Menu
League Member? Sign In now or Join the League.

វគ្គនេះបានបង្កើតឡើងដើម្បីជួយ​
អ្នករៀន​របៀប​ចែកចាយ​ជំនឿ​អ្នក

ការផ្សាយដំណឹងល្អប៊ូតខែម

ចាប់ផ្តើមឥឡូវនេះ!

ដើម្បីចាប់ផ្តើម លោកអ្នកគ្រាន់តែចុចតំណភ្ជាប់នៅខាងក្រោម។ ប្រសិនលោកអ្នកមិន​ បានពិនិត្យចូលឥឡូវនេះទេ នោះលោកអ្នកនឹងត្រូវបានស្នើអោយពិនិត្យចូល ពីព្រោះការផ្សាយដំណឹងល្អប៊ូតខែមសំរាប់តែសមាជិករបស់សម្ព័ន្ធព្រះគម្ពីរប៉ុណ្ណោះ (សមាជិកភាពគឺឥតគិតថ្លៃទេ)។ ប្រសិនលោកអ្នកមិនទាន់ជាសមាជិកទេ លោកអ្នកអាច ចូលរូមសម្ព័ន្ធព្រះគម្ពីរនៅទីនេះ .

ចាប់ផ្តើមមុខវិជ្ជា

យើងខ្ញុំចង់ធ្វើវាអោយមានភាពងាយស្រួលសំរាប់ លោកអ្នក ក្នុងការចែកចាយសេចក្តីជំនឿរបស់លោកអ្នកនៅ ក្នុងព្រះគ្រីស្ទ។ មនុស្សជាច្រើនភ័យខ្លាចក្នុងការនិយាយជា មួយមនុស្សដទៃអំពីកិច្ចការខាងវិញ្ញាណ។ ប៉ុន្តែនៅពេលលោកអ្នករៀន ដើម្បីយកឈ្នះការស្ទាក់ស្ទើរនោះ ជីវិតរបស់លោកអ្នកត្រូវបានផ្លាស់ប្រែ ហើយលោកអ្នក នឹងយល់ ឃើញថាវាមានភាពងាយស្រួលជាងមុន ហើយមានតំលៃជាងលោកអ្នកបាន គិតពីមុន។ យើងខ្ញុំបានបង្កើតកម្មវិធីដ៏ល្អប្រណិតនេះដើម្បីជួយលោកអ្នករៀនអំពី របៀបចែកចាយសេចក្តីជំនឿរបស់លោកអ្នកជាមួយអ្នកដទៃ។

ការផ្សាយដំណឹងល្អប៊ូតខែមរបស់យើងគឺជា មុខវិជ្ជាហ្វឹកហ្វឺនតាមអនឡាញដែលមាន ៧ផ្នែក។ វាគឺជាកម្មវិធីរៀនតាមល្បឿនរបស់ខ្លួនឯង ដើម្បីអោយលោកអ្នកអាចប្រើពេលវេលា យូរប៉ុណ្ណាដែលលោកអ្នកចង់ ដើម្បីបញ្ចប់វា។ មិនថាលោកអ្នកគឺជាគ្រីស្ទបរិស័ទ ជាយូរមកហើយ ឬជាអ្នកទើបតែសំរេចចិត្តដើរតាមព្រះគ្រីស្ទទេ មេរៀនទាំងប្រាំពីរនេះ នឹងជួយលោកអ្នកអោយទទូលបានការចែកចាយដំណឹងល្អដោយសុខសាន្ត។ ក្នុងថ្ងៃអនាគត លោកអ្នកនឹងចែកចាយសេចក្តីជំនឿរបស់លោកអ្នកដោយងាយស្រួល ហើយជីវិតរបស់លោកអ្នកនឹងទទូលព្រះពរដ៏ហូរហៀរតាមរយៈបទពិសោធន៍ចែកចាយ ទាំងនេះ។

អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្តីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្តីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា " ព្រះនៃឯងទ្រង់សោយរាជ្យ "
— អេសាយ ៥២:៧

របៀបដែលប៊ូតខែតធ្វើការ

មេរៀននិមួយៗនឹងផ្ញើទៅកាន់លោកអ្នកតាមរយៈអ៊ីមែល។ មេរៀននិមួយៗមានបទគម្ពីរ ទីបន្ទាល់មួយពីសមាជិកម្នាក់របស់សម្ព័ន្ធព្រះគម្ពីរ ការសិក្សាសង្ខេប សំនួរពីរ និងលំហាត់អនុវត្តដែលត្រូវបានបង្កើតឡើងដើម្បីនាំលោកអ្នកបន្តិចម្តងៗពីការខិតខំ ចែកចាយធម្មតាទៅកាន់ការសន្ទនាអំពីការផ្លាស់ប្រែជីវិតពិតប្រាកដ។

លោកអ្នកអាចប្រើពេលវេលាបញ្ចប់មេរៀននិមួយៗយូរតាមដែលលោកអ្នកចង់។ លោកអ្នកគួរតែអាចបញ្ចប់មេរៀនមួយតែក្នុងពីរបីនាទីប៉ុណ្ណោះបាន។ លំហាត់ ចែកចាយអនុវត្តនឹងត្រូវប្រើពេលយូរជាងបន្តិច អាស្រ័យលើរបៀបរស់នៅជាក់លាក់ របស់លោកអ្នក។

នៅពេលលោកអ្នកបញ្ចប់មេរៀនមួយ សូមចុចលើប៊ូតុង " មេរៀនត្រូវបានបញ្ចប់" នៅខាងក្រោមអ៊ីមែលរបស់លោកអ្នក ហើយមេរៀនបន្ទាប់ នឹងត្រូវបានផ្ញើមកលោកអ្នកដោយស្វ័យប្រវត្តិ ហើយលោកអ្នកអាចមើលចំលើយ នៅក្នុងមេរៀនចាស់បានផងដែរ។ ក្នុងករណីខ្លះលោកអ្នកនឹងអាចមានឱកាសចែកចាយ បទពិសោធន៏របស់លោកអ្នកជាមួយសមាជិកដទៃទៀតដែលត្រូវធ្វើលំហាត់ដូចគ្នានោះ!

សញ្ញាប័ត្រផ្ទាល់ខ្លួន

សំគាល់៖ ប្រសិន​លោកអ្នក​បាន​បញ្ចប់​កម្មវិធី​នេះ សូមចុច​ទីនេះ ដើម្បីទទួល​បាន​សញ្ញាប័ត្រ​របស់​លោកអ្នក ឬមើល​មេរៀន​ចាស់ៗ​របស់​លោកអ្នក​ឡើង​វិញ (តំរូវអោយ​មាន​ការ​ពិនិត្យ ចូល)

ប្រវត្តិដ៏អស្ចារ្យរបស់យើង

នៅក្នុងឆ្នាំ ១៨៩៣ មានក្មេងស្រីម្នាក់ឈ្មោះ ហេលិន កាឌប៊័រី បានដេរហោប៉ៅមួយ នៅក្នុងរ៉ូបរបស់នាងដើម្បីទុកព្រះគម្ពីរនៅក្នុងនោះ ។ នាងអាចសរសេរបានបទគម្ពីរមួយ ចំនួនរាល់ថ្ងៃ ហើយអធិស្ថានទៅដល់មនុស្សម្នាក់ដែលនាងបានផ្សាយដំណឹងល្អជាមួយ ។ នាងបានបញ្ចូលឈ្មោះមិត្តភ័ក្ររបស់នាងដាក់ជាក្រុមមួយដែលហៅថាសម្ព័ន្ធព្រះគម្ពីរសញ្ញា ផុកឃីត ។ កេរ្តិ៍ដំណែលរបស់ហេលិននៅតែរស់នៅរហូតមកដល់សព្វថ្ងៃនេះ ដូចជា​សម្ព័ន្ធដែលបានបំពាក់បំប៉នទៅដល់គ្រីស្ទបរិស័ទរាប់លានអ្នកនៅជុំវិញពិភពលោក ដើម្បីផ្សព្វផ្សាយ សៀវភៅដែលសំខាន់បំផុតដែលធ្លាប់កត់ត្រាជាមួយមនុស្សដទៃទៀត​រហូតមក ។

​ការថ្វាយបង្គំឥតគិតថ្លៃ។ ចុះឈ្មោះបង្កើត >

​ការសិក្សាព្រះគម្ពីរឥតគិតថ្លៃតាមរយៈសៀវភៅលោកយ៉ូហាន ។ ចុះឈ្មោះបង្កើត >

​​​​ ការបញ្ជាទិញសៀវភៅដំណឹងល្អផុកឃីតតាមទំហំដើម្បីផ្សព្វផ្សាយ! ការបញ្ជាទិញ>