Menu
League Member? Sign In now or Join the League.

គ្មានអ្វីដែលអាចនិយាយទៅកាន់ចិត្ត
មនុស្សដូចជាព្រះបន្ទូល​ព្រះអង្គទេ

ខព្រះគម្ពីរដ៏អស្ចារ្យសម្រាប់ចែកចាយ

ទំព័រដើម  >  ឥតគិតថ្លៃ  >  ខព្រះគម្ពីរដ៏អស្ចារ្យ​មួយចំនួន

ព្រះបន្ទូលរបស់ព្រះ គឺជាឧបករណ៍ទំនាក់ទំនងដ៏ល្អឥតខ្ចោះ ។ ការស្គាល់ខរព្រះគម្ពីមួយចំនួន នៅពេលដែលចែកចាយសេចក្តីជំនឿរបស់លោកអ្នក ពិតជាអាចជួយលោកអ្នកបាន យ៉ាងងាយស្រួល។ ដូចជាកូនក្មេងរៀនដើរ និងរៀននិយាយ ដោយមើលគំរូរពីមនុស្សនៅជុំវិញគាត់ ហើយលោកអ្នកអាចធ្វើជាមនុស្សគំរូដ៏ល្អបំផុត -- ហើយនឹងជាអ្នកលើកទឹកចិត្តដ៏អស្ចារ្យដល់ អ្នកដ៏ទៃ — បើលោកអ្នកស្គាល់ខព្រះគម្ពីរ។

នេះគឺជាខព្រះគម្ពីរដ៏អស្ចារ្យមួយចំនួនសម្រាប់ឆ្លើយនឹងសំណួរទូទៅដែលគេតែងតែសួរ។ យើងបានប្រើខព្រះគម្ពីរជាច្រើនយកមកពីសៀវភៅដំណឹងល្អរបស់​លោក​យ៉ូហាន ដើម្បី​ធ្វើអោយ​វាងាយស្រួល​សម្រាប់​លោកអ្នក ប៉ុន្តែ​​ខព្រះគម្ពីរ​មួយចំនួនតូច​ទៀតយក​មកពីផ្នែកផ្សេង​ទៀតនៅ​ក្នុងព្រះគម្ពីរ ។ ខព្រះគម្ពីរទាំងនេះក៏បានបង្ហាញកាន់តែច្បាស់លាស់ថែមទៀតអំពីបញ្ហាមួយចំនួន។

នេះមិនមែនមានន័យថា ជាបញ្ជីខព្រះគម្ពីរលម្អិតនោះទេ។ វាក៏មានខព្រះគម្ពីរដ៏ល្អជាច្រើនទៀត ដែលលោកអ្នកអាយកមកចប្រើប្រាស់បាន។ សូមគិតពីខព្រះគម្ពីរទាំងអស់នេះ ដោយយកជាចំណុចចាប់ផ្តើមសម្រាប់ការចែកចាយដំណឹងល្អ។

សេចក្ដីស្រឡាញ់ដ៏ពេញលេញរបស់ព្រះអង្គ

យ៉ូហាន ៣:១៦ "ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។" ព្រះគម្ពីរប៊ីប

ព្រះយេស៊ូវគឺជាព្រះ និងគង់នៅអស់កល្បជានិច្ច

យ៉ូហាន ១:១-៣ "កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ ។ ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក ។ គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ។" ព្រះគម្ពីរប៊ីប

យ៉ូហាន ១០:៣០ "ខ្ញុំ និងព្រះបិតាជាអង្គតែមួយ។" ព្រះគម្ពីរដ៏វិសុទ្ធ

យ៉ូហាន ១៧:៥ "ឥឡូវនេះ ឱព្រះវរបិតាអើយ សូមដំកើងទូលបង្គំឡើងជាមួយនឹងទ្រង់ផង ដោយសិរីល្អដែលទូលបង្គំមានជាមួយនឹងទ្រង់ ក្នុងកាលដែលលោកីយ៍មិនទាន់បានកើតនៅឡើយ។" ព្រះគម្ពីរប៊ីប

ភាពជឿជាក់ទៅលើសេចក្តីសង្រ្គោះរបស់យើង

យ៉ូហាន ៣:៣៦ "ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ នោះនឹងមិនឃើញជីវិតសោះឡើយ គឺសេចក្តីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះឯង។" ព្រះគម្ពីរប៊ីប

យ៉ូហាន ៥:២៤ "ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយហើយជឿលើព្រះអង្គដែលបានចាត់ខ្ញុំអោយមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។" ព្រះគម្ពីរដ៏វិសុទ្ធ

យ៉ូហាន ៦:៤៧ " ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះមានជីវិតអស់កល្បជានិច្ច។" ព្រះគម្ពីរប៊ីប

យ៉ូហាន ៨:៣២ " អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច។" ព្រះគម្ពីរប៊ីប

យ៉ូហាន ១១:២៥-២៦ " ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្តីនេះឬទេ?"ព្រះគម្ពីរប៊ីប

គ្មានផ្លូវឯណាផ្សេងទៀតទៅរកព្រះអង្គ លើកលែងតែតាមរយៈព្រះយេស៊ូវ

យ៉ូហាន ១៤:៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ ព្រះគម្ពីរប៊ីប

ភស្តុតាងនៃសេចក្តីរស់ឡើងវិញ

លូកា ២៤:២២-២៣ "ហើយមានស្ត្រីខ្លះក្នុងពួកយើងខ្ញុំបាននាំឲ្យឆ្ងល់ដែរ ដោយបានទៅឯផ្នូរពីព្រលឹម តែរកសពលោកមិនឃើញសោះ ហើយគេមកប្រាប់យើងថា ឃើញទេវតាលេចមកប្រាប់ថា លោករស់ឡើងវិញហើយ។" ព្រះគម្ពីរប៊ីប

លូកា ២៤:៣៦-៤៣ "កាលកំពុងតែប្រាប់រឿងទាំងនោះ ស្រាប់តែព្រះយេស៊ូវទ្រង់ឈរនៅកណ្តាលគេ មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តចុះ តែគេភ័យញ័រ ទាំងមានសេចក្តីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលងវិញ ទ្រង់មានព្រះបន្ទូលទៅគេថា ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ ចូរមើលមកដៃ និងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ កាលគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានសេចក្តីអំណរ និងសេចក្តីអស្ចារ្យ នោះទ្រង់មានព្រះបន្ទូលថា នៅទីនេះ អ្នករាល់គ្នាមានអ្វីបរិភោគឬទេ គេក៏យកត្រីអាំង១ដុំ និងសំណុំឃ្មុំមកថ្វាយទ្រង់ រួចទ្រង់យកទៅសោយនៅមុខគេ។" ព្រះគម្ពីរប៊ីប

យ៉ូហាន ២០:២៧-២៩ "បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។ លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំមែន!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានពរហើយ!»។" ព្រះគម្ពីរដ៏វិសុទ្ធ

ប្រវត្តិដ៏អស្ចារ្យរបស់យើង

នៅក្នុងឆ្នាំ ១៨៩៣ មានក្មេងស្រីម្នាក់ឈ្មោះ ហេលិន កាឌប៊័រី បានដេរហោប៉ៅមួយនៅក្នុងរ៉ូបរបស់នាងដើម្បីទុកព្រះគម្ពីរនៅក្នុងនោះ ។ នាងអាចសរសេរបានបទគម្ពីរមួយចំនួនរាល់ថ្ងៃ ហើយអធិស្ថានទៅដល់មនុស្សម្នាក់ដែល នាងបានផ្សាយដំណឹងល្អជាមួយ ។ នាងបានបញ្ចូលឈ្មោះមិត្តភ័ក្ររបស់នាងដាក់ជា ក្រុមមួយដែលហៅថា សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត ។ កេរ្តិ៍ដំណែលរបស់ ហេលិន នៅតែរស់នៅរហូតមកដល់សព្វថ្ងៃនេះ ដូចជាសម្ព័ន្ធដែលបានបំពាក់បំប៉នទៅដល់គ្រីស្ទ បរិស័ទរាប់លានអ្នកនៅជុំវិញពិភពលោក ដើម្បីផ្សព្វផ្សាយសៀវភៅដែលសំខាន់បំផុត ដែលធ្លាប់កត់ត្រាជាមួយមនុស្សដទៃទៀតរហូត ។

ការថ្វាយបង្គំឥតគិតថ្លៃ។ ចុះឈ្មោះបង្កើត >

ការសិក្សាព្រះគម្ពីរឥតគិតថ្លៃតាមរយៈសៀវភៅយ៉ូហាន ។ ចុះឈ្មោះបង្កើត >

ការបញ្ជាទិញសៀវភៅដំណឹងល្អផុកឃីតតាមទំហំដើម្បីផ្សព្វផ្សាយ! ការបញ្ជាទិញ>