Menu
League Member? Sign In now or Join the League.

ព្រះអង្គស្រលាញ់លោកអ្នក ហើយចង់មាន​ទំនាក់ទំនងផ្ទាល់ជាមួយលោកអ្នក

ពត៌មានបន្ថែមទៀតអំពីសេចក្តីស្រលាញ់របស់ព្រះអង្គ

ទំព័រដើម  >  ឥតគិតថ្លៃ  >  រៀនអំពីព្រះអង្គម្ចាស់

ការចាប់ផ្តើមស្គាល់ព្រះអង្គ: ការស្វែងរកចម្លើយសម្រាប់ជីវិតគឺជាសំនួរដ៏សំខាន់បំផុត

“មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ” (វិវរណៈ ៣:២០)

ហេតុអ្វីបានជាខ្ញុំនៅទីនេះ?

សូមមើលវីដេអូខ្លីនេះដែលនិយាយអំពីរបៀបដែលលោកអ្នកអាចមានទំនាក់ទំនងយ៉ាងរីករាយជាមួយព្រះអង្គ។

តើខ្លឹមសារនៅក្នុងវីដេអូនេះបានប៉ះពាល់ចិត្តលោកអ្នកដែរឬទេ?ចុចទីនេះ!

ការជំរុញ​ទឹក​ចិត្ត​អាន​ព្រះ​គម្ពីរ ២១ ថ្ងៃ

អ្នកជំនាញនិយាយថា វាត្រូវចំណាយពេល ២១ ថ្ងៃ ដើម្បីបង្កើតទំលាប់ថ្មីមួយ។ ដើម្បីធ្វើឲ្យវាក្លាយជាទំលាប់ក្នុងការអានព្រះបន្ទូលរបស់ព្រះអង្គ។ សូមគ្រាន់តែអានសៀវភៅដំណឹងល្អ របស់លោកយ៉ូហានទាំងមូលនៅក្នុងរយៈពេល ២១ ថ្ងៃ ដោយអានមួយថ្ងៃមួយជំពូកជារៀងរាល់ថ្ងៃ។ វាជាការងាយស្រួលណាស់! យើងនឹងដើរជាមួយលោកអ្នក តាមរយៈអ៊ីម៉ែល។

ចាប់ផ្តើម

តើភាព​ជាគ្រីស្ទ​បរិស័ទ្ធ​គឺ​ជាអ្វី?

ដំបូង ភាពជាគ្រីស្ទបរិស័ទ្ធគឺ មិនមែន ជាការធ្វើ ឬការនិយាយឲ្យបានត្រឹមត្រូវនោះទេ។ ការក្លាយជាគ្រីស្ទបរិស័ទ្ធគឺជាការមានទំនាក់ទំនងផ្ទាល់ជាមួយព្រះអង្គតាមរយៈសេចក្តីជំនឿក្នុងព្រះយេស៊ូវគ្រីស្ទ។

ខណៈដែលលោកអ្នកចាប់ផ្តើមមានទំនាក់ទំនង នោះលោកអ្នកនឹងមានសំណួរ ។ នេះគឺជារឿងធម្មតានោះទេ ។ លោកអ្នកអាចស្វែងរកចម្លើយឃើញដែលលោកអ្នកត្រូវការនៅទីនេះ ឬតាមរយៈការចុចមើលទំព័រដែលមានតំណភ្ជាប់តាមរយៈប៊ូតុងនៅខាងលើ។

យើងខ្ញុំក៏សូមលើកទឹកចិត្តលោកអ្នកចូលទៅកាន់ទំព័រឆ្នៃប្រឌិតរបស់យើង សៀវភៅដ៏មានជីវិតរស់រវើក ដែលមានកម្មវិធីវីដេអូដើម្បីឲ្យយល់ដឹងបន្ថែមទៀតអំពីព្រះគម្ពីរ។ គ្រាន់តែនៅក្នុងមេរៀនដ៏សាមញ្ញចំនួន ៦ មេរៀន នោះលោកអ្នកនឹងរៀនអំពីររឿងរ៉ាវនៅក្នុងព្រះគម្ពីរសព្វថ្ងៃនេះ ហើយនឹងរបៀបផ្លាស់ប្តូរជីវិត។

តើព្រះយេស៊ូវជានរណា?

ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ដែលមានប្រវត្តអំពីបុគ្គលិកលក្ខណៈដ៏អស្ចារ្យបំផុតនៃប្រវត្តិសាស្រ្តមនុស្សជាតិ។ វត្តមានរបស់ទ្រង់បានផ្លាស់ប្តូរអ្វីៗទាំងអស់ សូម្បីតែប្រតិទិន។ ព្រះយេស៊ូវបានចាប់កំណើតពីស្ត្រីព្រហ្មចារីម្នាក់ ហើយរស់នៅប្រកបដោយជីវិតគ្មានអំពើបាបទាល់តែសោះ និងបានធ្វើការអស្ចារ្យ ដែលបានទាក់ទាញហ្វូងមនុស្សដ៏ធំ នៅគ្រប់ទីកន្លែងណាដែលទ្រង់បានយាងទៅ។ ទ្រង់ត្រូវបានពួករ៉ូម៉ាំងឆ្កាងនៅលើឈើឆ្កាង ។ បន្ទាប់ពីការបញ្ចុះសពរបស់ទ្រង់ បីថ្ងៃក្រោយមក ទ្រង់បានរស់ពីស្លាប់ឡើងវិញ ហើយមានមនុស្សយ៉ាងហោចណាស់ ៥០០ នាក់ បានឃើញទ្រង់ និងបានឃើញទ្រង់យាងឡើងទៅសួគ៌។

ទ្រង់បានប្រកាសអង្គទ្រង់ថា ទ្រង់គឺជាព្រះ។ ទ្រង់គឺជាមនុស្សមួយរយភាគរយ និងជាព្រះមួយរយភាគរយ។ ទ្រង់បានមានបន្ទូលថា ទ្រង់អាចអត់ទោសអោយមនុស្សរួចពីបាប ដែលអាចធ្វើឲ្យមនុស្សគ្រប់គ្នា អាចរស់នៅយ៉ាងរីករាយអស់កល្បជានិច្ចនៅស្ថានសួគ៌ ប្រសិនបើពួកគេទទួលយកអំណោយនៃការបូជារបស់ទ្រង់ នៅលើឈើឆ្កាង ដែលបានធ្វើជំនួយពួកយើង។

តើអំពើបាបរបស់ខ្ញុំច្រើនពេកសម្រាប់ព្រះអង្គឬ?

លោកអ្នកប្រហែលជាមានអារម្មណ៍ថា ជីវិតរបស់លោកអ្នកពោរពេញទៅដោយរឿងរ៉ាវអាក្រក់ច្រើនពេក ឬក៏ថាព្រះអង្គនឹងមិនអាចទទួលយកលោកអ្នកបាននោះទេ ពីព្រោះអតីតកាលរបស់លោកអ្នក។ គ្មានអំពើបាបណាដែលច្រើនពេកនោះទេសម្រាប់ព្រះយេស៊ូវ! យើងទាំងអស់គ្នាបានប្រព្រឹត្តអំពើបាប។ មិនថាអំពើបាបរបស់លោកអ្នកគ្រាន់តែនិយាយកុហកបន្តិច ឬនិយាយកុហកបន្តិចធ្ងន់ធ្ងរខ្លាំងនោះទេ មនុស្សទាំងអស់នៅលើលោកនេះសុទ្ធតែខ្វះសិរីល្អមិនដល់ព្រះ។ គ្មាន"កំរឹត."នៃអំពើបាបនោះទេ។ ទាំងអស់គឺជាអំពើបាប សូម្បីតែយើងគិតថាវា គឺជាអំពើបាបតូចក៏ដោយ នោះវាស្មើទៅនឹងការអាក្រក់ចំពោះព្រះភក្ររបស់ព្រះអង្គ ។ មានតែសេចក្តីជំនឿនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ ដែលអាចសម្អាតអំពើបាបរបស់លោកអ្នកបាន ហើយវានឹងសម្អាតគ្រប់ទាំងអំពើបាបទាំងអស់។ ប្រសិនបើលោកអ្នកមានបំណងពិតប្រាកដក្នុងការដើរជាមួយព្រះយេស៊ូវ មិនថាលោកអ្នកមានអំពើបាបអាក្រក់ប៉ុណ្ណានោះទេ ។ ទ្រង់ស្រឡាញ់លោកអ្នក ហើយចង់ឲ្យលោកអ្នកមានជីវិតអស់កល្បជានិច្ចយ៉ាងរីករាយ មិនថាលោកអ្នកបានប្រព្រឹត្តអ្វីនាពេលកន្លងមក!

តើខ្ញុំអាចដឹងបានយ៉ាងដូចម្តេចថា ព្រះគ្រីស្ទយកចិត្ដទុកដាក់ចំពោះរូបខ្ញុំ?

ព្រះយេស៊ូវធានាដល់យើង ដូចដែលបានចែងទុកក្នុងព្រះគម្ពីរថា ទ្រង់ចង់មានទំនាក់ទំនងផ្ទាល់ជាមួយលោកអ្នក។ ទ្រង់បានមានបន្ទូលថា ប្រសិនបើយើងដាក់សេចក្តីទុកចិត្តរបស់យើងទៅលើទ្រង់ ហើយទទួលទ្រង់ធ្វើជាព្រះអង្គម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង នោះទ្រង់នឹងឆ្លើយតបយ៉ាងស្មោះត្រង់ ហើយនឹងឈានចូលទៅក្នុងទំនាក់ទំនងយ៉ាងយកចិត្តទុកដាក់ជាមួយពួកយើង។

“ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ; ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ។ ខ្ញុំ  ឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ ។ ព្រះវរបិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់វាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបានឡើយ។”(យ៉ូហាន ១០:២៧-២៩)

ដើម្បីឲ្យមានទំនាក់ទំនងដ៏អស្ចារ្យនេះ លោកអ្នកគ្រាន់តែអញ្ជើញព្រះយេស៊ូវមកគ្រប់គ្រងជីវិតរបស់លោកអ្នក។ មិនថាតែលោកអ្នកកំពុងតែជួបប្រទះបញ្ហាក្នុងជីវិតដោយសារកាលៈទេសៈណាមួយក៏ដោយ ឬលោកអ្នកគ្រាន់តែដឹងថា លោកអ្នកត្រូវការព្រះអង្គក្នុងជីវិតរបស់លោកអ្នក នោះលោកអ្នកគ្រាន់តែអធិស្ឋានយ៉ាងសាមញ្ញបំផុតដើម្បីចាប់ផ្តើមដើរជាមួយនឹងព្រះអង្គ។

យើងបានផ្ដល់ឲ្យលោកអ្នកនូវការអធិស្ឋានដែលបានស្នើសុំនៅក្នុងប្រអប់ខាងក្រោម។ ពេលណាដែលលោកអ្នកបានអធិស្ឋាន និងអញ្ជើញព្រះយេស៊ូវ មកគង់ក្នុងជីវិតលោកអ្នក នោះលោកអ្នកនឹងមានការធានាពីទ្រង់ ថាទ្រង់នឹងគោរពតាមអ្វីដែលទ្រង់បានសន្យា។

តើខ្ញុំចាប់ផ្តើមមានទំនាក់ទំនងជាមួយព្រះអង្គយ៉ាងដូចម្តេច?

នេះគឺជាសេចក្តីអធិស្ឋាន ដែលលោកអ្នកអាចប្រើដើម្បី យាងព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្គ្រោះរបស់លោកអ្នក។ វាគឺជាការអធិស្ឋានដែលបានស្នើសុំមួយ។ ការនិយាយពាក្យឲ្យត្រូវចំៗមិនចាំបាច់នោះទេ អ្វីដែលសំខាន់នោះ គឺចិត្តរបស់លោកអ្នក:

“ ព្រះអង្គម្ចាស់យេស៊ូវអើយ ទូលបង្គំសូមអរព្រះគុណដល់ទ្រង់ ដែលបានបង្ហាញឲ្យទូលបង្គំដឹងថា ទូលបង្គំត្រូវការទ្រង់។ សូមអរគុណចំពោះការសុគតនៅលើឈើឆ្កាងសម្រាប់ទូលបង្គំ។ សូមអត់ទោសរាល់កំហុស និងអំពើបាបរបស់ទូលបង្គំទាំងអស់នាពេលកន្លងមក។ សូមសំអាត និងជួយទូលបង្គំចាប់ផ្តើមថ្មីជាមួយនឹងទ្រង់។ ឥឡូវនេះទូលបង្គំសូមទទួលទ្រង់ មកគង់នៅក្នុងជីវិតទូលបង្គំ ធ្វើជាព្រះអង្គម្ចាស់ និងព្រះអង្គសង្គ្រោះរបស់ទូលបង្គំ។ សូមជួយទូលបង្គំឲ្យចេះស្រឡាញ់ និងបម្រើទ្រង់ដោយអស់អំពីចិត្តទូលបង្គំ។ អាម៉ែន។”

ព្រះយេស៊ូវមានបន្ទូលថា : “អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ” (យ៉ូហាន 6:37)

ប្រសិនបើលោកអ្នកអធិស្ឋាននូវសេចក្ដីអធិស្ឋាននេះ សូមប្រាប់ពួកយើងអំពីការសម្រេចចិត្តរបស់លោកអ្នកទីនេះ ហើយលោកអ្នកនឹងទទួលបានពត៌មានដោយឥតគិតថ្លៃបន្ថែមទៀត តាមរយៈអ៊ីម៉ែល ដើម្បីជួយដល់លោកអ្នកក្នុងការដើរជាមួយព្រះយេស៊ូវ។ ការឆ្លើយតបរបស់លោកអ្នកគឺជាប្រភពដ៏អស្ចារ្យមួយនៃការលើកទឹកចិត្តដល់បុគ្គលិករបស់យើង។

តើខ្ញុំដឹងថា ខ្ញុំមានជីវិតអស់កល្បជានិច្ចបានយ៉ាងដូចម្តេច?

ព្រះគម្ពីរបានសន្យាអំពីជីវិតអស់កល្បជានិច្ចទៅដល់មនុស្សគ្រប់ៗរូបដែលបានទទួលជឿព្រះយេស៊ូវគ្រីស្ទ។

“ នេះហើយជាសេចក្តីបន្ទាល់នោះ គឺថា ព្រះទ្រង់បានប្រទាន ជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ។ ខ្ញុំបានសរសេរសេចក្តីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ. ” (១ យ៉ូហាន ៥:១១-១៣)

ព្រះអង្គមានបន្ទូលថា "អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ" (ហេព្រើរ ១៣:៥) ។ នេះគឺជាសេចក្តីសន្យាមកពីព្រះអង្គថាព្រះគ្រីស្ទរស់នៅក្នុងលោកអ្នក នោះហើយដែលធ្វើអោយលោកអ្នកមានជីវិតអស់កល្បជានិច្ច នៅពេលរំពេចណាដែលលោកអ្នកយាងទ្រង់មកគង់នៅក្នុងជីវិតរបស់លោកអ្នក។


តើខ្ញុំលូតលាស់នៅក្នុងភាពជាគ្រីស្ទបរិស័ទ្ធបានយ៉ាងដូចម្តេច?

ការលូតលាស់ផ្នែកព្រលឹងវិញ្ញាណបានមកពីលទ្ធផលនៃការទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ។ "មនុស្សសុចរិតនឹងរស់ ដោយអាងសេចក្តីជំនឿ" (កាឡាទី ៣:១១)។ ជីវិតរបស់សេចក្តីជំនឿនឹងធ្វើឲ្យលោកអ្នកទុកចិត្តលើព្រះអង្គកើនឡើងថែមទៀតពីមួយថ្ងៃទៅមួយតាមរយៈជីវិតរស់នៅរបស់លោកអ្នក ។ ដើម្បីជួយសម្របសម្រួលដល់ការលូតលាស់ផ្នែកព្រលឹងវិញ្ញាណ (spiritual growth) សូមអនុវត្តន៍តាមគោលការណ៍ខាងក្រោមនេះ៖

ទៅរកព្រះអង្គដោយអធិស្ឋានរាល់ថ្ងៃ (យ៉ូហាន ១៥:៧)
អានព្រះគម្ពីររាល់ថ្ងៃ (កិច្ចការ ១៧:១១) ដោយចាប់ផ្តើមជាមួយសៀវភៅដំណឹងល្អរបស់លោកយ៉ូហាន។
ស្តាប់បង្គាប់ព្រះអង្គភ្លាមៗតែម្តង (យ៉ូហាន ១៤:២១)
ធ្វើជាស្មរបន្ទាល់សម្រាប់ព្រះគ្រីស្ទតាមរយៈជីវិត និងពាក្យសម្តីររបស់លោកអ្នក (ម៉ាថាយ ៤:១៩, យ៉ូហាន ១៥:៨)
ទុកចិត្តព្រះអង្គគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់លោកអ្នក (១ ពេត្រុស ៥:៧)
ព្រះវិញ្ញាណបរិសុទ្ធ: អនុញ្ញាតឲ្យទ្រង់គ្រប់គ្រង និងផ្តល់អំណាចទៅដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នក (កាឡាទី ៥:១៦, ១៧; កិច្ចការ ១:៨)

តើខ្ញុំនឹងមានអារម្មណ៍អ្វីខ្លះខុសប្លែកពីព្រោះតែខ្ញុំដើរជាមួយព្រះអង្គដែរឬទេ?

លោកអ្នកអាចរំពឹងថា នឹងមានអារម្មណ៍ថាខុសផ្លែកបន្ទាប់ពីលោកអ្នកដាក់នូវសេចក្តីទុកចិត្តរបស់លោកអ្នកលើព្រះគ្រីស្ទ។ នៅខណៈដែលការមានអារម្មណ៍គឺមានសារៈសំខាន់ វាមិនធ្វើឲ្យរីក ចម្រើននូវសេចក្ដីស្មោះត្រង់ ឬសេចក្តីទុកចិត្តនៃសេចក្តីសន្យារបស់ព្រះអង្គ។ ការមានអារម្មណ៍អាចផ្លាស់ប្តូរបានយ៉ាងងាយស្រួល ប៉ុន្តែព្រះបន្ទូលរបស់ព្រះអង្គ បុគ្គលិកលក្ខណៈរបស់ទ្រង់មិនដែលផ្លាស់ ប្តូរទេ ។ សេចក្តីសន្យារបស់ព្រះគម្ពី នោះមិនមែនជាអារម្មណ៍របស់លោកអ្នកនោះទេ វាគួរតែជាមូលដ្ឋានគ្រឹះរបស់លោកអ្នក ។ គ្រីស្ទបរិស័ទ្ធរស់ដោយសេចក្តីជំនៅ ដែលពួកគេអាចទុកចិត្តព្រះអង្គ និង ព្រះបន្ទូលរបស់ទ្រង់។

“ ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំមិនដែលបាត់ឡើយ។” (ម៉ាថាយ ២៤:៣៥)