Menu
League Member? Sign In now or Join the League.
សារៈសំខាន់របស់អត្ថបទ​ព្រះ

ហេតុផលប្រាំបញ្ជាក់​ពីមូលហេតុដែលព្រះគម្ពីរ
ជាសៀវភៅសំខាន់បំផុតនៅលើផែនដី

ស្វែងយល់ពីអំណាចព្រះចេស្តា​នៃព្រះបន្ទូលរបស់ព្រះ

ទំព័រដើម  >  ឥតគិតថ្លៃ

លោក Dan Buttafuoco គឺជាមេធាវីម្នាក់រស់នៅទីក្រុងញូវយ៉ក លោកគឺជាប្រធានសមាគមព្រះគម្ពីរប្រវត្តិសាស្ត្រ។ គាត់បានសរសេររៀបរាប់អំពីមូលហេតុដ៏មានអំណាច ដែលបញ្ជាក់ពីមូលហេតុដែលយើងត្រូវការអានព្រះគម្ពីរជារៀងរាល់ថ្ងៃ។

ព្រះគម្ពីរគឺជាសៀវភៅសំខាន់បំផុតតែមួយ ដែលមិនធ្លាប់មានអ្នកអាចដូចសរសេរបាន ។ វាជាសក្ខីភាពនៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ សូម្បីតែភាពថ្លៃថ្នូរដែលពួកគេបានរៀបចំពិភពលោកដែលយើងរស់នៅនេះ។ បើគ្មានសៀវភៅ ឬប្រសិនបើព្រឹត្តិការណ៍នៃសៀវភៅនេះមិនបានកើតឡើង នោះពិភពលោកខាងប៉ែកបស្ចិមប្រទេស និងកិច្ចព្រមព្រៀងដ៏ល្អរបស់ពិភពលោកភាគខាងកើតប្រាកដណាស់ថានឹងមានសភាពខុសគ្នាទាំងស្រុងនៅពេលបច្ចុប្បន្ននេះ។

វាគ្មានអ្វីច្រើនត្រូវនិយាយចំពោះព្រឹត្តិការណ៍ដែលបានកត់ត្រាទុកនៅក្នុងសៀវភៅនេះនោះទេ ពីព្រោះមានមនុស្សភាគច្រើនបំផុតដែលរស់នៅលើផែនដីនេះបានប្រកាសថាជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតដែលបានកត់ត្រាទុកនៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក។ សៀវភៅនេះគឺជាមូលដ្ឋានគ្រឹះគ្រប់គ្រាន់ដើម្បីនិយាយអំពីអ្វីគ្រប់យ៉ាងដែលមនុស្សជាតិដឹង ឬសមិទ្ធិផល។ សៀវភៅនេះបាននាំមនុស្សឲ្យធ្វើកិច្ចការប្រកដដោយឆន្ទៈល្អ និងសេចក្តីសប្បុរសយ៉ាងច្រើនលើសលុប។ ពីព្រោះតែសៀវភៅនេះមានគម្រោងធំៗត្រូវបានអនុវត្តឡើង មន្ទីរពេទ្យជាច្រើនត្រូវបានកសាងឡើង បានផ្តល់ស្បៀងអាហារ និងសម្លៀកបំពាក់ដល់មហាជនជាច្រើន និងបានបង្កើតមជ្ឈមណ្ឌលកុមារកំព្រាឡើង។

ខាងក្រោមនេះគឺជា​ហេតុផលចម្បងទាំងប្រាំនាក់ ដែលអ្នកត្រូវការអានគម្ពីរ។ អត្ថបទនេះសរសេរត្រូវបានឡើងដោយលោក Dan Buttafuoco ប្រធានសមាគមព្រះគម្ពីរប្រវត្តិសាស្ត្រ។.

​ហេតុផល #1:
ព្រះគម្ពីរបានផ្លាស់ប្តូរពិភពលោក

Importance of Bibleសព្វថ្ងៃនៅលើពិភពលោក វាហាក់ដូចជាការមិនអាចទៅរួចនោះទេ ចំពោះមនុស្សណាម្នាក់ដែលអះអាងថាខ្លួនមានការអប់រំល្អ ហើយមិនបានដឹង ឬស្គាល់ទាល់តែសោះនូវព្រឹត្ដិការណ៍មួយចំនួនដែលមានក្នុងសៀវភៅនេះ។ ជាការពិតណាស់រាល់ព្រឹត្តិការណ៍ទាំងអស់ដែលមាននៅក្នុងសៀវភៅនេះ មនុស្សគ្រប់រូបគួរតែបានស្គាល់។​

  • មនុស្សល្អចំនួនច្រើននៅជុំវិញពិភពលោកបានអានផ្នែកណាមួយនៃសៀវភៅនេះជារៀងរាល់ថ្ងៃ។ វាជាសៀវភៅមួយដែលបានបោះពុម្ភ និងបានព្រីនច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តពិភពលោក។ វាត្រូវបានគេបោះពុម្ពគ្រប់ភាសាទាំងអស់ដែលគេស្គាល់ថា (រួមមានទាំងព្រះគម្ពីរសម្រាប់ជនពិការភ្នែក) និងជារៀងរាល់ឆ្នាំ ចាប់តាំងពីសៀវភៅនេះត្រូវបានសរសេរជាលើកដំបូង ហើយវាបានក្លាយជាសៀវភៅលក់ដាច់ជាងគេបំផុតនៅលើពិភពលោកពីមួយឆ្នាំទៅមួយឆ្នាំ។ ខណៈដែលពេលវេលាចេះតែកន្លងផុតទៅ សៀវភៅនេះត្រូវបានព្រីនជាបន្តបន្ទាប់ ហើយមានព្រីនកាន់តែច្រើនភាសាទៀត។ អ្នកប្រមូលចាត់ទុកថាជារតនសម្បត្តិ្តនៃសៀវភៅដែលកម្របំផុត។
  • ព្រះគម្ពីរគឺជាសៀវភៅដំបូងបំផុតដែលបានបោះពុម្ពចេញជាសៀវភៅ។ បុរសម្នាក់ដែលបានបោះពុម្ពព្រះគម្ពីរជាលើកដំបូង គឺឈ្មោះលោក Johannes Gutenberg, ដែលថ្មីៗនេះត្រូវបានគេបោះឆ្នោតក្លាយជាបុរសសំខាន់បំផុតដែលរស់នៅនៅលើផែនដីកាលពី 1000 ឆ្នាំមុន!
  • នៅពេលបច្ចុប្បន្ននេះមានចំនួនសារមន្ទីរល្អៗជាច្រើន ដែលត្រូវបានបង្ហាញពីសៀវភៅនេះ និងព្រឹត្ដិការណ៍ដែលមាននៅក្នុងសៀវភៅនេះយ៉ាងពិតប្រាប់។
  • ព្រះគម្ពីរអាចរកបាននៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក ទោះបីជាគេកាន់កាប់សៀវភៅនេះខុសច្បាប់ក៏ដោយ ឬអានសៀវភៅនេះ។ សៀវភៅនេះគ៏ជាឯកសារអេឡិចត្រូនិក និងនៅលើស៊ីឌីផងដែរ។ អ្នកអាចរកវាបាននៅលើអ៊ិនធឺណេតដោយឥតគិតថ្លៃ។ តារាសម្ដែងល្បីៗ និង ឥស្សរជនល្បីតែងតែដកស្រង់អត្ថបទចេញពីសៀវភៅនេះ។ លោក William Shakespeare បានដកស្រង់អត្ថបទចេញពីសៀវភៅនេះ ជាច្រើនដងនៅពេលគាត់និពន្ធ។
  • អង្គការ និងសមាគមទាំងអស់នៅទូទាំងពិភពលោកត្រូវបានបង្កើតឡើងដោយសារតែសៀវភៅនេះនិងសាររបស់ខ្លួន មានពួកគេជាច្រើន នៅតែកើតមានរាប់សតវត្សរ៍។ ការចូលមករួមជាមួយគ្នា ពួកគេតំណាងឲ្យសមាជិករាប់រយរាប់លាននាក់។

​ហេតុផល #2:
មនុស្សស្ម័គ្រចិត្ត​ស្លាប់ដើម្បីសៀវភៅនេះ

Importance of Bibleមនុស្សបានស្លាប់ដោយសារការធ្វើទារុណកម្មគ្រាន់តែដើម្បីទទួលបានសៀវភៅនេះយកមកប្រើ។ សូម្បីតែឥឡូវនេះ អ្នកប្រហែលជាស្ថិតនៅក្នុងប្រទេសដែលសៀវភៅនេះត្រូវបានគេមិនលើកទឹកចិត្ដ ឬហាមឃាត់មិនឲ្យប្រើទាំងស្រុង ។ នៅក្នុងប្រទេសជាច្រើនត្រូវបានគេចោទថាវាជាបទឧក្រិដ្ឋនៅពេលចែកចាយ ឬសូម្បីតែកាន់កាប់សៀវភៅនេះ។

  • សៀវភៅនេះត្រូវបានសរសើរតម្កើង ដាក់បណ្តាសា ដាក់កម្រិត ហាមឃាត់ ប្រមាថ ដុត និងបង្ករជម្លោះ។ មនុស្សប្រមាថមើលងើយ និងដាក់ងារឲ្យ។
  • អ្នកខ្លះបានព្យាយាមសម្លាប់បំបាត់មាត់។ អ្នកទាំងអស់នោះដែលបានព្យាយាម ហើយបានទទួលបរាជ័យ។ មនុស្សបានទទួលរងទារុណកម្មនិងបាត់បង់សេរីភាព ហើយសូម្បីតែជីវិតរបស់ពួកគេ ដោយព្រោះតែដើម្បីបោះពុម្ពព្រះគម្ពីរ។ ហេតុការណ៍ទាំងអស់នេះនៅតែកើតមានឡើងថ្មីនេះ និងកើតឡើងច្រើនសតវត្សកន្លងមកផងដែរ។ជាការពិត វាតែងតែកើតឡើងជាញឹកញាប់នៅក្នុងពិភពលោកនេះ។
  • សៀវភៅនេះមានទាំងសេចស្អប់ខ្ពើម និងសេចក្តីស្រឡាញ់។ នៅពេលណាបានអានសៀវនេះ នឹងធ្វើឲ្យមិនអាចនៅព្រងើយកណ្តើយបាននោះទេ ត្បិត អត្ថបទរបស់សៀវភៅនេះមានអត្ថន័យយ៉ាងសំខាន់បំផុត និងបរិយាយហួសពីអ្វីដែលយល់បាន។ វាអាចបង្ករជាភាពវិជ្ជមាន ឬវិជ្ជមាន អ្នកអាចក្លាយជាអ្នកស្រឡាញ់វា ឬអ្នកស្អប់វា។ វាការតាក់តែងមួយដ៏មានអត្ថន័យជ្រៅជ្រះបំផុត។ វាពិតជាមានភាពចម្រូងចម្រាស់ខ្លាំងណាស់ដោយបង្ករឲ្យមានជាជម្លោះ ដោយសារតែការបកស្រាយរបស់ខ្លួន។ រដ្ឋាភិបាលបំភ្លៃការពិតពីប្រវត្តិរបស់វា និងស្ដេចត្រូវបានដករាជ្យតំណែងដោយសារតែវា។ អ្វីដែលសំខាន់បំផុត មានជីវិតមនុស្សជាច្រើនត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំងសម្រាប់ធ្វើល្អការ ដោយសារតែសៀវភៅនេះ។

​ហេតុផល #3:
វាគឺជាសៀវភៅដែលត្រឹមត្រូវបំផុតតាំងពី​​បុរាណកាលមក

Importance of Bibleព្រះគម្ពីរជាសៀវភៅដែលបានចម្លងច្រើនបំផុតតាំងពីបុរាណកាលមក។ បានសរសេរអស់រយៈពេលពេលវេលាជាង 1,500 ឆ្នាំមកហើយ វាមានអាយុកាលប្រមាណ 2,000 ឆ្នាំមុន។ ។ ប៉ុន្ដែនៅគ្រប់សតវត្សទាំងអស់ដែលបានកន្លងផុតមកហើយនេះ គ្មាននរណាម្នាក់អាចរកឃើញពីកំហុសនៅក្នុងខ្លឹមសាររបស់វានោះទេ។

  • វាត្រូវបានបកប្រែឲ្យទៅជាទម្រង់ភាសាបច្ចុប្បន្នរបស់ខ្លួន បកផ្ទាល់ចេញមកពីភាសាដើមដែលយកពីសាស្ត្រាស្លឹករឹតដែលបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយអ្នកប្រាជ្ញដែលគំនិតល្អ និងសមត្ថភាពខ្ពស់បំផុតនៅជំនាន់មុន។ វាត្រូវបានបកប្រែទៅគ្រប់ភាសាទាំងអស់ដែលគេស្គាល់។
  • វាជាសៀវភៅដែលមានភាពត្រឹមត្រូវបំផុត មិនថាជាចំណុចតូចក៏ដោយ។ មាតិការបស់វា ត្រូវបានបកប្រែស្ទើតែដូចពាក្យដើមរបស់អ្នកនិពន្ធ ដែលបានមនុស្សបានធ្វើជាមួយគ្នា។ មានពាក្យមួយចំនួននៃសៀវភៅទាំងមូលនេះ (ភាគរយតិចបំផុតមិនសូវសំខាន់) គឺគ្មានការសង្ស័យអ្វីទាល់តែសោះ វាបានបកប្រែ ដូចជាពាក្យដើមទាំងស្រុង និងគ្មានអត្ថបទណាមួយប្រឆាំងគ្នានៅក្នុងសៀវភៅនេះនោះទេ។ លើសពីនេះទៅទៀត សាស្ត្រាស្លឹករឹតតាំងពីបុរាណដែលគេមិនបានស្គាល់ពីមុនមកនោះ បានរកឃើញជាថ្មីទៀត ដែលជួយបន្តផ្តល់នូវភាពកាន់តែត្រឹមត្រូវបំផុតចំពោះខ្លឹមសាររបស់សៀវភៅនេះ។
  • វាត្រូវបានគេត្រួតពិនិត្យដោយម៉ត់ចត់ បានសិក្សា បានអធិប្បាយពីព្រឹត្តិការណ៍ និងបែងចែកជាផ្នែកៗច្រើនជាងសៀវភៅណាៗបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ ចំណុះនៃសៀវភៅនេះត្រូវបានសរសេរអំពីវា ហើយប្រសិនបើវាត្រូវបានគេសម្របសម្រួលដាក់ពីលើគ្នា នោះប្រាកដណាស់ថាវានឹងបានគេបោះបង់ចោលបាត់ទៅហើយ។
  • ជាកន្លែងដែលសៀវភៅនេះត្រូវបានពិនិត្យផ្ទៀងផ្ទាត់តាមរយៈព្រឹត្តិការណ៍ខាងក្រៅដូចជា បុរាណវិទ្យា ភូមិសាស្ដ្រ ទំនៀមទម្លាប់ នយោបាយ វប្បធម៌ ដែលត្រូវបានគេស្គាល់ថាជាប្រវត្តិសាស្រ្តពិភពលោក និងបានសរសេរនៅក្នុងអត្ថបទបុរាណផ្សេងទៀត វាត្រូវបានពិនិត្យផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវគ្រប់ជ្រុងជ្រោយទាំងអស់។ ការរកឃើញថ្មីៗតែងតែគាំទ្រលើសៀវភៅនេះ វាមិនដែលផ្ទុយគ្នានោះទេ។ វាមិនដែលបានបង្ហាញថាមានកំហុស សូម្បីតែចំណុចតូចមួយបំផុត បើទោះបីជាមានមនុស្សបានព្យាយាមយ៉ាងខ្លាំងយ៉ាងណាក៏ដោយដើម្បីស្វែងរកអំពីកំហុសរបស់វា ហើយនៅតែបរាជ័យដដែល។

​ហេតុផល #4:
សៀវភៅនេះមានសារដែលអាចផ្លាស់ប្តូរជីវិតឲ្យមានសេរីភាព

Importance of BibleTព្រះគម្ពីរបានរំដោះមនុស្សជាច្រើន ឲ្យរួចផុតពីការសង្កត់សង្កិន តាមរយៈសេចក្ដីបង្រៀនយ៉ាងច្បាស់របស់ព្រះគម្ពីរ។ ព្រះគម្ពីរបានលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងគ្រប់ទាំងសិទ្ធិរបស់មនុស្សគ្រប់ៗរូបដែលបានកើតមក។ វាពិតជាអស្ចារ្យ និងគួរឲ្យកត់សម្គាល់ខ្លាំងណាស់ ចំពោះគ្រប់ទាំងផ្នែកនៃការសរសេរទាំងអស់។ ព្រះគម្ពីរមានការបង្រៀនច្បាស់លាស់អំពីតម្លៃ និងសារៈសំខាន់របស់បុគ្គលម្នាក់ៗ។ វានឹងធ្វើឲ្យលោកអ្នកឲ្យស្ញប់ស្ញែង និងភ្ញាក់ផ្អើល ហើយអាចធ្វើឲ្យលោកអ្នកស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

  • នៅគ្រប់ប្រវត្តិសាស្រ្ត ព្រះគម្ពីរបានរំដោះគំនិត និងចិត្តមនុស្សឲ្យមានសេរីភាព។ ព្រឹត្តការណ៍នានាដែលបានកត់ត្រានៅក្នុងសៀវភៅនេះបានបង្កើតចេញសិល្បៈការងារយ៉ាងធំសម្បើម (ហើយការងារខ្លះមិនស៊ូវជាល្អផងដែរ) ជាងប្រភេទការងារផ្សេងទៀតៗ នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក។ សារមន្ទីរទាំង អស់នៅលើពិភពលោកបានដាក់បញ្ចូលនូវគ្រប់ទាំងស្នាដៃសិល្បៈ ហើយសារៈមន្ទីរទាំងនោះស្ទើរតែមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ដាក់សិល្បៈកម្មដែលបានបំផុសគំនិតដោយដោយព្រឹត្តិការណ៍ដែលមាននៅក្នុងសៀវភៅនេះ។
  • សៀវភៅនេះផ្ទាល់ គឺតំណាងឲ្យសេរីភាពដ៏ពិតប្រាកដ។ វាមិនដែលមានក្រុមមនុស្សណាមួយឃុំទុក និងត្រួតត្រា ដូចជាសៀវភៅសំខាន់ផ្សេងទៀតនោះទេ។ វាជាកម្មសិទ្ធរបស់មនុស្សគ្រប់រូប ហើយគ្រប់ជាតិសាសាន៍ គ្រប់កុលសម្ព័ន្ធ គ្រប់វប្បធម៍ មនុស្សគ្រប់រូបៗបានកាន់កាប់សៀវភៅនេះ។ ការអានសៀវភៅនេះ នឹងប្រយុទ្ធតទល់ជាមួយលោកអ្នកផ្ទាល់ ដើម្បីកែតម្រង់ចិត្តរបស់លោកអ្នក។ សៀវភៅនេះមាន «ជញ្ជៀននៃសេចក្តីពិត» ទៅដល់អស់អ្នកដែលមានសេចក្តីស្រឡាញ់ដូចគ្នា។
  • សៀវភៅនេះមានសារស្នូលរបស់ខ្លួន។ វាជាសារសម្រាប់មនុស្សទាំងអស់នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដែលទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ សៀវភៅនេះប្រកាសថាជាព្រះបន្ទូលរបស់ព្រះ ... ប្រកាសយ៉ាងឧឡារិកបំផុត។ សៀវភៅនេះគឺសម្រាប់អ្នកសម្រេចចិត្តថាតើត្រូវជឿលើសារនៅក្នុងសៀវភៅនេះ ហើយយកមកអនុវត្តវាក្នុងជីវិតរបស់លោកអ្នកដែរឬអត់។
  • ឥឡូវនេះប្រសិនបើលោកអ្នកអត់បានស្គាល់អ្វីបន្តិចទាល់តែសោះអំពីព្រះអង្គ នោះលោកអ្នកនឹងយល់យ៉ាងច្បាស់អំពីព្រះអង្គ បន្ទាប់ពីអានសៀវភៅនេះ។ ប្រសិនបើលោកអ្នកជឿថា លោកអ្នកបានយល់ដឹងច្រើនអំពីព្រះអង្គ បន្ទាប់ពីលោកអ្នកបានអានសៀវភៅនេះ នោះលោកអ្នកនឹងកាន់តែស្គាល់ទ្រង់ច្រើនថែមទៀត។ លោកអ្នកប្រហែលអាចសម្រេចចិត្ត វាយតម្លៃឡើងវិញចំពោះចំណេះដឹងរបស់ព្រះអង្គបន្ទាប់ពីអានវា។

​ហេតុផល #5:
វាផ្សារភ្ជាប់លោកអ្នកទៅនឹងមនុស្សសំខាន់សំខាន់ៗបំផុតរបស់ប្រវត្តិសាស្រ្ត

Importance of Bibleលោកអ្នកប្រហែលជាធ្លាប់បានលឺមកហើយអំពី «ព្រះផង និងមនុស្សផង» ព្រះយេស៊ូវអ្នកស្រុកណាសារ៉ែតត្រូវបានគេហៅថា «ព្រះគ្រីស្ទ» (ឧ. ព្រះអង្គដែលបានចាក់ប្រេងតាំង») ។ លោកអ្នកប្រហែលគិតថា លោកអ្នកបានស្គាល់ទ្រង់។ ប៉ុន្តែប្រសិនបើលោកអ្នកមិនធ្លាប់បានអានដំណើររឿងនៅសៀវភៅនេះទាំងមូល នោះលោកអ្នកនឹងមិនស្គាល់អ្វីទាល់តែសោះអំពីទ្រង់។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូលពន្យល់បង្ហាញ ពីការយាងមកចាប់កំណើតរបស់ទ្រង់ ហើយ ព្រះគម្ពីរសញ្ញាថ្មីទាំងមូលបានបញ្ជាក់ពីការបង្រៀន និងសកម្មភាពរបស់ទ្រង់។

  • ព្រះនាមរបស់ទ្រង់ត្រូវបានគេប្រើដើម្បីប្រទានពរដល់មនុស្ស ហើយព្រះនាមនោះត្រូវបានគេយកមកប្រើជាពាក្យបណ្ដាសា ចំពោះអ្នកដែលមើលងាយដល់ទ្រង់។ មានមនុស្សជាច្រើនប្រោសឲ្យជា និងរំដោះឲ្យមានសេរីភាពដោយសារព្រះនាមរបស់ទ្រង់។ មានចំណុចមួយដែលប្រាកដបំផុតនោះ៖ នៅពេលដែលលោកអ្នកបានជួបព្រះយេស៊ូវនៅក្នុងទំព័រនៃសៀវភៅនេះ ហើយយល់ច្បាស់ថាទ្រង់ជាអ្នកណា នោះលោកអ្នកនឹងមិនអាចនៅតែធ្វើព្រងើយកណ្តើយចំពោះទ្រង់ណាស់។
  • រឿងនេះអាចជាការក្លែងបន្លំដ៏អាក្រក់ទៅលើមនុស្សជាតិយ៉ាងធ្ងន់ធ្ងរបំផុត ឬជាសៀវភៅដែលរៀបរាប់អំពីព្រះយេស៊ូវយ៉ាងពិតប្រាកដ ដែលទ្រង់បានប្រកាស ថាទ្រង់ជា៖ ព្រះអង្គម្ចាស់ដ៏ខ្ពស់បំផុត និងព្រះគ្រប់គ្រងលើមនុស្សជាតិ និងគ្រប់អ្វីៗដែលបានបង្កើតមក ទ្រង់ជាព្រះអាទិករនៃចក្រវាលនេះ។ សៀវភៅនេះមានការនិយាយសមហេតុសមផល អាចជារឿងនិទានបែបកំណាព្យដែលល្អបំផុតដែលបានសរសេរឡើង ក្នុងគោលបំណងបញ្ឆោតលោកអ្នក ឬបង្ហាញអំពីរូបភាពរបស់ទ្រង់យ៉ាងច្បាស់ និងត្រឹមត្រូវបំផុត ដែលទ្រង់ជាជាចៅក្រមរបស់យើង (ទាំងខ្ញុំ និងលោកអ្នក) ផងដែរ។ លោកអ្នកជាអ្នកសម្រេចចិត្ត។ ប្រសិនបើលោកអ្នកគិតថាលោកអ្នកបានស្គាល់ទ្រង់ហើយ ចូរគិតពិចារណាពីប្រភពនៃ «ចំណេះដឹង» និងវិនិច្ឆ័យមើលប្រសិនបើសៀវភៅនេះអាចជាប្រភពដ៏ល្អបំផុតសម្រាប់ចំណេះដឹងដ៏ពិតអំពីព្រះអង្គជាព្រះអាទិករ ដែលបានបង្កើតលោកអ្នក និងអ្វីៗផ្សេងទៀត ទាំងរបស់ដែលគេស្គាល់ និងរបស់ដែលគេមិនបានស្គាល់នៅសាកលលោកនេះ។
  • មនុស្សមានសេរីភាពក្នុងការបដិសេធសៀវភៅនេះ និងអ្វីៗដែលមានចែងនៅក្នុងសៀវភៅនេះ។ ព្រះអង្គបានបង្កើតពួកយើងមាន «សិទ្ធសេរីភាព» ក្នុងការជ្រើសអ្វីដែលយើងចង់បាន។ មនុស្សនៅតែបំពានការបង្រៀន និងប្រាជ្ញារបស់សៀវភៅចំពោះគ្រោះកាចរបស់ពួកគេផ្ទាល់ខ្លួន។
  • ពីព្រោះមនុស្សសំខាន់នៅក្នុងសៀវភៅនេះ គឺព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ពេលវេលាត្រូវបានចែកចេញជាសម័យកាលសំខាន់ៗ គឺ (B.C. «មុនព្រះគ្រិស្ដ» និង A.D. «បន្ទាប់ពីព្រះគ្រីស្ទ» សម្រាប់ «ឆ្នាំរបស់ព្រះអង្គម្ចាស់របស់យើង»)។
  • ជារៀងរាល់ឆ្នាំ មានមនុស្សមួយពាន់លាននាក់អបអរសាទរកំណើតរបស់ទ្រង់ ការសុគតរបស់ទ្រង់ និងការរស់ឡើងវិញរបស់ទ្រង់ពីសេចក្តីស្លាប់។
  • ព្រះយេស៊ូវ គឺជាមេដឹកនាំសាសនាតែមួយអង្គគត់ ដែលការអះអាងថា ទ្រង់បានរស់ពីការស្លាប់ឡើងវិញ។ ព្រះផ្សេងទៀតគឺបានស្លាប់ និងបញ្ចុះទាំងអស់។ លោកអ័ប្រាហាំបានស្លាប់។ លោកម៉ូសេបានស្លាប់។ លោក ម៉ូហាម៉ាត់បានស្លាប់ ព្រះពុទ្ធបានស្លាប់ មហាថ្មាត់គន្ធីបានស្លាប់។ មានតែព្រះយេស៊ូវមួយព្រះអង្គប៉ុណ្ណោះប្រកាសថានៅរស់។ សូម្បីតែប្រជាជនម៉ូស្លីមគោរពព្រះយេស៊ូវជាមនុស្សបរិសុទ្ធ និងជាព្យាការីដ៏អស្ចារ្យ។ តាមប្រភពព័ត៌មានបានប្រាប់ថា នៅសព្វថ្ងៃនេះ មនុស្សប្រហែលជាងពាក់កណ្តាលនៃពិភពលោកទាំងមូលបានទទួលយកថាព្រះយេស៊ូវ ជាតួអង្គយ៉ាងសំខាន់ និងប្រសើរបំផុត។

សេចក្តីសន្និដ្ឋាន

សូមបន្តរក្សាបើកសៀវភៅដ៏អស្ចារ្យមួយនេះ។ សូមអានវាដោយគំនិត និងចិត្តបើកចំហ។ សៀវភៅនេះ មាននិយាយសេចក្តីពិត អំពីព្រះអង្គ អំពីជីវិតអំពីនិស្ស័យរបស់មនុស្ស និងចិត្តរបស់យើងផ្ទាល់ដែលជាមនុស្ស។ សៀវភៅដំណឹងល្អរបស់លោកយ៉ូហាន គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ជាចំណុចចាប់ផ្តើមអានដំបូងប៉ុន្តែសូមអានសៀវភៅទាំងមូលទាំង - ព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។ លោកអ្នកនឹងមានការអស្ចារ្យនៅក្នុងចិត្តចំពោះអ្វីដែលអ្នកបានស្វែងយល់អំពីព្រះអង្គ និងអំពីខ្លួនអ្នកផ្ទាល់។

ប្រសិនបើព្រះអង្គ ជាអ្នកជំនុំជម្រះរបស់អ្នកពិតប្រាកដនោះ នៅថ្ងៃណាមួយលោកអ្នកប្រគល់ជីវិតរបស់លោកអ្នកដល់ទ្រង់ វាពិតជាមានផលប្រយោជន៍ដល់លោកអ្នក។ លោកត្រូវស្គាល់អំពីទ្រង់ ហើយចំណុចសាមញ្ញបំផុតគឺទ្រង់សូមឲ្យយើងនៅខ្ជាប់ខ្ជួនជានិច្ច។ ខ្លឹមសារសំខាន់នៅក្នុងសៀវភៅនេះនឹងជួយលោកអ្នកក្នុងការដោះស្រាយជាមួយនឹងព្រឹត្តិការណ៍ដែលយើងត្រូវបានគេកំណត់តាំងពីមុនមក។ ត្រូវចាំថា៖ បន្ទាប់ពីអ្នកបានអានសៀវភៅនេះរួច លោកអ្នកនឹងមិនដូចពីមុននោះឡើយ។

រក្សាសិទ្ធមាតិកា ©2013 ដោយDaniel P. Buttafuoco, សូមប្រើដោយមានការអនុញ្ញាតពីអ្នកនិពន្ធ។

ប្រវត្តិដ៏អស្ចារ្យរបស់យើង

នៅក្នុងឆ្នាំ ១៨៩៣ មានក្មេងស្រីម្នាក់ឈ្មោះ ហេលិន កាឌប៊័រី បានដេរហោប៉ៅមួយនៅក្នុងរ៉ូបរបស់នាងដើម្បីទុកព្រះគម្ពីរនៅក្នុងនោះ ។ នាងអាចសរសេរបានបទគម្ពីរមួយចំនួនរាល់ថ្ងៃ ហើយអធិស្ថានទៅដល់មនុស្សម្នាក់ដែល នាងបានផ្សាយដំណឹងល្អជាមួយ ។ នាងបានបញ្ចូលឈ្មោះមិត្តភ័ក្ររបស់នាងដាក់ជា ក្រុមមួយដែលហៅថា សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត ។ កេរ្តិ៍ដំណែលរបស់ ហេលិន នៅតែរស់នៅរហូតមកដល់សព្វថ្ងៃនេះ ដូចជាសម្ព័ន្ធដែលបានបំពាក់បំប៉នទៅដល់គ្រីស្ទ បរិស័ទរាប់លានអ្នកនៅជុំវិញពិភពលោក ដើម្បីផ្សព្វផ្សាយសៀវភៅដែលសំខាន់បំផុត ដែលធ្លាប់កត់ត្រាជាមួយមនុស្សដទៃទៀតរហូត ។

ការថ្វាយបង្គំឥតគិតថ្លៃ។ ចុះឈ្មោះបង្កើត >

ការសិក្សាព្រះគម្ពីរឥតគិតថ្លៃតាមរយៈសៀវភៅយ៉ូហាន ។ ចុះឈ្មោះបង្កើត >

ការបញ្ជាទិញសៀវភៅដំណឹងល្អផុកឃីតតាមទំហំដើម្បីផ្សព្វផ្សាយ! ការបញ្ជាទិញ>