Menu
League Member? Sign In now or Join the League.

ធនធានផ្សេងៗអ្នកអោយអាន
យកតាមខ្លួន និងចែកចាយ

ទិដ្ឋភាពទូទៅនៃធនធានរបស់យើងខ្ញុំ

ទំព័រដើម  >  Resources Overview

នៅឯសម្ព័ន្ធព្រះគម្ពីរផុកឃីត យើងខ្ញុំចង់ហ្វឹកហ្វឺនលោកអ្នកអោយរស់នៅក្នុងជីវិតរួសរាយរស់រវើក ពេញដោយភាព សំខាន់និងអំណរដែលចេញពីទំនាក់ទំនងជ្រាលជ្រៅនិងមានន័យជាមួយព្រះយេស៊ូវ។ យើងខ្ញុំចង់ផ្តល់អោយលោកអ្នកនូវសំភារៈ ដែលលោកអ្នកត្រូវការដើម្បីចែកចាយ សេចក្តីជំនឿជាមួយមនុស្សនៅជុំវិញខ្លួនរបស់លោកអ្នក។

ដើម្បីជួយអ្នកធ្វើការនេះបាន នោះយើងខ្ញុំមានសំភារៈផ្សេងៗដែលត្រូវបានបង្កើតឡើង ងាយស្រួលដល់លោកអ្នក សាងសង់សេចក្តីជំនឿ និងអភិវឌ្ឍន៏របៀបរស់នៅដោយ ការផ្សាយដំណឹងល្អផ្ទាល់ខ្លួន។ ចាប់ពីដំណឹងល្អដល់កម្មវិធីហ្វឹកហ្វឺននិងជាច្រើនទៀត គោលដៅរបស់យើងខ្ញុំគឺដើម្បីនាំមក ជាមួយគ្នានិងហ្វឹកហ្វឺនសហគមន៏គ្រីស្ទបរិស័ទ ដែលម៉ឺងម៉ាត់ចំពោះសេចក្តីជំនឿ របស់ខ្លួន នៅក្នុងព្រះគ្រីស្ទ។

ដំណឹងល្អយ៉ូហាន

បញ្ជាទិញឥឡូវនេះ!យើងខ្ញុំមានក្របដំណឹងល្អជាច្រើន ដើម្បីធ្វើត្រូវស៊ីគ្នានឹងស្ថានភាព ចែកចាយដំណឹងល្អជាច្រើន។ ក្របទាំងអស់នោះត្រូវ បានរចនាឡើង ដោយការខិតខំយក ចិត្តទុកដាក់បំផុត ដើម្បីផ្តល់នូវប្រសិទ្ធិភាពដ៏អស្ចារ្យ ក្នុងការចែកចាយជាមួយអ្នកដទៃ។ ស្រទាប់មានគុណភាពខ្ពស់របស់យើងខ្ញុំធានាថា ដំណឹងល្អមិនងាយជ្រួញ នៅពេល លោកអ្នកដាក់នៅក្នុងហោប៉ៅរបស់លោកអ្នកទេ។ ក្របរបស់ដំណឹងល្អរឹងមាំដើម្បីនៅពេល លោកអ្នកជូនដល់អ្នកម្នាក់វានឹងទាក់ ទាញចំណាប់អារម្មណ៏និងការចូលចិត្ត។

ការបោះពុម្ភផ្សាយផ្សេងៗទៀត

ហើយយើងខ្ញុំមិនគ្រាន់តែមានដំណឹងល្អ សំរាប់លោកអ្នកចែកចាយនោះទេ -- យើងខ្ញុំក៏មានសំភារៈផ្សាយដំណឹងល្អខ្លះៗ ទៀតដែលមាន ប្រយោជន៏ធ្វើអោយ មានភាពងាយស្រួលក្នុងការចែកចាយ។ សំភារៈទាំងនេះមាន " ព្រះបន្ទូលរបស់ព្រះ សម្រាប់លោកអ្នក" និងខិតប័ណ្ណសំរាប់ការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវ ជាមួយក្មេងៗ និងសេចក្តីណែនាំដែលមានប្រសិទ្ធិភាពខ្ពស់ ពេញទៅដោយពត៌មាន ដែលលោកអ្នកទទួលបាន ដោយប្រើតែចុងម្រាមដៃរបស់លោកអ្នកប៉ុណ្ណោះ។

ធនធានតាមអនឡាញ

យើងខ្ញុំក៏មានសំភារៈព្រះគម្ពីរនិងធនធានសំរាប់ចែកចាយ ដែលលោក អ្នកអាច ប្រើបានដោយមិនចាំបាច់ចេញពីតុធ្វើការរបស់លោកអ្នកទេ មានទាំងកម្មវិធី ហ្វឹកហ្វឺនមួ ដែលមានប្រសិទ្ធិភាព គឺការផ្សាយដំណឹងល្អប៊ូតខែម។ សូមចុះឈ្មោះ សំរាប់ការថ្វាយបង្គំផុកឃីតរបស់យើងខ្ញុំ ដែលជាការថ្វាយបង្គំដ៏ល្អប្រណិត តាមអនឡាញ ដែលត្រូវបានផ្ញើមកលោកអ្នករាល់ថ្ងៃដោយស្វ័យប្រវត្តិ ដើម្បីជួយលោក អ្នកកាន់តែ ស៊ីជម្រៅជាមួយព្រះបន្ទូលព្រះ។