The Pocket Testament League

Back to Top
ខេមរភាសា
សមាជិកសម្ព័ន្ធមែនទេ? ចូល ឥឡូវ​ចូលរួមសម្ព័ន្ធ . ។ សមាជិកគឺឥតគិតថ្លៃ!

របៀបទទួលបានបទពិសោធន៍ជីវិត
ជាមួយព្រះយេស៊ូវ២១ថ្ងៃ

កម្មវិធីការជំរុញទឹកចិត្តអានព្រះគម្ពីរ ២១ ថ្ងៃ

កម្មវិធីការជំរុញទឹកចិត្តអានព្រះគម្ពីរ ២១-ថ្ងៃ គឺជាកម្មវិធីមួយដែលបានបង្កើតឡើងដោយអ្នកស្រី អានីតា គីហ្គី របស់ ព័ន្ធកិច្ចហាងចយសប។ គ្រប់មេរៀនព្រះគម្ពីរប្រចាំថ្ងៃតាមអ៊ីម៉ែលទាំងអស់រៀបចំដោយលោក ស្ទីវ វីហ្គហ្គីនស៍ (Steve Wiggins)។ គាត់ជាបេក្ខជនឈរឈ្មោះដែលទទួលបានពានរង្វាន់ប្រាំលើកពីកម្មវិធី ហ្គរាមី (Grammy) រួមជាមួយក្រុមតន្រ្តីរបស់គាត់ឈ្មោះ ប៊ីគ ថិន រិហ្វាយវ៉ល (Big Tent Revival) គាត់បានសរសេរបទចម្រៀងចំនួនដប់បទដែលបានក្លាយជាបទចំរៀងល្បីល្បាញជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងវិទ្យុគ្រីស្ទបរិស័ទមួយ បទចំរៀងទាំងនោះមានដូចជាបទ "Two Sets Of Joneses," "Choose Life," និង "W.W.J.D."។ គាត់ជាសមាជិកបុគ្គលិកម្នាក់នៅក្នុងក្រុមហ៊ុនភាពយន្ត វីលឡូហ្គ្រីក (Willow Creek) ភូមិ សោតប៉ារីងថុន រដ្ឋ អ៊ៀលីណយ (South Barrington, Il) និងព័ន្ធកិច្ច ហាវេស គ្រីស្ទាន ហ្វែលឡូស្ស៉ីប (Harvest Christian Fellowship) ទីក្រុង រីវ៊័រសាយរដ្ឋ កាលីហ្វ័រញ៉ា (Riverside CA) ហើយនឹងថ្មីៗនៅព្រះវិហារបាបទ្ទីសប៊ែលឡេវ៉ូ (Bellevue Baptist Church) ទីក្រុងមឹមហ្វីស រដ្ឋ ថិនណេសស្សី (Memphis Tn.) គាត់ជាស្ថាបនិកនៅព័ន្ធកិច្ចបន្ទប់សិក្សា (Living Room Study) និងព័ន្ធកិច្ចក្រោនវក (Groundworks) ដែលជាព័ន្ធកិច្ចការបង្កើតសិស្សធ្វើការផ្តោតទៅលើអក្ខរកម្មក្នុងព្រះគម្ពីរ។ លោក ស្ទីវ ក៏ជាអ្នកសរសេរអត្ថបទអោយទៅព័ន្ធកិច្ច ការជំរុញទឹកចិត្តអានព្រះគម្ពីរ ,ការជំរុញទឹកចិត្តប្រកដដោយក្តីសង្ឃឹម ហើយមិនយូរ ប៉ុន្មាន នឹងមានព័ន្ធកិច្ចមួយទៀតគឺព័ន្ធកិច្ចការប្តេជ្ញាចិត្តសិក្សាព្រះគម្ពីរប្រចាំថ្ងៃ SOF (SOF ministries ' Surrender Daily) ដែលធ្វើការផ្តោតទៅលើបង្កើតសិស្សដែលជាទាហាននៅក្រុមប្រតិបត្តិការពិសេសជាលក្ខណៈបុគ្គល និងលក្ខណៈគ្រួសាររបស់ពួកគេ។ អត្ថបទរបស់លោកស្ទីវដែលមានចំណងជើងថា ការកសាងវប្បធម៌នៃការផ្សាយបង្គំ (Building A Culture Of Worship) នាពេលថ្មីៗនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុង«ទស្សនាវដ្ដី» របស់វិទ្យាស្ថានមីឌ-អាមេរិកឃ័របាបទីស្ទនៃថ្នាក់សិក្ខាសាលាព្រះគម្ពី។ លោក ស្ទីវ រស់នៅក្នុង ទីក្រុងមឹមហ្វីស រដ្ឋ ថិនណេសស្សីជាមួយប្រពន្ធនិងកូនរបស់គាត់។

របៀបដំណើរការរបស់កម្មវិធីនេះ

សូមប្រើព្រះគម្ពីរសញ្ញាផុកឃីតរបស់លោកអ្នកដើម្បីអានសៀវភៅ យ៉ូហាន មួយជំពូកជារៀងរាល់ថ្ងៃរយៈពេល២១ថ្ងៃ។រាល់លំហាត់មេរៀនក្នុងកម្មវិធី ការជំរុញទឹកចិត្តអានព្រះគម្ពីរ ២១ ថ្ងៃនឹងត្រូវបានផ្ញើមកកាន់លោកអ្នកតាមរយៈអ៊ីមែល។ លោកអ្នកនឹង ត្រូវបានសូមឲ្យអានកណ្ឌសៀវភៅយ៉ូហានមួយ ជំពូក -- គ្រាន់តែប្រើព្រះគម្ពីរដំណឹងល្អសញ្ញាផុកឃីតរបស់លោកអ្នក -- ហើយសញ្ជឹងគិតអំពីចំនុចសំខាន់ៗមួយចំនួន។ គ្រប់អ៊ីម៉ែលទាំងអស់ដែលបានផ្ញើរជូនទៅលោកអ្នកមានចំណុចយកមកអនុវត្តខ្លីៗ និងសំណើការអធិស្ឋានសម្រាប់ជំពូកនីមួយៗ។

លោកអ្នកអាចប្រើពេលវេលាបញ្ចប់ជំពូកនិមួយៗយូរតាមដែលលោកអ្នកចង់បាន ប៉ុន្តែយើងខ្ញុំលើកទឹកចិត្តអោយលោកអ្នកបញ្ចប់កម្មវិធីនេះក្នុងរយៈពេល២១  ថ្ងៃប្រសិនជា លោកអ្នកអាចធ្វើបាន។

នៅពេលណាដែលលោកអ្នកបានបញ្ចប់ជំពូកនិមួយៗហើយ សូមចុចលើប៊ូតុង "បន្ត"នៅខាងក្រោមអ៊ីម៉ែលរបស់អ្នក ហើយមេរៀនសំរាប់ជំពូកបន្ទាប់នឹងត្រូវបានផ្ញើមកកាន់លោកអ្នកដោយស្វ័យប្រវត្តិតាមសារអ៊ីមែលមួយថ្មីទៀត។

នៅពេលដែលលោកអ្នកបានបញ្ចប់រួចរាល់ហើយ នោះលោកអ្នកនឹងយល់យ៉ាងច្បាស់លាស់អំពីអ្វីដែលព្រះយេស៊ូវបានបង្រៀន និងអំពីរបៀបដែលជីវិតរបស់ទ្រង់ សារនៃសេចក្តីស្រលាញ់ និងសេចក្តីអត់ទោសដែលទ្រង់បានចែកចាយ បានផ្លាស់ប្រែជីវិតមនុស្សរាប់លាននាក់កន្លងមក។ ចាប់ផ្តើមនៅថ្ងៃនេះ!

ចាប់ផ្តើម

សំគាល់៖ ប្រសិនលោកអ្នកបានបញ្ចប់កម្មវិធី ចុចនៅទីនេះ ដើម្បីមើលឡើងវិញនូវមេរៀនមុនៗ ឬទទួលបានសញ្ញាប័ត្រចំពោះមុខវិជ្ជារបស់លោកអ្នក (តម្រូវឲ្យ ចូល)



សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីតពឹកផ្អែកលើប្រាក់ដង្វាយពីសមាជិកនានាដើម្បីជួយបំពេញនូវតម្រូវការចំណាយលើការបោះពុម្ព និងបញ្ជួនសៀវដំណឹងល្អ ហើយនឹងផលិតនូវធនធានព័ន្ធ កិច្ចផ្សេងៗទៀត ។ យើងមានវិធីជាច្រើនដែលលោកអ្នកអាចវិនិយោគក្នុងការនាំព្រះបន្ទូល របស់ព្រះអង្គទៅដល់ក្រុមមនុស្សបាត់បង់ ។ ដើម្បីស្វែងរកវិធីដែលលោកអ្នកអាច ជួយផ្គត់ផ្គង់មកសម្ព៍ន្ធ

បញ្ជាទិញផលិតផលដំណឹងល្អ
កន្រ្តកទំនិញ/ចាកចេញ

អំពី
ប្រវត្តិរបស់សម័្ពន្ធ
សមាជិកភាពឥតគិតថ្លៃ
អត្ថប្រយោជន៍ផ្សេងៗចំពោះសមាជិកភាពរបស់សម្ព័ន្ធព្រះគម្ពី

ឥតគិតថ្លៃ
ការជំរុញទឹកចិត្តអានព្រះគម្ពីរ ២១ ថ្ងៃ
ការបោះជំរុំចាប់ផ្ដើមការផ្សាយដំណឹងល្អ
ខព្រះគម្ពីរដ៏អស្ចារ្យ​មួយចំនួន
រៀនអំពីព្រះអង្គម្ចាស់

សហគមន៍
សហគមន៍ដែលចាករំលែកសេចក្តីអាណិតស្រលាញ់របស់លោកអ្នក
អញ្ជើញមិត្តភក្តិរបស់អ្នកមកចូលរួម
ការអញ្ជើញតាមរយៈអ៊ីម៉ែល
ការអញ្ជើញចូលរួមកម្មវិធីការជំរុញទឹកចិត្តអានព្រះគម្ពីរ ២១ ថ្ងៃ
ការអញ្ជើញចូលរួម​កម្មវិធីផ្សាយដំណឹងប៊ូតខាំ
ទីបន្ទាល់រឿងពីសមាជិក
បង្ហោះផ្សាយរឿង

ទាក់ទងពួកយើងនៅបណ្តាញសង្គម Facebook

ការប្រមូល និងការបំពាក់បំប៉នគ្រីស្ទបរិស័ទអោយ អាន យកព្រះគម្ពីរតាមខ្លួន​ និងចែកចាយ® ព្រះបន្ទូល​តាំងពីឆ្នាំ ១៨៩៣។

បរិច្ចាកទៅដល់សម្ព័ន្ធ
អំពី

សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីតគឺជាព័ន្ធកិច្ចឈោងចាប់គ្រីស្ទបរិស័ទដែលមានអាយុកាល ១២០ ឆ្នាំ ដែលជំរុញ និងលើកកម្ពស់ការអានខព្រះគម្ពីរ និងផ្សាយដំណឹងល្អផ្ទាល់ខ្លួន។

បាមជំរុញ​លើកទឹកចិត្តដោយ​និមិត្តរបស់ក្មេងស្រីជំទង់ម្នាក់នៅក្នុងឆ្នាំ ១៨៩៣ សមាជិកខ្លះមានចំនួន ៤៣៥.៤១៦ ពីនិកាយគ្រីស្ទបរិស័ទជាច្រើនបានយល់ព្រម «​អាន យកតាមខ្លួន ចែកចាយ​®» ព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះអង្គ ហើយបានចែកជូនសៀវភៅដំណឹងល្អរបស់លោកយ៉ូហានចេញទៅប្រមាណជាង ១១០ ក្បាល​ ​នៅក្នុងវិធីដ៏សាមញ្ញគឺ ម្នាក់ទល់នឹងម្នាក់។​ សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត®​ ត្រូវបានចុះឈ្មោះ លេខ 501(c)(3) ជាអង្គការមិនស្វែងរកប្រាក់ចំណេញ។ អានបន្ថែមទៀត

រក្សាសិទ្ធគ្រប់យ៉ាង ©​2016 ​សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត®។ សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត®​ ត្រូវបានចុះឈ្មោះ លេខ 501(c)(3) ជាអង្គការមិនស្វែងរកប្រាក់ចំណេញ។ រក្សាសិទ្ធិគ្រប់យ៉ាង។   គោលនយោបាយឯកជនភាព​  |  ការផ្ទេរប្រាក់ជូនវិញ ​និងត្រឡប់