លោកអ្នកនឹងអាចទទួលបានធនធានពិសេសៗ ដូចជាការផ្សាយដំណឹងល្អប៊ូតខែម ដែលជាកម្មវិធីហ្វឹកហ្វឺនដែលមានអំណាចតាមអ៊ីមែល ហើយការថ្វាយបង្គំផុកឃីត សារអ៊ីមែលអំពីការថ្វាយបង្គំរាល់ថ្ងៃ
  7. សមាជិកទាំងអស់អាចពង្រីកការច្រូតកាត់ដោយឧបត្ថម្ភដល់សមាជិកដទៃទៀត ដែលមិនមានថវិការទិញដំណឹងល្អរបស់ពួកគេបាន។កម្មវិធីឧបត្ថម្ភនេះត្រូវបាន អោយតំលៃយ៉ាងខ្ពស់។ អ្នកឧបត្ថម្ភអាចទទួលអ៊ីមែលប្រាប់អំពីរបៀបដែល ជំនួយរបស់ពួកគេកំពុងផ្លាស់ប្តូរជីវិតផ្សេងៗ។

តើសមាជិកភាពគឺជាអ្វី?

នៅពេលលោកអ្នក ក្លាយជាសមាជិករបស់សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត

គំនិតគឺថា ត្រូវថ្វាយហោប៉ៅមួយរបស់លោកអ្នកដល់ព្រះអម្ចាស់ ហើយបំពេញវារាល់ព្រឹកជាមួយដំណឹងល្អមួយ ហើយស្វែករក ឱកាសមួយពេញមួយថ្ងៃ ដើម្បីធ្វើអោយហោប៉ៅនោះនៅទទេ ដោយអោយនរណាម្នាក់នូវសៀវភៅ ដំណឹងល្អនោះជាអំណោយឥតគិតថ្លៃ។ ជូនដំណឹងល្អមួយក្នុងមួយថ្ងៃដោយឥតថ្លៃ។ គឺតែប៉ុណ្ណឹង។ យ៉ាងឆាប់នោះលោកអ្នកនឹងបានដឹងថា លោកអ្នកបានអភិវឌ្ឍន៏របៀបរស់នៅនៃការផ្សាយដំណឹងល្អផ្ទាល់ខ្លួន។

លោកអ្នកក្លាយជាផ្នែកនៃសហគមន៏ដ៏រស់រវើកមួយ

លោកអ្នកក៏ទទួលបានអត្ថប្រយោជន៍ពីការផ្គត់ផ្គង់ដែលលោកអ្នកនឹងរកបានពីសមាជិកដទៃៗទៀត។ លក្ខណៈជាក់លាក់នៅលើគេហទំព័រនេះដូចជាសមត្ថភាពចែកចាយរឿង ផ្សាយដំណឹងល្អផ្ទាល់ខ្លួនរបស់លោកអ្នកចែកចាយសំណូមអធិស្ឋានជាមួយសមាជិក ដទៃៗទៀត ហើយសមត្ថភាពមើលឃើញប្រសិទ្ធិភាពនៃព័ន្ធកិច្ចចែកចាយ ផ្ទាល់ខ្លួនរបស់លោកអ្នកមានតែសំរាប់សមាជិកប៉ុណ្ណោះ។ លោកអ្នកនឹងអាចមើល ការបញ្ជាទិញនិងប្រវត្តិវិភាគទានរបស់លោកអ្នកតាមអនឡាញគ្រប់ពេលវេលាបាន។

ចូលរួមឥឡូវនេះ!

តើលោកអ្នកចង់ធ្វើការប្តេជ្ញាចិត្តជាមួយយើងខ្ញុំ ទៅចំពោះព្រះអម្ចាស់ ដោយយកវាជាគោលដៅជីវិតមួយក្នុងការអាន យកតាមខ្លួន ចែកចាយ ® ព្រះបន្ទូលព្រះឬទេ? សូមពិចារណាដោយសេចក្តីអធិស្ឋាន ដើម្បីចូលរួមជាមួយយើងខ្ញុំ ជាសមាជិកម្នាក់របស់សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត។ សមាជិកភាពគឺឥតគិតថ្លៃ!

ចូលរួមឥឡូវនេះ

ស្វែងយល់អំពី​ប្រវត្តិរបស់យើងខ្ញុំ

សម្ព័ន្ធព្រះគម្ពីរសញ្ញា​ផុកឃីត​មានទី​បន្ទាល់​ដែល​មិនគួរ​អោយ​ជឿ​អំពីការ ផ្លាស់​ប្រែជីវិត​ជាច្រើន​នៅទូទាំង​ពិភពលោក​ចាប់តាំង​ពីនិមិត្ត​ដើម​របស់​ហេលិន ខាតបឺរី លេចឡើង​ក្នុងឆ្នាំ​១៨៩៣។សូមស្វែង​​យល់បន្ថែម​អំពីការងារ​របស់​សម្ព័ន្ធ​អស់ជាច្រើនឆ្នាំ កន្លងមកនៅក្នុង សារៈមន្ទីរជាក់ស្តែង

របស់យើងខ្ញុំ។