លោកអ្នកបានខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីទទួលបាន សិទ្ធិចូលនិវត្តន៏។ ហើយជាមួយអត្រាការប្រាក់យ៉ាងទាប នោះលោកអ្នក ប្រហែលឆ្ងល់ថា ប្រសិនមានវិធីណាល្អជាងក្នុងការធានាប្រាក់ចំណូល ប្រចាំខែ ឬអត់។ សូមពិចារណាលើកម្មវិធីធនលាភប្រចាំឆ្នាំនៃអំណោយ សៀវភៅដំណឹងល្អពីសម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត។
កម្មវិធីធនលាភប្រចាំឆ្នាំនៃអំណោយសៀវភៅដំណឹងល្អ របស់យើង
ធ្វើអោយលោកអ្នកទទួលភាពប្រសើរទាំងសងខាង។ លោកអ្នកនឹងរីករាយជាមួយប្រាក់ចំណូលដែលបន្ថយពន្ធខ្ពស់ដល់ ៩.៥% រយៈពេលមួយឆ្នាំ ដែលធានាថាមនុស្សរាប់ពាន់នាក់មានឱកាស ទទួលព្រះបន្ទូលរបស់ព្រះអង្គជាលើកដំបូងនៅក្នុងជីវិតរបស់ពួកគេ។ ពីព្រោះរាល់ប្រាក់មួយដុល្លាររបស់លោកអ្នកដែលលោកអ្នកផ្តល់ទៅកាន់មូល និធិរបស់លោកអ្នក នោះមនុស្សម្នាក់នឹងទទួលបានសៀវភៅដំណឹងល្អរ បស់យ៉ូហាន មួយក្បាលតូចដោយឥតគិតថ្លៃតាមរយៈបណ្តាញការងារ ធំទូលាយនៃសមាជិករបស់យើងខ្ញុំ ដែលនៅគ្រប់ជាតិសាសន៏ទាំងអស់។
អត្រាប្រាក់ទូទាត់សំណងនេះអាស្រ័យលើអាយុ ហើយអាចកើនឡើង ខ្ពស់ដល់ ៩.៥% សំរាប់អាយុ៨៥ឆ្នាំ។
សម្ព័ន្ធព្រះគម្ពីរបានចែកចាយដំណឹងល្អច្រើនជាង១០០លានក្បាល ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងឆ្នាំ១៨៩៣មក។ កិច្ចការទាំងអស់ ដំណើរការទៅបានដោយមនុស្សធម្មតាដែលមានចិត្តចង់ធ្វើឲ្យការងារ មានអត្ថន័យជាមួយពេលវេលានិងថវិការរបស់ពួកគេ។ អំណោយរបស់ លោកអ្នកផ្តល់សេចក្តីសង្ឃឹមពិតប្រាកដដល់មនុស្សគ្រប់ទីកន្លែង ដែលកំពុង ស្វែងរកអត្ថន័យខាងវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេ។ តើលោកអ្នកអាច គិតអំពីរបៀបប្រសើរជាងក្នុងការប្រើមូលនិធិនិវត្តន៏របស់លោកអ្នកដែរទេ?
យើងខ្ញុំស្វែងរកឃើញថាតាមបែបស្ថិតិ នៅពេលដែលសៀវភៅដំណឹងល្អត្រូវបានចែក ចាយច្រើនដល់២០%នៃដំណឹងល្អ ដែលចែកចាយ នោះផ្តល់លទ្ធផលដោយមានសមាជិក ថ្មីៗ បានចូលរួមសម្ព័ន្ធព្រះគម្ពីរ ដោយមាន២០%នៃអស់អ្នកដែលប្តេជ្ញាយ៉ាងសកម្មដើម្បី ចែកចាយសេចក្តីជំនឿរបស់ខ្លួន។ ជាលទ្ធផលការចែកចាយសៀវភៅដំណឹងល្អ ១០,០០០ ក្បាលមានន័យថា សមាជិកថ្មីចំនួន២,០០០នាក់ និង៤០០នាក់ក្នុងចំណោមនេះចែកចាយ ដំណឹងល្អច្រើនដល់៣៦០ក្បាលក្នុងមួយឆ្នាំ ដែលនាំទៅដល់សក្តានុពលនៃដំណឹងល្អបន្ថែម ច្រើនជាង១៤៤,០០០ក្បាលត្រូវបានចែកចាយជារៀងរាល់ឆ្នាំតាមរយៈកំឡាំងនៃការកើន ឡើងចំនួន!
សូមចែកចាយនៅក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យនេះតាមរយៈការប្រើធនលាភប្រចាំឆ្នាំ នៃអំណោយសៀវភៅដំណឹងល្អ។
ប្រសិនលោកអ្នកចង់ពិភាក្សាលំអិតអំពីធនលាភប្រចាំឆ្នាំ សូមទាក់ទងមក ដោយអ៊ីមែល ឬប្រើ ទំរង់វាយតម្លៃត្រឡប់នៅលើគេហទំព័ររបស់យើងខ្ញុំ។