បញ្ហាភាពឯកជនរបស់លោកអ្នក គឺបញ្ហាសំខាន់ចំពោះយើងខ្ញុំ។ សមាជិករបស់យើងគឺធនធានដ៏មានតំលៃ។ យើងខ្ញុំយល់ថាភាពឯកជនទាក់ទងនឹងការទំនាក់ទំនងបែបទំនើបនៅជុំវិញ ហើយយើងខ្ញុំកំពុងធ្វើគ្រប់យ៉ាងដែលយើងនអាចធ្វើបានដោយសមហេតុផល ដើម្បីការពារពត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ ឯកសារនេះជួយអ្នកអោយយល់កាន់តែប្រសើរនូវរបៀបដែលយើងខ្ញុំប្រើពត៌មានទាំងអស់អំពីលោកអ្នក។
ពត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកមិនត្រូវបានចែកចាយជាមួយភាគីដទៃៗទៀតឡើយ។ យើងខ្ញុំមិនជួល លក់ ឬអនុញ្ញាត្តអោយអ្នកដទៃ ទំនាក់ទំនងជាមួយសមាជិករបស់យើងឡើយ។
ក្នុងនាមជាអង្គការមិនស្វែងរកកំរៃ យើងស្វែងរកវិធីសាស្ត្រគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយតំលៃប្រតិបត្តិការណ៍ ដើម្បីអោយវិភាគទាននានាអាចប្រើក្នុងការបោះពុម្ភសៀវភៅដំណឹងល្អបាន។ ការប្រើអ៊ីមែលគឺជារបៀបប្រសើរមួយក្នុងការរក្សាតំលៃអោយនៅទាប។
យើងប្រើអ៊ីមែលជាច្រើនដែលយើងអាចធ្វើបាន ដើម្បីប្រកាស ផលិតផលថ្មីៗ ឬផ្តល់ពត៌មានចាប់អារម្មណ៏ផ្សេងៗទៅកាន់សមាជិក របស់យើងដូចជាពត៌មានអំពីការស្ទង់មតិជាដើម។
លោកអ្នកអាចជ្រើសបន្តដំណើរការឬបញ្ឈប់ដំណើរការរបៀបផ្សេងៗ ដែលយើងខ្ញុំមានក្នុងការទំនាក់ទំនងជាមួយលោកអ្នកបាន។ ឧទាហរណ៏ លោកអ្នកអាចជ្រើសមិនទទួលការផ្សព្វផ្សាយផលិតផលថ្មីៗ ដោយគ្រាន់តែលុបសញ្ញាសំគាល់ប្រអប់គ្រីសនៅលើទំព័រប្រវត្តិរូប របស់លោកអ្នក។
គេហទំព័ររបស់យើងខ្ញុំប្រើបច្ចេកវិទ្យាខូឃីជារបៀបបង្កើតដំណើរការចូលអោយបានងាយស្រួលសំរាប់លោកអ្នក។ ខូឃីគឺបញ្ជីអត្ថបទតូចៗដែលនៅលើកុំព្យូទ័ររបស់លោកអ្នក ដែលផ្ទុកនូវពត៌មានអំពីបណ្ណសំគាល់ចូលដើម្បីធ្វើអោយកាន់តែងាយស្រួលក្នុងការចូល។ ខូឃីរបស់យើងខ្ញុំមិនបន្សល់ពត៌មានផ្ទាល់ខ្លួនលំអិតអំពីលោកអ្នកឡើយ។ នៅពេលលោកអ្នកភ្ជាប់មកកាន់គេហទំព័ររបស់យើង នោះកុំព្យូទ័រពិនិត្យមើលថា លោកអ្នកមានបញ្ជីខូឃីនៅលើកុំព្យូទ័ររបស់លោកអ្នកហើយឬនៅ។ ប្រសិនជាមាន នោះលោកអ្នកនឹងត្រូវបានចូលដោយស្វ័យប្រវត្តិ។ ប្រសិនមិនមានខូឃីទេ នោះលោកអ្នកត្រូវតែចូលដោយដៃ ដោយចុចលើ " ចូល " ម៉ីនុយមុខទំនិញ។
សមាជិកនានាអាចជ្រើសរើសប្រើខូឃីបណ្តោះអាសន្ន (ជាជាងជាចិន្ត្រៃ) ប្រសិនលោកអ្នកមានការព្រួយបារម្ភអំពីវា។ ចំណុចនេះនឹងតំរូវអោយលោកអ្នកចូលរាល់ពេលដែលលោកអ្នកទស្សនាគេហទំព័រ pocketpower.org។ លោកអ្នកអាចជ្រើសបញ្ឈប់ការប្រើខូឃី ដោយប្រើកំណត់ចំណូលចិត្តក្នុងកម្មវិធីរាវរករបស់លោកអ្នកបាន។ ដូចជាគេហទំព័រជាច្រើនទៀតដែរ ប្រសិនខូឃីត្រូវបានបញ្ឈប់ដំណើរការទាំងស្រុង នោះផ្នែកខ្លះនៃគេហទំព័រនឹងមិនដំណើរការទេ។
ដើម្បីយល់កាន់តែប្រសើរអំពីតម្រូវការរបស់សមាជិករបស់យើង នោះជាទៀងទាត់យើងមើលលើបញ្ជីទាំងឡាយ ដែលកត់ត្រាការចូលមកកាន់គេហទំព័ររបស់យើង។ តាម រយៈការវិភាគពត៌មាន យើងអាចធ្វើការកែប្រែគេហទំព័រ ដើម្បីបង្កើតទំព័រប្រជាប្រិយដែលកាន់តែងាយស្រួលចូលទៅកាន់ ឬយើងអាចសម្របសម្រួលមាតិការបស់យើងទៅ តាមការផ្លាស់ប្តូរសេចក្តីត្រូវការរបស់សមាជិក។ ឯកសារកំណត់ហេតុទាំងនេះកត់ត្រានៅលើអាសយដ្ឋាន IP នៃភ្ជាប់ទៅប្រព័ន្ធស៊ើវ័រ ទំព័រជាក់លាក់ដែលត្រូវបានចូលទៅកាន់ និងពេលវេលាដែលបានចំណាយ។
មិនមានពត៌មានផ្ទាល់ខ្លួនណាត្រូវបានកត់ត្រាទុក ហើយពត៌មានត្រូវបានវិភាគដោយផ្អែកលើសកម្មភាពដែលមានចំនួនច្រើន ពីព្រោះការនេះមានអត្ថន័យដល់យើងច្រើនជាងសកម្មភាពរបស់សមាជិកម្នាក់ៗ។
ជាធម្មតា យើងរក្សាពត៌មានសមាជិកភាពនៅក្នុងមូលដ្ឋានទិន្នន័យ។ ពត៌មាននេះអនុញ្ញាត្តអោយលោកអ្នកបញ្ជាទិញសៀវភៅដំណឹងល្អ និងធនធានដទៃទៀត ហើយលោកអ្នកក៏អាចសរសេរសេចក្តីអធិស្ឋាន និងចែកចាយរឿងផ្សេងៗរបស់លោកអ្នកបាន។ យើងខ្ញុំមិនជួល មិនលក់ ឬអោយពត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅភាគីដទៃទៀតឡើយ។
ប្រសិនលោកអ្នកបង្ហោះផ្សាយសំណូមអធិស្ឋានឬរឿងផ្សេងៗ ឬប្រើស្លាក បណ្ណសំគាល់ សមាជិកភាពនៅលើសៀវភៅដំណឹងល្អ ដែលលោកអ្នកផ្តល់អោយ នោះអ្នកដទៃនឹងអាចឃើញតែនាមត្រកូល និងអក្សរចុងក្រោយ នៃឈ្មោះ ទីក្រុងនិងរដ្ឋរបស់លោកអ្នក (ប្រសិនលោកអ្នកផ្តល់អោយនៅក្នុងពត៌មានផ្ទាល់ខ្លួនរបស់ លោកអ្នក) ប៉ុណ្ណោះ។ ពត៌មានទាក់ទងទាំងអស់ដទៃទៀតត្រូវបានការពារ ដើម្បីមាន តែបុគ្គលិកសម្ព័ន្ធ និងសហការីដែលមានការអនុញ្ញាត្តដូចជាផ្នែកដឹកជញ្ជូនប៉ុណ្ណោះ ដែលអាចមើលពត៌មាននេះបាន។
លោកអ្នកអាចជ្រើសរើសកែប្រែពត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកគ្រប់ ពេលវេលាបាន។ ដើម្បីបញ្ជាទិញសៀវភៅដំណឹល្អ នោះពិតជាតំរូវអោយ លោកអ្នក មានអាស័យដ្ឋានជាក់ស្តែងមួយ។ ដើម្បីទទួលសារជូនដំណឹងនោះ តំរូវអោយមានអាស័យដ្ឋានអ៊ីមែល។ លោកអ្នកអាចជ្រើសរើសលុបសញ្ញាសំគាល់នៅលោកប្រអប់គ្រីសផ្សេងៗដើម្បីទទួលប្រភេទផ្សេងៗនៃការទំនាក់ទំនងសមាជិក។ លោកអ្នកអាចជ្រើសរើសលុបសមាជិកភាពរបស់លោកអ្នកគ្រប់ពេលវេលាបាន ក្នុងករណីដែលពត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកនឹងត្រូវបានលុបចេញពីមូលដ្ឋានទិន្នន័យរបស់យើងជារៀងរហូត។
ទោះបើយើងខ្ញុំទទួលការបង់ថ្លៃដោយបណ្ណឥណទានសំរាប់តំលៃដឹកជញ្ជូននិងសំរាប់វិភាគទានក៏ដោយ ក៏យើងមិនរក្សាពត៌មានបណ្ណឥណទាននៅក្នុងបញ្ជីដែរ។ ពត៌មាននេះត្រូវបានរក្សាទុកដោយអ្នកផ្តល់សេវាកម្មគណនីពាណិជ្ជកររបស់យើងនៅលើប្រព័ន្ធដែលមានសុវត្ថិភាពខ្ពស់ ហើយមិនត្រូវបានកត់ត្រាទុកនៅកន្លែងណានៅលើកុំព្យូទ័រយើងឡើយ។ ប្រព័ន្ធរបស់យើងមិនរក្សាទុកតួលេខទាំងបួនចុងក្រោយនៃលេខបណ្ណឥណទាន ប្រភេទបណ្ណ និងកាលបរិច្ឆេទផុតកំណត់របស់លោកអ្នក ដែលជួយយើងខ្ញុំអោយអាចផ្តល់អោយលោកអ្នកនូវដានការបញ្ជាទិញនិងវិភាគទាន ក៏ដូចជារំលឹកអស់លោកអ្នកអំពីការផ្តល់វិភាគទានឡើងវិញ នៅពេលបណ្ណឥណទានរបស់ពួកគាត់ផុតកំណត់។ ទិន្នន័យនេះត្រូវបានរក្សាទុកនៅក្នុងទំរង់បំលែងជាអក្សរកូដសំងាត់នៅខាងក្រោយរបាំង សុវត្ថិភាពខ្ពស់ SSL។ អ៊ីមែលនានាដែលត្រូវបានបញ្ជូនជាការបញ្ជាក់នៃការបង់ថ្លៃឬអំណោយ មិនផ្ទុកនូវលេខបណ្ណឥណទានទាំងអស់នោះទេ។
យើងចំលងបញ្ជីទិន្នន័យរបស់យើងជាទៀងទាត់ នៅក្នុងករណីមានបញ្ហាកុំព្យូទ័រឬបញ្ហាផ្នែកអេឡិចត្រូនិចផ្សេងៗ។ បញ្ជីចំលងទាំងនេះត្រូវរក្សាទុកនៅក្នុងទូដែកពិសេសមួយដោយក្រុមហ៊ុនល្បីឈ្មោះមួយ ដែលមានជំនាញក្នុងការរក្សាទុកទិន្នន័យបែបនេះ។ ប្រសិនលោកអ្នកបោះបង់សមាជិកភាពរបស់លោកអ្នក នោះយើងខ្ញុំមិនអាចលុបពត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកចេញពីឯកសារទុកជាសារបណ្ណទាំងនេះនៃមូលដ្ឋានទិន្នន័យរបស់យើងខ្ញុំបានទេ ពីព្រោះឯកសារទាំងនេះភ្ជាប់ទៅនឹងប្រព័ន្ធផ្សេងៗរបស់យើងខ្ញុំ។
ប្រសិនលោកអ្នកមានសំនួរផ្សេងៗអំពីភាពឯកជនរបស់លោកអ្នក សូមទាក់ទងមកកាន់