The Pocket Testament League

Back to Top
ខេមរភាសា
សមាជិកសម្ព័ន្ធមែនទេ? ចូល ឥឡូវ​ចូលរួមសម្ព័ន្ធ . ។ សមាជិកគឺឥតគិតថ្លៃ!

ធនធានផ្សេងៗអ្នកអោយអាន
យកតាមខ្លួន និងចែកចាយ

ទិដ្ឋភាពទូទៅនៃធនធានរបស់យើងខ្ញុំ

នៅឯសម្ព័ន្ធព្រះគម្ពីរផុកឃីត យើងខ្ញុំចង់ហ្វឹកហ្វឺនលោកអ្នកអោយរស់នៅក្នុងជីវិតរួសរាយរស់រវើក ពេញដោយភាព សំខាន់និងអំណរដែលចេញពីទំនាក់ទំនងជ្រាលជ្រៅនិងមានន័យជាមួយព្រះយេស៊ូវ។ យើងខ្ញុំចង់ផ្តល់អោយលោកអ្នកនូវសំភារៈ ដែលលោកអ្នកត្រូវការដើម្បីចែកចាយ សេចក្តីជំនឿជាមួយមនុស្សនៅជុំវិញខ្លួនរបស់លោកអ្នក។

ដើម្បីជួយអ្នកធ្វើការនេះបាន នោះយើងខ្ញុំមានសំភារៈផ្សេងៗដែលត្រូវបានបង្កើតឡើង ងាយស្រួលដល់លោកអ្នក សាងសង់សេចក្តីជំនឿ និងអភិវឌ្ឍន៏របៀបរស់នៅដោយ ការផ្សាយដំណឹងល្អផ្ទាល់ខ្លួន។ ចាប់ពីដំណឹងល្អដល់កម្មវិធីហ្វឹកហ្វឺននិងជាច្រើនទៀត គោលដៅរបស់យើងខ្ញុំគឺដើម្បីនាំមក ជាមួយគ្នានិងហ្វឹកហ្វឺនសហគមន៏គ្រីស្ទបរិស័ទ ដែលម៉ឺងម៉ាត់ចំពោះសេចក្តីជំនឿ របស់ខ្លួន នៅក្នុងព្រះគ្រីស្ទ។

ដំណឹងល្អយ៉ូហាន

បញ្ជាទិញឥឡូវនេះ!យើងខ្ញុំមានក្របដំណឹងល្អជាច្រើន ដើម្បីធ្វើត្រូវស៊ីគ្នានឹងស្ថានភាព ចែកចាយដំណឹងល្អជាច្រើន។ ក្របទាំងអស់នោះត្រូវ បានរចនាឡើង ដោយការខិតខំយក ចិត្តទុកដាក់បំផុត ដើម្បីផ្តល់នូវប្រសិទ្ធិភាពដ៏អស្ចារ្យ ក្នុងការចែកចាយជាមួយអ្នកដទៃ។ ស្រទាប់មានគុណភាពខ្ពស់របស់យើងខ្ញុំធានាថា ដំណឹងល្អមិនងាយជ្រួញ នៅពេល លោកអ្នកដាក់នៅក្នុងហោប៉ៅរបស់លោកអ្នកទេ។ ក្របរបស់ដំណឹងល្អរឹងមាំដើម្បីនៅពេល លោកអ្នកជូនដល់អ្នកម្នាក់វានឹងទាក់ ទាញចំណាប់អារម្មណ៏និងការចូលចិត្ត។

ការបោះពុម្ភផ្សាយផ្សេងៗទៀត

ហើយយើងខ្ញុំមិនគ្រាន់តែមានដំណឹងល្អ សំរាប់លោកអ្នកចែកចាយនោះទេ -- យើងខ្ញុំក៏មានសំភារៈផ្សាយដំណឹងល្អខ្លះៗ ទៀតដែលមាន ប្រយោជន៏ធ្វើអោយ មានភាពងាយស្រួលក្នុងការចែកចាយ។ សំភារៈទាំងនេះមាន " ព្រះបន្ទូលរបស់ព្រះ សម្រាប់លោកអ្នក" និងខិតប័ណ្ណសំរាប់ការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវ ជាមួយក្មេងៗ និងសេចក្តីណែនាំដែលមានប្រសិទ្ធិភាពខ្ពស់ ពេញទៅដោយពត៌មាន ដែលលោកអ្នកទទួលបាន ដោយប្រើតែចុងម្រាមដៃរបស់លោកអ្នកប៉ុណ្ណោះ។

ធនធានតាមអនឡាញ

យើងខ្ញុំក៏មានសំភារៈព្រះគម្ពីរនិងធនធានសំរាប់ចែកចាយ ដែលលោក អ្នកអាច ប្រើបានដោយមិនចាំបាច់ចេញពីតុធ្វើការរបស់លោកអ្នកទេ មានទាំងកម្មវិធី ហ្វឹកហ្វឺនមួ ដែលមានប្រសិទ្ធិភាព គឺការផ្សាយដំណឹងល្អប៊ូតខែម។ សូមចុះឈ្មោះ សំរាប់ការថ្វាយបង្គំផុកឃីតរបស់យើងខ្ញុំ ដែលជាការថ្វាយបង្គំដ៏ល្អប្រណិត តាមអនឡាញ ដែលត្រូវបានផ្ញើមកលោកអ្នករាល់ថ្ងៃដោយស្វ័យប្រវត្តិ ដើម្បីជួយលោក អ្នកកាន់តែ ស៊ីជម្រៅជាមួយព្រះបន្ទូលព្រះ។



តើលោកអ្នកទទួលជឿព្រះគ្រីស្ទតាមរយៈដំណឹងល្អរបស់លោកយ៉ូហានដែរឬទេ? ស្វែងរកពីរបៀបធ្វើយ៉ាងណាដើម្បីបន្តឲ្យមានការរីកលូតលាស់ខាងសេចក្តីជំនឿរបស់លោកអ្នក គ្រាន់តែតាមរយៈបំពេញ ទម្រង់ពាក្យការសម្រេចចិត្តងាយស្រួល

បញ្ជាទិញផលិតផលដំណឹងល្អ
កន្រ្តកទំនិញ/ចាកចេញ

អំពី
ប្រវត្តិរបស់សម័្ពន្ធ
សមាជិកភាពឥតគិតថ្លៃ
អត្ថប្រយោជន៍ផ្សេងៗចំពោះសមាជិកភាពរបស់សម្ព័ន្ធព្រះគម្ពី

ឥតគិតថ្លៃ
ការជំរុញទឹកចិត្តអានព្រះគម្ពីរ ២១ ថ្ងៃ
ការបោះជំរុំចាប់ផ្ដើមការផ្សាយដំណឹងល្អ
ខព្រះគម្ពីរដ៏អស្ចារ្យ​មួយចំនួន
រៀនអំពីព្រះអង្គម្ចាស់

សហគមន៍
សហគមន៍ដែលចាករំលែកសេចក្តីអាណិតស្រលាញ់របស់លោកអ្នក
អញ្ជើញមិត្តភក្តិរបស់អ្នកមកចូលរួម
ការអញ្ជើញតាមរយៈអ៊ីម៉ែល
ការអញ្ជើញចូលរួមកម្មវិធីការជំរុញទឹកចិត្តអានព្រះគម្ពីរ ២១ ថ្ងៃ
ការអញ្ជើញចូលរួម​កម្មវិធីផ្សាយដំណឹងប៊ូតខាំ
ទីបន្ទាល់រឿងពីសមាជិក
បង្ហោះផ្សាយរឿង

ទាក់ទងពួកយើងនៅបណ្តាញសង្គម Facebook

ការប្រមូល និងការបំពាក់បំប៉នគ្រីស្ទបរិស័ទអោយ អាន យកព្រះគម្ពីរតាមខ្លួន​ និងចែកចាយ® ព្រះបន្ទូល​តាំងពីឆ្នាំ ១៨៩៣។

បរិច្ចាកទៅដល់សម្ព័ន្ធ
អំពី

សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីតគឺជាព័ន្ធកិច្ចឈោងចាប់គ្រីស្ទបរិស័ទដែលមានអាយុកាល ១២០ ឆ្នាំ ដែលជំរុញ និងលើកកម្ពស់ការអានខព្រះគម្ពីរ និងផ្សាយដំណឹងល្អផ្ទាល់ខ្លួន។

បាមជំរុញ​លើកទឹកចិត្តដោយ​និមិត្តរបស់ក្មេងស្រីជំទង់ម្នាក់នៅក្នុងឆ្នាំ ១៨៩៣ សមាជិកខ្លះមានចំនួន ៤៣៥.៤១៦ ពីនិកាយគ្រីស្ទបរិស័ទជាច្រើនបានយល់ព្រម «​អាន យកតាមខ្លួន ចែកចាយ​®» ព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះអង្គ ហើយបានចែកជូនសៀវភៅដំណឹងល្អរបស់លោកយ៉ូហានចេញទៅប្រមាណជាង ១១០ ក្បាល​ ​នៅក្នុងវិធីដ៏សាមញ្ញគឺ ម្នាក់ទល់នឹងម្នាក់។​ សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត®​ ត្រូវបានចុះឈ្មោះ លេខ 501(c)(3) ជាអង្គការមិនស្វែងរកប្រាក់ចំណេញ។ អានបន្ថែមទៀត

រក្សាសិទ្ធគ្រប់យ៉ាង ©​2019 ​សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត®។ សម្ព័ន្ធព្រះគម្ពីរសញ្ញាផុកឃីត®​ ត្រូវបានចុះឈ្មោះ លេខ 501(c)(3) ជាអង្គការមិនស្វែងរកប្រាក់ចំណេញ។ រក្សាសិទ្ធិគ្រប់យ៉ាង។   គោលនយោបាយឯកជនភាព​  |  ការផ្ទេរប្រាក់ជូនវិញ ​និងត្រឡប់