ឱកាសគឺអ្នកបានទទួលអ្វីមួយនៅក្នុងហោប៉ៅរបស់អ្នកក្នុងពេលឥឡូវនេះ។ តើវាជាកូនសោ របស់អ្នកឬទេ? ជាកាបូបឬទេ? ជាការផ្លាស់ប្តូរដ៏តូចមួយឬទេ? តើវាមិនគួរអោយ រំភើបបន្ថែមទៀតឬទេ ប្រសិនបើអ្នកបានបំពេញក្នុងហោប៉ៅរបស់អ្នកដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកបានប្រើប្រាស់ ព្រះបន្ទូលនេះ ដើម្បីធ្វើការផ្លាស់ប្តូរជីវិតរបស់នរណាម្នាក់?
ចាប់តាំងពីឆ្នាំ ១៨៩៣ សមាជិកនៃសម្ព័ន្ធព្រះគម្ពីរសញ្ញា ផុកឃីត បានបង្កើតការជំរុញអោយមានការអានច្រើន ដើម្បីជាគោលដៅនៃជីវិតរបស់ពួកគេ ការខិតខំប្រឹងប្រែង និងការ ផ្សាយដំណឹងល្អអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានសមាជិក 796,596 ជាក់លាក់ពិតប្រាកដរបស់សម្ព័ន្ធ។ ពួកគេរីករាយ និងមានការពេញចិត្តដោយពួកគេបានដឹងថា ពួកគេកំពុងមានឥទ្ធិពល។
ក្នុងនាមជាសមាជិកអ្នកនឹងទទួលបាននូវចំណេះដឹងមកពីព្រះគម្ពីរ។ អ្នកនឹងរៀនអំពី របៀបចែកចាយអំពីគោលជំនឿរបស់អ្នក។ យើងអាចផ្សាយដំណឹងល្អទៅតាមពេលវេលាដែលទំនេររបស់អ្នក ដូចជាការអោយអំណោយនៃមិត្តភាពដោយការ ជួបផ្ទាល់រវាងមនុស្សម្នាក់ និងមនុស្សម្នាក់ តាមដែលព្រះជាម្ចាស់បានផ្តល់ពេលវេលាដ៏សមរម្យដើម្បី ចែកចាយអំពីព្រះបន្ទលរបស់ទ្រង់ ទៅកាន់អ្នកដ៏ទៃផ្សេងទៀត។ សៀវភៅផ្សាយ ដំណឹងល្អច្រើនជាង ១១០លានក្បាល ត្រូវបានផ្តល់អោយទៅកាន់មនុស្សដូចជា រូបអ្នកនៅក្នុងគ្រប់ស្ថានភាពនៃការចែកចាយ។
ដើម្បីក្លាយទៅជាសមាជិក ដោយគ្រាន់តែចូលទៅកាន់គេហទំព័របស់យើង.
គ្រប់សមាជិកអាចកំណត់តំរូវការ នៃភាពផ្សេងគ្នារបស់ សៀវភៅដំណឹងល្អជារៀងរាល់ខែ ជាពិសេសគឺត្រូវបានរចនា ឡើងអោយសមស្របទៅនឹងការកំនត់របស់ប្រធានបទ ដែលអ្នក អាចស្វែងរកដោយខ្លួនឯង។ សូមអ្នកយកសៀវភៅដំណឹងល្អ ទៅជាមួយ ដោយយ៉ាងហោចណាស់ក៏មានមួយក្បាលនៅជា មួយអ្នកគ្រប់ពេលវេលា ដើម្បីអាននៅពេលដែលអ្នកមានពេល វេលាគ្រប់គ្រាន់។ សូមសម្លឹងមើលឱកាស ដើម្បីផ្សាយដំណឹងល្អ ទៅកាន់អ្នកដ៏ទៃផ្សេងទៀត ដែលជាអំណោយឥតគិតថ្លៃ។ អ្នកនឹងត្រូវបានរីករាយនៅក្នុងការឆ្លើយតបដោយមានមនុស្សភាគ ច្រើនទទួលយកដោយភាពអរសប្បាយ ចំពោះអំណោយដ៏មាន តម្លៃរបស់អ្នក។ យើងសូមផ្តល់អនុសាសន៍ សូមអោយអ្នកកុំម្ម៉ង់ សៀវភៅដំណឹងល្អចំនួន ៣០ក្បាលពីយើងក្នុងមួយខែ ហើយនិង សូមអោយអ្នកដ៏ទៃផ្សេងទៀតមួយក្បាយជារៀងរាល់ថ្ងៃ។
ក្នុងនាមជាសមាជិកមួយរូប អ្នកនឹងមានសិទ្ធិពិសេសនៅលើ ផ្នែកនេះ រូមបញ្ចូលទាំងសមត្ថភាពដើម្បីដាក់បញ្ចូលនូវរឿងមួយ ចំនួន និងសំណូមពរអធិស្ឋាន ដែលជាផ្នែកមួយនៅក្នុងការច្នៃ ប្រឌិតថ្មី ផ្តល់វគ្គបោះជំរុំ បណ្តុះ បណ្តាលអ្នកផ្សាយដំណឹងល្អដោយឥតគិតថ្លៃ។ ចុះឈ្មោះសំរាប់ កញ្ចប់សិក្សារួមគ្នា យកកម្មវិធីវីដេអូច្នៃប្រឌិតរបស់យើង សៀវភៅដែលមានជិវិតរស់នេះ និងដើម្បីបង្ហាញដល់ការប៉ះពាល់នៃការចែក ចាយអំពីព័ន្ធកិច្ចផ្ទាល់ខ្លួន។