ត្រូវការជំនួយក្នុងការបញ្ជាទិញរបស់លោកអ្នកទេ? នេះគឺជាសេចក្តីណែនាំ មួយជំហានម្តងៗ។ ប្រសិនលោកអ្នកនៅតែជួបបញ្ហាបន្ទាប់ពីបានអានសេចក្តីណែនាំនេះ ហើយ សូមទាក់ទងយើងខ្ញុំ.
ដំបូង លោកអ្នកត្រូវចូល ពីព្រោះមានតែសមាជិកតែប៉ុណ្ណោះដែលអាចបញ្ជា ទិញបាន។ ដើម្បីចូល លោកអ្នកត្រូវការឈ្មោះអ្នកប្រើប្រាស់គេហទំព័រ និងពាក្យ សំងាត់របស់លោកអ្នក នៅពេលលោកអ្នកបង្កើតប័ណ្ណសំគាល់អនឡាញជាលើកដំបូង ជាមួយសម្ព័ន្ធព្រះគម្ពីរ។ វាត្រូវបានបញ្ចូលអ៊ីមែល "Welcome" ដែល លោកអ្នកបានទទួលនៅពេលលោកអ្នកបានចុះឈ្មោះជាសមាជិក។ ប្រសិនលោកអ្នក មិនចាំពត៌មាននេះទេ យើងខ្ញុំបានជួយធ្វើអោយមានភាពងាយស្រួលដើម្បីលោកអ្នកយក ពត៌មាននោះវិញបាន ដោយភាពពិសេសនៃពាក្យសំងាត់បាត់បង់របស់យើងខ្ញុំ។ គ្រាន់តែដាក់បញ្ចូលអាស័យដ្ឋានអ៊ីមែលរបស់លោកអ្នក នោះពត៌មានពិនិត្យចូលលំអិត របស់លោកអ្នកនឹងត្រូវបានផ្ញើភ្លាមៗតែម្តង។
ប្រសិនលោកអ្នកជួបបញ្ហាក្នុងការចូល សូមមើលឯកសារជំនួយពិនិត្យចូលឡើងវិញ។ ប្រសិនវាសិនអាចដោះស្រាយបញ្ហារបស់លោកអ្នកបាន សូមទាក់ទងយើងខ្ញុំ.
មុនពេលលោកអ្នកអាចបញ្ជាទិញបាន លោកអ្នកត្រូវដាក់ផលិតផលដែលលោកអ្នក ចង់បានចូលទៅក្នុងកន្រ្តកទំនិញរបស់លោកអ្នកសិន។ សូមចូលមើលទំព័រធនធានដំណឹងល្អរបស់យើងខ្ញុំ ឬទំព័រផលិតផលមិនជាដំណឹងល្អ។ សូមជ្រើសរើសផលិតផល ដែលលោកអ្នកចាប់អារម្មណ៏ ដោយចុចលើរូបភាព ឬចុចលើតំណភ្ជាប់ quot;បញ្ញាទិញ" តំណភ្ជាប់នៅខាងក្រោមមុខទំនិញនិមួយៗ។ ការធ្វើដូចនេះនឹងនាំលោកអ្នកទៅកាន់ទំព័រដែលមានពត៌មានលំអិតអំពីផលិតផល។ សូមជ្រើសរើសចំនួនផលិតផលដែលលោកអ្នកចង់បាន បន្ទាប់មកចុចប៊ូតុងដែលបានសំគាល់"បន្ថែមទៅក្នុងកន្រ្តកទំនិញ។ " ចំនួនដែលលោកអ្នកបានជ្រើសរើសត្រូវបានដាក់នៅក្នុងកន្រ្តកទំនិញរបស់លោកអ្នក។ ទំព័រផលិតផលនឹងធ្វើអោយស្រស់ឡើងវិញជាមួយសារបញ្ជាក់ពណ៌ខៀវនៅខាងលើ ដើម្បីអោយលោកអ្នកដឹងថា មុខទំនិញនានាត្រូវបានដាក់ចូលក្នុងកន្រ្តកទំនិញរបស់លោកអ្នកបានជោគជ័យហើយ។ លោកអ្នកក៏នឹងមើលឃើញចំនួនផលិតផលខុសៗគ្នានៅក្នុងកន្រ្តកទំនិញរបស់លោកអ្នក ចុះបញ្ជីនៅក្បែរឈ្មោះរបស់លោកអ្នក នៅខាងលើទំព័រ។
ការពិតណាស់ ដូចជានៅហាងគ្រឿងទេសដែរ ការដាក់មុខទំនិញនៅក្នុងកន្រ្តកទំនិញរបស់លោកអ្នកមិនមានន័យថា លោកអ្នកបានបញ្ចប់ការបញ្ជាទិញរបស់លោកអ្នកឡើយ។ លោកអ្នកត្រូវឆ្លងកាត់កន្លែងបង់ប្រាក់ចេញមុនពេលការបញ្ជាទិញរបស់លោកអ្នកត្រូវបានបញ្ចប់។
ដើម្បីចាកចេញ ក៏អាចចុច"កន្រ្តកទំនិញ/ចាកចេញ" តំណភ្ជាប់នៅក្បែរឈ្មោះរបស់លោកអ្នកនៅខាងលើទំព័រ ឬលោកអ្នកអាចចុច "កន្រ្តកទំនិញ" តំណភ្ជាប់នៅខាងឆ្វេងផ្នែកធនធាន។ នេះនឹងនាំលោកអ្នកទៅកាន់ការមើលមាតិកាមុខទំនិញនៅក្នុងកន្រ្តកទំនិញរបស់លោកអ្នកឡើងវិញ។ នៅទីនេះលោកអ្នកអាចផ្លាស់ប្តូរចំនួនមុខទំនិញនៅក្នុងកន្រ្តកទំនិញដោយការប្តូរចំនួន ឬលោកអ្នកអាចលុបមុខទំនិញចោលបាន។ ប្រសិនលោកអ្នកបានដាក់ការបញ្ជាទិញរយៈពេលថ្មីបំផុត នោះលោកអ្នកត្រូវបានអនុញ្ញាត្តតែបង់ប្រាក់ចេញដោយប្រើបណ្ណឥណទានដើម្បីបង់ថ្លៃការបញ្ជាទិញនោះប៉ុណ្ណោះ ប្រសិនការបញ្ជាទិញរបស់លោកអ្នកលើសពីកំរឹតរបស់សមាជិក នោះលោកអ្នកក៏នឹងត្រូវការប្រើបណ្ណឥណទានមួយដើម្បីផ្តល់វិភាគទានតាមអនឡានផងដែរ។ សូមអានពាក្យនៅលើទំព័របង់ប្រាក់ចេញដោយប្រុងប្រយ័ត្ន ពីព្រោះវាពន្យល់លោកអ្នកគ្រប់យ៉ាង។
ប្រសិនប៊ូតុងបង់ប្រាក់ចេញលេចឡើង វាមានន័យថា លោកអ្នកអាចដាក់ការបញ្ជាទិញមួយ។ សូមចុចលើប៊ូតុង "ចាកចេញ" ប៊ូតុងទៅកាន់ជំហានបន្ទាប់។
ឥឡូវនេះលោកអ្នកនៅលើអេក្រង់បញ្ជាក់ការបញ្ជាទិញចុងក្រោយហើយ។ នេះគឺជាកន្លែងលោកអ្នកពិនិត្យការបញ្ជាទិញរបស់លោកអ្នកឡើងវិញ រួមទាំងអាស័យដ្ឋានដឹកជញ្ជូន (ក្នុងករណីលោកអ្នកបានផ្លាស់ប្តូរទីកន្លែងរស់នៅ)។
ដោយសារតែសម្ព័ន្ធព្រះគម្ពីរចំណាយរាប់លានដុល្លារជារៀងរាល់ឆ្នាំក្នុងបោះពុម្ភនិងដឹកជញ្ជូនសៀវភៅដំណឹងល្អ យើងខ្ញុំស្នើអោយសមាជិកផ្តល់វិភាគទានក្នុងពេលបញ្ជាទិញតែម្តង។ ប្រសិនលោកអ្នកមិនមានការងារធ្វើ ជាសិស្សវិទ្យាល័យពេញពេល មនុស្សចាស់ដែលមានប្រាក់ចំណូលមានកំរឹត ឬពិការ នោះលោកអ្នកអាចជ្រើសសុំសមាជិកម្នាក់ទៀតឧបត្ថម្ភដល់ការបញ្ជាទិញរបស់លោកអ្នកបាន។ ប្រសិនលោកអ្នកចង់បង់ថ្លៃជាសែក សូមគូសចំណាំប្រអប់ឆែកដែលត្រឹមត្រូវ ហើយផ្ញើសែករបស់លោកអ្នកមកយើងយ៉ាងឆាប់រហ័ស
លោកអ្នកក៏អាចផ្តល់វិភាគទាននៅពេលនេះផងដែរ យើងខ្ញុំអោយតំលៃរាល់អំណោយរបស់លោកអ្នក។ ប្រសិនលោកអ្នកឧបត្ថម្ភលើសហើយលើសជាងតំលៃបញ្ជាទិញរបស់លោកអ្នក មូលនិធិនៅសល់នឹងត្រូវបានប្រើដើម្បីជួយឧបត្ថម្ភអ្នកផ្សេងៗទៀត ដែលមានសេចក្តីត្រូវការផ្នែកហិរញ្ញវត្ថុដើម្បីបញ្ជាទិញដំណឹងល្អរបស់ពួកគេ។ អ្នកឧបត្ថម្ភទទួលបានអ៊ីមែលប្រាប់ដំណឹងអំពីរបៀបដែលមូលនិធិរបស់ពួកគេត្រូវបានប្រើជួយអ្នកដទៃចែកចាយសេចក្តីជំនឿនិងរឿងផ្សេងៗរបស់ពួកគេ។ វិភាគទានទទូលបានការបញ្ជាក់តាមអ៊ីមែលខុសគ្នាមួយ។
រឿងរបស់លោកអ្នកអំពីការចែកចាយបទពិសោធន៏គឺជាធនធានដ៏មានតំលៃចំពោះបុគ្គលិកនិងសមាជិករបស់យើងខ្ញុំ។ សូមចែកចាយប្រសិនលោកអ្នកអាច។
វាយបញ្ចូលពត៌មានបណ្ណឥណទានរបស់លោកអ្នក ហើយចុចលើ "កន្លែងបញ្ជាទិញ។" បន្ទាប់ពីការបញ្ជាទិញរបស់លោកអ្នកត្រូវបានដំណើរការហើយ លោកអ្នកនឹងមើលឃើញអេក្រង់បញ្ជាក់មួយដែលមានសេចក្តីលំអិតនៃការបញ្ជាទិញ។ លោកអ្នកក៏អាចមើលកំណែព្រីនធ័រឌែលងាយស្រួលនៃទម្រង់ពាក្យបញ្ជាទិញ។
លោកអ្នកអាចមើលការបញ្ជាទិញមុនៗបានគ្រប់ពេលវេលាថែមទាំងអាចព្រីនវិក័យប័ត្រមុនៗផងដែរ ដោយចុចលើតំណភ្ជាប់ ប្រវត្តិការបញ្ជាទិញនៅខាងឆ្វេងអេក្រង់ ប្រវត្តិវិភាគទានអនឡាញក៏មានពី ផ្នែកឧបត្ថម្ភតាមអនឡានរបស់គេហទំព័រ។
នៅតែមានបញ្ហា?
យើងខ្ញុំរីករាយដើម្បីជួយ ប្រសិនវាមានភាគស្មុគស្មាញសំរាប់លោកអ្នក។ មិនមែនគ្រប់គ្នាស្គាល់និងដឹងអំពីការបង្កើតគេហទំព័រនោះទេ។ លោកអាចទូរស័ព្ទមកក្រុមបំរើអតិថិជនដោយឥតគិតថ្លៃរបស់យើងខ្ញុំ ដើម្បីទទួលបានជំនួយផ្ទាល់ខ្លួន។ សូមទរស័ព្ទមកកាន់1-800-636-8785 ថ្ងៃច័ន្ទដល់សុក្រ ម៉ោង៩ដល់២រសៀលម៉ោងនៅតំបន់បច្ចឹមបូព៌ា.